ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហើប​ថា ខ្លួន​នឹង​ទៅ​ប្រទេស​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្រុម Barcelona

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្រុម Barcelona ដែល​គេ​ស្គាល់​ថា​ជា​កំលោះ​សំបូរ​ស្នេហ៍ Neymar Jr. បង្ហើប​ថា​រូប​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន បន្ទាប់​ពី​បាន​បញ្ចប់​ការ​ប្រកួត​មិត្តភាព​ទស​សេ​ចរណ៍​នៅ​សហរដ្ឋអាមេរិក​រួចរាល់​ហើយ ។

Neymar បាន​បង្ហោះ​សារ​ក្នុង​វេ​ប​សាយ​ល្បី​របស់​ចិន Weibo ថា «​សួស្តី​អ្នក​ទាំងអស់​គ្នា​! ខ្ញុំ​គឺ Neymar Jr. ។ នេះ​គឺជា​គណនេយ្យ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​នឹង​ទៅ​ចែករំលែក​បទ​ពិសោធន៍​របស់ខ្ញុំ​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា ។ ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ជួយ Follow គណនេយ្យ​របស់ខ្ញុំ ហើយនឹង​ចែករំលែក​សារ​នេះ​ទៅ​អ្នក​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ជួប​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នាទី​ក្រុង​សៀង​ហៃ​!» ។

ខាង​អ្នកតំណាង Neymar បាន​ចេញ​មុខ​មក​បញ្ជាក់​ថា Neymar ទៅ​ទីនោះ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា នេះ​ដើម្បី​ចូលរួម​ថត​ពាណិជ្ជកម្ម​ជាមួយនឹង​ដៃគូ​ក្លឹ​ប Barcelona ។ លោក​ក៏​បាន​បន្ត​ថា ការ​ចូលរួម​របស់​អ្នកគាំទ្រ​មិន​ត្រូវ​បាន​លក់​សំបុត្រ​ទេ​៕