ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Tono អតីត​ស្វាមី Tangmo ទម្លាយ​អារម្មណ៍​ទាំង​អួល​ដើម​.​ក ក្រោយ​អតីត​ភរិយា​ចាកចេញ​ទៅ​ជិត​១​ឆ្នាំ

1 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ផង​ដែរ ហាក់​មានការ​រំជួលចិត្ត​គ្រប់​ៗ​គ្នា ពេល​បានឃើញ​លោក Tono ដែល​ជា​អតីត​គូស្នេហ៍ Tangmo បាន​ទម្លាយ​រឿង​របស់​ខ្លួន​ទាំង​អួល​ដើម​.​ក​នៅ​ក្នុង​កម្មវិធី​មួយ នា​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៣ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ ដែល​មានឈ្មោះ​ថា

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ​ផង​ដែរ ហាក់​មានការ​រំជួលចិត្ត​គ្រប់​ៗ​គ្នា ពេល​បានឃើញ​លោក Tono ដែល​ជា​អតីត​គូស្នេហ៍ Tangmo បាន​ទម្លាយ​រឿង​របស់​ខ្លួន​ទាំង​អួល​ដើម​.​ក​នៅ​ក្នុង​កម្មវិធី​មួយ នា​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៣ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ ដែល​មានឈ្មោះ​ថា «Nine Entertainment» បាន​រាយការណ៍​ប្រាប់​អោយ​ដឹង បន្ទាប់​ពី​តារា​សម្ដែង​ប្រុស​ដ៏​ល្បីល្បាញ ក៏​ដូច​ជា​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​មួយ​រូប នោះ​គឺ​លោក Tono Pakin ដែល​ត្រូវជា​អតីត​ស្វាមី​របស់​តារា​សម្ដែង​ស្រី Tangmo Nida​។

ភ្លាម​ៗ​នោះ លោក​បាន​ចេញ​មុខ​មក​ផ្ដល់​នៅ​បទ​សម្ភាស៍ ចំពោះ​មុខ​អ្នកគាំទ្រ​ទាំងប្រុស​ទាំងស្រី ក៏​ដូច​ជា​អ្នកកាសែត​ដែល​ស្ថិត​នៅ​ទីនោះ​ផ្ទាល់​ផង​ដែរ មិន​នៅ​ស្ងៀម​តទៅ​ទៀត តារា​ប្រុស​រូប​នេះ ក៏​បាន​និយាយ​ពាក្យ​ខ្លះ​ៗ​ដែល​ខ្លួន​ចង់​បញ្ចេញ​ទៅ​កាន់​អតីត​ភរិយា​របស់​លោក ពីព្រោះ​ថា លោក​សុំ​រក្សា​គ្រប់យ៉ាង​ទុកជា​អនុស្សាវរីយ៍​ល្អ​ៗ​ដែល​មិន​អាច​បំភ្លេច​បាន ដោយនៅ​ក្នុង​បទ​សម្ភាស៍​នោះ លោក​បាន​ទម្លាយ​នៅ​រឿង​ក្នុង​ចិត្ត​ខ្ទេច​គ្មាន​សល់ និយាយ​ពាក្យ​ជំនួស​អារម្មណ៍​ចំពោះ​អតីត​គូស្នេហ៍​ដែល​លាចាក​លោក​ទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់ អោយ​គ្រប់​គ្នា​បានដឹង​បែប​នេះ​ថា «​ពួក​យើង​បាន​នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ ពួក​យើង​បាន​ធ្វើ​អស់ពី​សមត្ថភាព​ហើយ តែ​វា​នៅ​តែ​មិន​អាច​ដូច​ដើម​បាន ដូច្នេះ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ជាប់​គាំង​នោះ​ទេ​»​។

លោក​បន្ត​ថា «​អ្វី​ដែល​ខ្ញុំ​មានការ​សោកស្តាយ​ជាង​នេះ​ទៅ​ទៀត​នោះ មុន​ពេល​ថ្ងៃ​ដែល​បាន​កើតហេតុ​ជាមួយ Mo យើង​ទាំង​ពីរ​នាក់​នៅ​តែ​មានឱកាស​បាន​ជួប​ជជែក​គ្នា​ជា​ធម្មតា មិន​មានការ​ស្អប់​គ្នា​នោះ​ឡើយ ហើយ​អ្វី​ដែល​ខ្ញុំ​ស្លុតចិត្ត និង​មានការ​ស្រណោះ​ខ្លាំង​បំផុត​នោះ អោយ​តែ​ពេលទំនេរ​ជួប​គ្នា​ម្ដង​ៗ គាត់​តែងតែបាន​និយាយ​អ្វី​ដែល​គាត់​ចង់​និយាយ ហើយ​មិន​ថា រឿង​នឹង​ជា​រឿង​អ្វី​នោះ​ទេ ហើយ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​បាន​និយាយ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ផង​ដែរ ខ្ញុំ​រីករាយ​ណាស់ ដែល​គាត់​បាន​និយាយ​នៅ​ពេល​ដែល​គាត់​ពិបាកចិត្ត​នៅ​រឿង​អ្វីមួយ​មក​កាន់​ខ្ញុំ​អោយ​បានដឹង ខ្ញុំ​គិត​ថា រវាង​យើង​ទាំង​ពីរ​នាក់​ទុក​វា​ជា​ការ​ចង​ចាំ​ដ៏​ល្អ​បំផុត​មួយ​ទៅ​ចុះ ព្រោះ​វា​ដូច​ជា​លឿន​ពេក​ហើយ​សម្រាប់​គាត់​»​។

លោក​បន្ត​ទៀត​ថា «​រហូត​ពេល​ខ្លះ​អ្នក​នៅ​ជុំវិញ​គាត់ គិត​ថា វា​ដូច​ជា​សុបិន​អ​ញ្ជឹ​ង ខ្ញុំ​ផ្ទាល់​ឃើញ​ថា វា​ជា​អ្វី​ដែល​មិន​មាន​នរណា​ម្នាក់​រំពឹង​ទុក​។ មនុស្ស​នៅ​ល្អ​សុខ​ៗ​ឃើញ​គ្នា​គ្រប់ពេល បើ​ទោះបីជា​ខ្ញុំ​និង​គាត់ ពួក​យើង​បាន​បែក​គ្នា​ក៏​ពិតមែន ខ្ញុំ​មិន​ដែល​មានចិត្ត​គិត​ថា ស្អប់​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ស្រលាញ់​ពីមុខ​មក​នោះ​ទេ ជីវិត​ខ្ញុំ​ជួបនឹង​ការ​បាត់បង់​តាំងពី​ក្មេង​។ ដូច្នេះ​ហើយ ទើប​អាច​យល់​បាន​ថា ពេល​ខ្លះ​យើង​អាច​គ្រប់គ្រង​បាន តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ថែរក្សា​ខ្លួនឯង គោរព​អ្នក​ដទៃ​។ ប៉ុន្តែ​តើ​យើង​នឹង​រស់នៅ​បាន​យូរ​ប៉ុណ្ណា? យើង​មិន​អាច​ទៅ​កំណត់​បាន​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​សំខាន់​ទេ​។ វា​មិន​សំខាន់​ទេ​ថា តើ​យើង​អាច​រស់នៅ​រហូត​ដល់​អាយុ 80-90 ឆ្នាំ? វា​សំខាន់​ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​យើង​រស់នៅ តើ​យើង​ធ្វើ​អ្វី​ដើម្បី​ប្រទេស​គ្រួសារ​យើង? ធ្វើ​អ្វី​ដើម្បី​សុបិន​របស់​យើង?​។ បើ​រស់នៅ​ច្រើន​ឆ្នាំ​ហើយ មិន​ធ្វើ​អ្វី​សោះ នោះ ខ្ញុំ​គិត​ថា​វា​សំខាន់​ក្នុង​ការ​នៅ​ទីនោះ​។ វា​មិន​សំខាន់​ចំពោះ​រយៈពេល​​នោះ​ទេ​»​។

សូម​ជំរាប​ផង​ដែរ​ថា កាលពី​កន្លង​ទៅ ពេល​ដែល​បានដឹង និង​បានឃើញ​អតីត​គូស្នេហ៍​របស់​ខ្លួន​ទទួលមរណភាព​ភ្លាម​ៗ គេ​ក៏​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​ប្រុស​លោក Tono Pakin ដែល​ត្រូវជា​អតីត​ប្តី​របស់​តារា​ស្រី Tangmo Nida លោក​បាន​មក​ចូលរួម​បុណ្យ​ស​.​ព​របស់​នាង​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​។ តែ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​អួល​ដើម​.​ក​រំជួលចិត្ត​មិន​ស្ទើរ​ទៅ​វិញ​នោះ គេ​ក៏​បានឃើញ​លោក​អង្គុយ​យំ អាច​និយាយ​បាន​ថា ប្រហែលជា​លោក​កំពុង​តែ​មានការ​សោកស្ដាយ​ពេលវេលា​ល្អ​ៗ​ដែល​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​មើលទៅ និង​ប្រហែលជា​នឹកឃើញ​នៅ​អនុស្សាវរីយ៍​ល្អ​ៗ​ដែល​ពួក​គាត់​ធ្លាប់​សាង​រួម​គ្នា ហើយ​អ្វី​ដែល​កាន់តែ​ឈឺចាប់​ជាង​នេះ​បំផុត​នោះ គឺ​ការ​បែកបាក់​គ្មាន​ថ្ងៃ​វិល​ត្រឡប់​។

ហើយ​ក៏​ឃើញ​ថា នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ឯង ដល់​ថ្ងៃ​គម្រប់​ខួប​១​ឆ្នាំ នៃ​ការ​ស្លា​.​ប់​របស់​តារា​សម្តែង​ស្រី​ដែល​មាន​ស្នាដៃ​ទេព​កោសល្យ អ្នក​នាង Tangmo Nida ហើយ​ដែល​បាន​ធ្លាក់​ពីលើ​ទូក​ខ្ទង់​ម៉ោង​១១​យប់ ស្ថិត​នៅ​កណ្តាលទន្លេ​ចៅ​ប្រា​យ៉ា ប្រទេស​ថៃ​តែ​ម្ដង​។ បន្ទាប់​ពី​បានដឹង​ដំណឹង​នេះ​ភ្លាម ក៏​ឃើញ​ថា មាន​សមត្ថកិច្ច​ជា​ច្រើន​នាំ​គ្នា​សម្រុក​ជិះទូក​តាម​រក​ទម្រាំ​តែ​ឃើញ​ឡើង​១​យប់​ពីរ​ថ្ងៃ​ឯណោះ ក្នុង​យប់​កណ្តាលអធ្រាត្រ​នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ប៉ុន្តែ​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យល់​ថា អ្វី​ៗ​គ្រាន់តែ​ជា​សុបិន និង​មិនមែន​ជា​ការ​ពិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ