ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ម៉ា​ឡេ​ស៊ី Kuching City មក​ប្រកួត​មិត្តភាព​អន្តរជាតិ៤​ប្រកួត​ ក្នុង​រយៈពេល៤​ថ្ងៃ​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​រដូវ​កាល​ថ្មី Kuching City នឹង​ធ្វើការ​មក​ប្រកួត​

រាជធានី​ភ្នំពេញ ៖ សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​រដូវ​កាល​ថ្មី Kuching City នឹង​ធ្វើការ​មក​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅ​កម្ពុជា​ចំនួន ៤​ប្រកួត ក្នុង​រយៈពេល​៤​ថ្ងៃ ជាមួយ​បណ្ដា​ក្លិប​បាល់ទាត់​កម្ពុជា នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។

បើ​យោង​តាម​កាលវិភាគ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​ក្លិប​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី Kuching City ត្រូវ​ជួប​ក្លិប​បាល់ទាត់​លី​គ​កម្ពុជា​ដូច​ជា ប្រកួត​ជាមួយ​ណា​ហ្គា​វើ​ល​ដ៏ នៅ​ទឹកដី​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​០៦៖៣០​នាទី​ល្ងាច​នេះ នៅ​ថ្ងៃ​ទី​០៣ ជួប​ក្លិប​ចំណូល​ថ្មី​លី​គ​កំពូល​កម្ពុជា អាយ​អេស​អាយ ដង្កោ​សែន​ជ័យ នៅ​កីឡដ្ឋាន AIA Stadium KMH Park នៅ​ថ្ងៃ​ទី​០៤ បន្ត​ជួប​ក្លិប​ជើងឯក​លី​គ​កំពូល​កម្ពុជា ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន Smart RSN និង​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ជួប​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា នៅ​កីឡដ្ឋាន AIA Stadium KMH Park​។

ក្លិប Kuching City FC បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​កាលពី​ល្ងាចម្សិលមិញ​នេះ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ដកស្រង់​បច្ចេកទេស​ត្រៀម​រដូវ​កាល​ថ្មី​។ ខណៈ​ដែល​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​ម​នេះ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ត្រៀមខ្លួន​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០២៣-២៤ ជា​ពិសេស​ត្រៀម​ការ​ប្រកួត Cambodian League Cup របស់​បណ្ដា​ក្លិប​លី​គ​កំពូល​កម្ពុជា ដែល​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០៥ ខែមិថុនា ​ឆ្នាំ​២០២៣ ហើយ​លី​គ​កំពូល​កម្ពុជា និង​លី​គ​ទី​២ គ្រោង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​០៥ និង​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៣​នេះ​តទៅ​។

គួរ​បញ្ជាក់​ថា Kuching City គឺជា​ក្លិប​បាល់ទាត់​អាជីព​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Kuching នៅ​ក្នុង​រដ្ឋ Sarawak ប្រទេស​ម៉ា​ឡេ​ស៊ី​។ Kuching City FC ជា​សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​រដូវ​កាល​ថ្មី Malaysian Super league ដែល​ជា​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣ នៅ​លី​គ​ទី​២​ម៉ា​ឡេ​ស៊ី Malaysia Premier League ហើយ​ពួក​គេ​មាន​កីឡដ្ឋាន Sarawak Stadium ជា​ទឹកដី​ដែល​មាន​សមាភាព​ផ្ទុក​អ្នក​ទស្សនា​បាន ៤០,០០០​នាក់​៕ (​ដោយ​ ៖ ​ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ