ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​មាន​មនុស្ស​តាំង​លំនៅ​តាំងពី​65.000​ឆ្នាំ​មុន

6 ឆ្នាំ មុន

អ្នក​បុរាណវិទ្យា​បាន​បន្សល់​ទុក​រឿង​គួរ​ឱ្យ​សង្ស័យ​ថា

អ្នក​បុរាណវិទ្យា​បាន​បន្សល់​ទុក​រឿង​គួរ​ឱ្យ​សង្ស័យ​ថា តើ​ជនជាតិ​«Aborigine»​គឺជា​ជន​អម្បូរ​ដើម​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ភៀសខ្លួន​ទៅ​រស់នៅ​ទីនោះ​តាំងពី​ពេល​ណា ? ប៉ុន្តែ​តាម​ការ​ត្រួតពិនិត្យ​ឧបករណ៍​ថ្ម​បុរាណ​ដែល​ជីក​រក​ឃើញ​កាលពី​ឆ្នាំ​២០១៥ មាន​វត្ថុ​បុរាណ​ជា​ច្រើន​បំណែក​ស្ថិត​ក្នុង​ល្អាង​ផ្នែក​ខាងក្រោម​នៃ​ជញ្ជាំង​ថ្ម​មួយ​នៅ​តំបន់​Madjedbebe​នៅ​ក្នុង​ឧទ្យាន​ជាតិ​«​ខា​ខា​ឌូ​»​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី ។

ក្រុម​អ្នក​បុរាណវិទ្យា​ពី​មហាវិទ្យាល័យ​គ្វី​ន​លែ​ន​ឱ្យ​ដឹង​ថា ពូថៅ​ថ្ម​ដែល​ប្រទះ​ឃើញ​រំពឹង​ថា មាន​វ័យ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្ត្រ​ត្រួតពិនិត្យ​អាយុ​របស់​វត្ថុ​បុរាណ​ដោយ​វាស់​ស្ទង់​ពី​ការ​ចាំង​ពន្លឺ​(Luminescence dating)​និង​វិធីសាស្ត្រ​រក​អាយុ​ពី​កាបូន​វិទ្យុសកម្ម​(Radiocarbon dating)​ដើម្បី​កំណត់​អាយុ​របស់​វត្ថុ​បុរាណ​ពី​បរិមាណ​កាបូន ។ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ធ្វើ​ឱ្យ​គេ​មាន​ជំនឿ​ថា មនុស្ស​ក្នុង​សម័យ​បុរាណ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អូស្ត្រាលី​យ៉ាង​ហោច​៦៥.០០០​ឆ្នាំ​មុន ដោយ​ផ្តួល​ទ្រឹស្តី​ចាស់​ដែល​កំណត់​ថា មនុស្ស​ទៅ​តាំង​លំនៅ​ទីនោះ​នៅ​១៨.០០០​ឆ្នាំ​មុន ។

ក្រៅពី​នេះ​ការ​ស្រាវជ្រាវ​ពី​អាយុ​នោះ​ធ្វើ​ឱ្យ​គេ​មានការ​យល់​ឃើញថ្មី​ៗ​ផ្នែកវិទ្យាសាស្ត្រ​ទាក់ទិន​នឹង​អំឡុង​ពេល​ដែល​មនុស្ស​ភៀសខ្លួន​ពី​ទ្វីបអាហ្វ្រិក​ផង​ដែរ ។ អ្នក​វិទ្យាសាស្ត្រ​រំពឹង​ទុក​ថា មនុស្ស​បាន​ធ្វើ​ដំណើរ​ពី​ទ្វីបអាហ្វ្រិក​កាលពី​១០.០០០​ទៅ​៦០.០០០​ឆ្នាំ​មុន និង​មាន​តម្រុយ​ថា ពួក​គេ​គឺជា​ម្ចាស់​វប្បធម៌ និង​អារ្យធម៌​ដ៏​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ៕