ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ត្រៀម​កង់​សា​កួរ​ជំនួសកន្លែង Neymar

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ក្លឹ​ប Barcelona

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ក្លឹ​ប Barcelona បាន​ដៅ​ទុក​រួច​ជា​ស្រេច​នូវ​កង់​សា​កួរ​សម្រាប់​ត្រៀម​ទុក​ក្រែង Neymar ចាកចេញ​ទៅ​កាន់​ក្លឹ​ប​ថ្មី ដែល​ហ៊ាន​ជះ​លុយ​ឲ្យ​ដល់​ទៅ ២៦៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ 

មូលហេតុ​នៃ​ការ​រំពៃ​រក​មើល​កង់​សា​កួរ​នេះ​គឺ​ដោយសារ​តែ​ខាង​ក្លឹ​ប​អ្នកមាន​បារាំង​ហ៊ាន​ជះ​លុយ​ទាំង​គីប​ៗ​មក​លើ Neymar ហើយ​នៅ​ពេល​នេះ Neymar ផ្ទាល់​មិន​សប្បាយចិត្ត​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថែម​ទៀត ។ កីឡាករ​៣​រូប ដែល Barcelona រំពៃ​ចង់​យក​មក​ធ្វើ​ជា​កង់​សា​កួរ​នោះ​រួម​មាន Coutinho របស់​ក្លឹ​ប Liverpool កីឡាករ Eden Hazard របស់​ក្លឹ​ប Chelsea និង Dele Alli របស់ Spurs ។ 

Barcelona ហ៊ាន​ជះ​លុយ​១០៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​លើ​ថ្លៃ​ខ្លួន​របស់ Coutinho ហើយ​សុខចិត្ត​ផ្តល់​កីឡាករ Rakitic ឲ្យ​ទៅ Liverpool ក្នុង​នាម​ជា​ថ្នូរ​ដូរ​យក Coutinho មក​លេង​ក្នុង​ក្លឹ​ប​របស់​ខ្លួន ។ ចំពោះ Eden Hazard វិញ ក៏​ត្រូវ​បាន Barcelona ដៅ​ទុក​ដែរ​តែ​ត្រូវ Chelsea ជំទាស់​មិន​ព្រម​លក់ ។ តើ Neymar អាច​នឹង​បញ្ចប់​វាសនា​ជាមួយនឹង Barcelona មែនដែរ​ឬទេ?