ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ពន្ធនាគារ​ភ្លាម Pinky ក្លាយជា​តួឯក​រឿង​ថ្មី​ភ្លែត និង​ទម្លាយ​រឿង​ខ្លះ​ៗ​នៃ​ជីវិត​ក្នុង​ពន្ធនា​គារ

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ តារា​ស្រី Pinky Savika បាន​ធ្វើ​អោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​ស្រី​រូប​នេះ នាង​បាន​ចេញ​មុខ​មក​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ក្រុង​ពាលី​មួយ ដោយ​បាន​ដើរ​ជា​តួឯក​ស្រី​នៅ​ក្នុង​ង​រឿង

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ តារា​ស្រី Pinky Savika បាន​ធ្វើ​អោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារា​ស្រី​រូប​នេះ នាង​បាន​ចេញ​មុខ​មក​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ក្រុង​ពាលី​មួយ ដោយ​បាន​ដើរ​ជា​តួឯក​ស្រី​នៅ​ក្នុង​ង​រឿង​ភាគ​ថ្មី​ថែម​ទៀត​ផង​។

ជាមួយនឹង​ម៉ូ​ដ​សក់​ខ្លី ពណ៌​មាស​ភ្លឺ​ចែងចាំង ស្រស់​ស្អាត​ឥត​ទាស់​នោះ​ទេ ក្រោយ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ សម្រេច​ឱ្យ​នាង​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃ​ដែល​នាង​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ រហូត​ដល់​មានការ​ដោះ​លែង​ជា​បណ្ដោះអាសន្ន ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ តារា​ស្រី Pinky ហាក់​មើលទៅ​ដូច​ជា​មាន​ទឹកមុខ​ញញឹម​ស្រស់បោះ ព្រមទាំង​មាន​ភាព​ជឿជាក់​ទៅ​លើ​ខ្លួនឯង ដែល​មានឱកាស​បាន​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ម្ដងទៀត មិនតែប៉ុណ្ណោះ នាង​ថែម​ទាំង​ដើរ​ជំរាបសួរ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​លក្ខណៈ​មិត្តភាព​ដូច​ធម្មតា​អ​ញ្ជឹ​ង​។

នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ ដែល​មានឈ្មោះ​ថា «Nine Entertainment»​បាន​ចុះ​ផ្សាយ​ប្រាប់​អោយ​ដឹង ដោយ​តារា​ស្រី​អ្នក​នាង Pinky Savika បាន​និយាយ​ផ្ដល់​នៅ​បទ​សម្ភាស៍​ប្រាប់​អ្នកកាសែត និង​អ្នកគាំទ្រ​នៅ​ចំពោះ​មុខ​នាង ដោយ​បាន​ចេញ​មុខ​មក​បើក​បង្ហាញ​ទម្លាយ​ខ្ទេច​គ្មាន​សល់​ដែល​ខ្លួន​រង​ទុក្ខ​យ៉ាង​វេ​នា​នៅ​ក្នុង​ពន្ធ​ធនាគា​រយៈពេល​ប៉ុន្មាន​ខែ​បែប​នេះ​ថា «​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​ក្ដី​រំភើប​យ៉ាង​ខ្លាំង ដោយសារ​តែ​យើង​ខ្លួនឯង​បាន​សម្រប​ខ្លួន​បាន​មួយ​រយៈ អ្វី​ៗ​នៅ​តែ​ដដែល បងប្អូន​អ្នក​សារព័ត៌​មាននៅ​តែ​ដដែល អ្វី​គ្រប់យ៉ាង​នៅ​តែ​ដដែល កាលពីមុន​គឺ​ដូច​ជា​យើង​បាន​រៀន​ពី​ជីវិត ហើយ​បន្ទាប់​មក បាន​ចូល​ទៅ​ក្នុង​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​។ អ្វី​ដែល​យើង​កំពុង​ប្រឈម​មុខ គឺ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​កំពុង​ជួប​បញ្ហា​ដូច​គ្នា​នឹង​យើង ប៉ុន្តែ​គាត់​មិន​អាច​ចេញ​មក​និយាយ​បែប​នេះ​ទេ ខ្ញុំ​ចង់ឱ្យ​អ្នក​មើល​ជីវិត​របស់​យើង​ជា​អ្នក​ប្រយុទ្ធ ចង់ឱ្យ​ប្រិ​យ​មិត្ត​រង់ចាំ​មើល​រឿង​ភាគ​បញ្ចប់​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាងណា?​»​។

នាង​បន្ត​ថា «​កន្លង​មក ខ្ញុំ​បាន​លើកទឹកចិត្ត​ខ្លួនឯង​បន្តិច​ម្តង​ៗ ជីវិត​គឺ​បែប​នេះ មាន​តែ​ទស្សនៈ​របស់​យើង​ប៉ុណ្ណោះ ដែល​អាច​ជួយ​យើង​ការពារ​គ្រប់យ៉ាង​បាន​។ ហើយ​ចំពោះ​រឿង​ដែល​មនុស្ស​រិះគន់​យើង​មានរឿង​ជា​ច្រើន យើង​មិន​អាច​បញ្ឈប់​វា​បាន​ទេ ព្រោះ​វា​ជា​ធម្មជាតិ ដើម្បី​បញ្ឈប់​នរណា​ម្នាក់​ពី​ការ​ស្រមើស្រមៃ មិន​អាច​ឱ្យ​នរណា​ម្នាក់​រអ៊ូរទាំ ដូចដែល​គ្រប់​គ្នា​បានដឹង​ហើយ​ថា នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​លំបាក យើង​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ជា​មុន​សិន ហើយ​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ការ​ពិត​គឺ​ការ​ពិត វា​មិន​ដែល​ផ្លាស់​ប្តូរ​ទេ ច្បាប់​គឺជា​ច្បាប់ យើង​ប្រយុទ្ធ​តាម​នីតិវិធី​ច្បាប់​»​។

ភ្លាម​ៗ​នោះ គេ​ក៏​បាន​សួរ​ទៅ​កាន់​តារា​ស្រី​រូប​នេះ​ថា «​តើ​ម្តាយ​នៅ​ខាងក្នុង​យ៉ាងម៉េច​ដែរ?​»​។ មិន​ទុក​ចាំ​យូរ តួឯក​ស្រី​ស្រស់ Pinky ក៏​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា «​គាត់​មិន​អី​នោះ​ទេ គាត់​សុខ​សប្បាយ បងប្អូន​កុំ​បារម្ភ​អី ការ​លើកទឹកចិត្ត​របស់​ម្តាយ​គឺ​ល្អ​ណាស់ ហើយ​ពេល​នេះ​ផង​ដែរ​ចំណែក​ខាងយើង​ក៏​កំពុង​តែ​បន្ត​ធ្វើការ​ទៀត ខ្ញុំ​អរគុណ​រាល់​ការ​លើកទឹកចិត្ត​របស់​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់​»​។

ក្រោយ​ពី​តារា​ស្រី Pinky និយាយ​បែប​នេះ​រួច​មក ស្រាប់តែ​លោក សុង​ផុ​ន អាណា​ណុ​ន ដែល​ត្រូវជា​មេ​ធាវី​របស់ Pinky បាន​មាន​ប្រសាសន៍​ថា «​តុលាការ​មានការ​ណាត់ជួប ដើម្បី​សាកល្បង​សាក្សី យើង​កំពុង​រង់ចាំ​ដំណើរការ​របស់​តុលាការ ហើយ​ចំពោះ​សំណុំរឿង​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​សីហា នៅ​សាលាដំបូង ហើយនឹង​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​ក្រោយ បន្ទាប់​ពី​ប្រហែល 2-3 ខែ​ការ​វិនិច្ឆ័យ​បាន​ចេញ​មក ហើយ​ចំពោះ​ការ​ប្តឹង​ឧទ្ធរណ៍ ឬ​ញត្តិ ឬ​អត់​នោះ យើង​ត្រូវ​រង់ចាំ​មើល​ម្តងទៀត ពេល​នេះ Pinky អាច​ដំណើរការ​បានជា​ធម្មតា​»​។

យ៉ាងណាមិញ ជា​ចុង​ក្រោយ តារា​ស្រី Pinky ក៏​បាន​បញ្ជាក់​ប្រាប់​គ្រប់​គ្នា​ទៀត​ថា «​ម្ដាយ​របស់​នាង​មិន​បាន​លេង​ល្បែ​.​ង​នោះ​ទេ សូម​គ្រប់​គ្នា​កុំ​ទាន់​អាល​និយាយ បើ​មិន​ទាន់​ដឹង​រឿង​ច្បាស់លាស់ ហើយ​ចំណែក​ផ្ទះ​ដែល​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​នោះ គឺ​ខ្ញុំ​បាន​លក់​វា​អស់​ជា​យូរ​មក​ហើយ មិនមែន​នៅ​ពេល​ដែល​វា​កើតឡើង​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ