ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ទាំងនេះ​អាច​បំផ្លាញ​ស្បែក​របស់​អ្នក

6 ឆ្នាំ មុន

មាន​គេហទំព័រ និង​ប្លុក​ជា​ច្រើន​និយាយ​អំពី​ទម្លាប់ និង​រឿង​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ថែរក្សា​សុខភាព​ស្បែក​របស់​អ្នក

មាន​គេហទំព័រ និង​ប្លុក​ជា​ច្រើន​និយាយ​អំពី​ទម្លាប់ និង​រឿង​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ថែរក្សា​សុខភាព​ស្បែក​របស់​អ្នក ។ ផ្ទុយ​ទៅ​វិញ​មាន​ទម្លាប់​មិនល្អ​ក្នុង​ការ​ថែរក្សា​ស្បែក​មួយ​ចំនួន​ដែល​យើង​កំពុង​ធ្វើ​តាម​ដោយ​មិនដឹង​ខ្លួន ។ ដើម្បី​ជួយ​អ្នក ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយ​ចំនួន​ចំពោះ​សុខភាព​ស្បែក​ដែល​អ្នក​អាច​កំពុង​តែ​អនុវត្ត ។ ដូច្នេះ​ប្រសិនបើ​អ្នក​ឃើញ​ថា​មាន​ទម្លាប់​ណាមួយ​ជា​របស់​អ្នក វា​គួរតែ​ដល់​ពេល​ដែល​អ្នក​ត្រូវ​បញ្ឈប់ ពីព្រោះ​ថា​ទម្លាប់​មិនល្អ​ទាំងនេះ​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​អ្នក​ធ្ងន់​ប្រសិនបើ​អ្នក​មិន​ប្រុង​ប្រយ័ត្ន ។

១-​ញេច​មុន

នេះ​គឺជា​ទម្លាប់​មួយ​ដែល​អ្នក​មិន​គួរ​អនុវត្ត​ដាច់ខាត ។ ការ​ញេច​មុន​មាន រឺ​មិន​មាន​ខ្ទុះ​នៅ​លើ​ស្បែក​គឺ​ពិតជា​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​អ្នក​កាន់តែ​ញេច ឬ​ប៉ះពាល់​តំបន់​ដែល​មាន​បញ្ហា នោះ​ស្បែក​របស់​អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​កើត​បញ្ហា​កាន់តែ​ច្រើន ។

២-​លាង​សម្អាត​ស្បែក​ច្រើន​ដង​ពេក

ដើម្បី​ថែរក្សា​ស្បែក​របស់​អ្នក​ឲ្យ​ស្អាត អ្នក​មិន​គួរ​លាង​សម្អាត​វា​ច្រើន​ដង​ពេក​ទេ ។ អ្នក​ដែល​លាង​សម្អាត​ស្បែក​ច្រើន​ដង​ពេក​នឹង​បាត់បង់​ជាតិ​ខ្លាញ់​ធម្មជាតិ និង​ជាតិ​សំណើម​នៅ​លើ​ស្បែក ធ្វើ​ឱ្យ​ស្បែក​មុខស្ងួត និង​គ្រោតគ្រាត ។ ការ​ស្ក្រា​ប់​ស្បែក​ច្រើន​ពេក​ក៏​ជា​ទម្លាប់​អាក្រក់​ផង​ដែរ ។

៣-​ពិសោធន៍​ផលិតផល​ថែរក្សា​ស្បែក​ច្រើន​ពេក 

មិន​ថា​វា​ជា​ផលិតផល​ដែល​ធ្វើ​ដោយ​ខ្លួនឯង ឬ​គ្រឿងសំអាង នៅ​ពេល​អ្នក​ប្រើប្រាស់​ផលិតផល​ស្បែក ឬ​វិធីសាស្ត្រ​ថែរក្សា​ស្បែក អ្នក​ត្រូវ​តែ​ចាំ​ថា​អ្នក​បន្ត​ប្រើ​វា​ដើម្បី​មើលឃើញ​ពី​ការ​ប្រែប្រួល​លើ​ស្បែក​របស់​អ្នក ។ ប្រសិនបើ​អ្នក​តែងតែ​ផ្លាស់​ប្តូរ​ផលិតផល​ថែរក្សា​ស្បែក នោះ​ស្បែក​របស់​អ្នក​នឹង​ប្រឈម​មុខ​នឹង​ប្រតិកម្ម​ជា​ច្រើន ។ ដូច្នេះ​អ្នក​គួរ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក ឬ​វិធី​ព្យាបាល​ស្បែក​ឲ្យ​បាន​យូរ ព្រមទាំង​រង់ចាំ​មើល​លទ្ធផល ហើយ​ប្រសិនបើ​អ្នក​នៅ​តែ​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល អ្នក​អាច​ប្តូរ​វិធី​ថែរក្សា​ស្បែក​របស់​អ្នកជា​និច្ច ។

៤-​ប្រើប្រាស់​ជក់​ផាត់មុខ ដដែល​ៗ

ការ​តុបតែង​មុខ​គឺជា​រឿង​សំខាន់ ហើយ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន ជា​ពិសេស​ចំពោះ​ស្ត្រី ។ ស្ត្រី​ភាគច្រើន​តែងតែ​ប្រើ​ជក់​ផាត់មុខ ដដែល​ៗ​ដោយ​មិន​បាន​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ ។ វា​នាំ​ឱ្យ​មាន​ជំងឺ​ស្បែក​ជា​ច្រើន និង​បញ្ហា​មុន ។ 

៥-​គេង​ដោយ​មិន​បាន​លាង​សម្អាត​គ្រឿងសម្អាង​ចេញ

ការ​ហាមឃាត់​ដ៏​តឹងរ៉ឹង​របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក​សើរ​ស្បែក គឺជា​ការ​គេង​ដោយ​មាន​គ្រឿងសម្អាង​នៅ​ពេញ​ផ្ទៃមុខ ។ វា​ពិតជា​គ្រោះថ្នាក់​ណាស់ ។ នៅ​ពេល​ដែល​សមាសធាតុ​ដែល​មាន​ក្នុង​គ្រឿងសម្អាង​មាន​ប្រតិកម្ម​ជាមួយ​ស្បែក​មុខ​ពេញ​មួយ​យប់ ឥទ្ធិពល​របស់​វា​ពិតជា​ធ្ងន់​ខ្លាំង ។ ដូច្នេះ​មិន​ថា​អ្នក​អស់កម្លាំង​ប៉ុនណា​ក៏​ដោយ សូម​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​មុនចូល​គេង ៕