ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​លិច​ចូល​ភូមិ​ស្រែ​គ ពលរដ្ឋ​ត្រៀម​ក្រសោប​ក្បូនឫស្សី​…

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ទឹក​នៃ​តំបន់​ខាងលើ​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហក់​ឡើង​កម្ពស់​៧១.០៧​ម៉ែត្រ​ឈាន​ចូល​លិច​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ស្រែ​គ

ខេត្តស្ទឹងត្រែង ៖ ទឹក​នៃ​តំបន់​ខាងលើ​ទំ​បន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហក់​ឡើង​កម្ពស់​៧១.០៧​ម៉ែត្រ​ឈាន​ចូល​លិច​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ស្រែ​គ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ព្នង ក្រាញននៀល​ពុំ​ព្រម​ចាក​ចេញពី​ភូមិ​នោះ​បាន​ជម្លៀស​គ្រួសារ និង​របស់របរ​ទៅ​ទីទួល​សុវត្ថិភាព​ដែល​បាន​រៀបចំ​ខ្លួនឯង និង​មួយ​ចំនួន​ធំ​ទៀត​រួម​ទាំង​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន នៅ​តែ​បន្ត​ការ​ជម្នះ​លើ​ឧបសគ្គ​ត្រៀម​ដើម​ឫស្សី​សម្រាប់​ក្រសោប​ធ្វើ​ជា​ក្បូន និង​ផ្ទះ​ផែបណ្តែត​ទឹក​។ ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​ពី​ផល​ប៉ះពាល់​សម្រាប់​ការ​សាងសង់​ទំនប់​វា​រី​អ​គ្កិ​ស​នី​សេ​សាន​ក្រោម​២​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​កម្រិត​ទឹក​ហក់​ឡើង​លិច​ភូមិ​យ៉ាងណា​ក៏​ពួក​គាត់​មិន​ព្រម​ចាកចេញ និង​មិន​រុះរើ​ផ្ទះ​ចេញ​ដែរ ពួក​គាត់​សុខចិត្ត​ទុក​ផ្ទះ​ឲ្យ​លិច​ទឹក​ចោល ខណៈ​ទីទួល​សុវត្ថិភាព​ត្រូវ​បាន​រៀបចំ​ជា​ខ្ទម​ប្រក់​តង​នៅ​លើ​ដីស្រែ​ចម្ការ​ផ្ទាល់ខ្លួន​ចម្ងាយ​ពី​ភូមិ​១​គីឡូម៉ែត្រ​រហូត​ដល់​៥​គីឡូម៉ែត្រ​ពី​ភូមិ​។

ពួក​គាត់​បន្ត​ថា ពេល​នេះ​ទឹកបាន​លិច​ចូល​ភូមិ​ក៏​ពិតមែន តែ​មិន​ទាន់​លិចលុង​ទាំងស្រុង​នោះ​ឡើយ តែ​ធម្មតា​សម្រាប់​ពួក​គាត់​ដែល​កើតមក​រស់នៅ​ជាមួយ​ទន្លេ​ស្រាប់​ទៅ​ហើយ ហើយ​ប្រ​សិន​មានទឹក​លិចលង់​ខ្លាំង​ពួក​គាត់​ក៏​ត្រៀម​ដើម​ឫស្សី​ដើម្បី​ធ្វើ​ជា​ក្បូន​សម្រាប់​ឆ្លង​ពី​ទួល​សុវត្ថិភាព​ចូល​មក​ភូមិ​បាន​ដែរ​។ ជាង​នេះ​ពួក​គាត់​ក៏​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​ចង​ឫស្សី​រំដោះ​ផ្ទះ​ឲ្យ​នៅ​លើ​ទឹក​រស់នៅ​ដូច​ផ្ទះ​ផែបណ្តែត​ទឹក​ជនជាតិ​វៀតណាម​យ៉ាង​ដូច្នោះ​ដែរ​។ ទាក់ទង​ទៅ​នឹង​ការ​បិទទ្វារ​ទឹក​ធ្វើតេស្ត​សាកល្បង​លើ​គុណភាព​សំណង​រួម និង​រដូវ​ធ្លាក់​ភ្លៀង​ខ្លាំង​ជាប់​ៗ​គ្នា​រយៈពេល​ច្រើន​ថ្ងៃ​នោះ បង្ក​ឡើងជា​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ភូមិ​ជា​ច្រើន និង​ឃុំ​មួយ​ចំនួន​ត្រូវ​លិចលង់​អាជ្ញាធរ​នៅ​តែ​បន្ត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​ចាកចេញ​នោះ​ដដែល ដោយ​បាន​ដាក់​កងកម្លាំងប្រដាប់អាវុធ​រួម​មន្ត្រី​ប្រចាំការ​ដើម្បី​ត្រៀម​សម្ភារ​គ្រប់​ប្រភេទ​បង្កា​សម្រាប់​សង្គ្រោះ​ពួក​គាត់​គ្រប់ពេលវេលា​។ តែ​កម្រិត​ទឹកបាន​ស្រក​ទៅ​វិញ​បន្តិច​ក្រោយ​រយៈពេល​ពីរ​ថ្ងៃ​មកនេះ​ពុំ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​។

ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បាន​ប្រកាស​ថា​ក្រោយ​ការ​ធ្វើ​ធ្វើតេស្ត​បិទទ្វារ​ទឹក​សាកល្បង​បាន​ជោគជ័យ​ដោយ​សុវត្ថិភាព​ក្រុមហ៊ុន​ចាប់​បើកទ្វារ​ទឹក​ទាំងអស់​វិញ​ដើម្បី​រំដោះ​ទឹក​នៅ​ក្នុង​បាត​អាង​ទម្លាក់​មក​កម្ពស់​ធម្មតា​វិញ​។ ហើយ​ផែនការ​របស់​ក្រុមហ៊ុន​នឹង​ត្រូវ​ទម្លាក់​ទឹក​ចុះ​ទៅ​ខ្សែទឹក​ខាងក្រោម​ក្នុង​មួយ​ថ្ងៃមួយ​ម៉ែត្រ​។ មាន​ន័យ​ថា ការ​ទម្លាក់​ទឹក​កម្ពស់​មួយ​ម៉ែត្រ
អាស្រ័យ​តាម​ខ្សែទឹក​ខាង​ដែល​ចំនួន​ទ្វារ​ទឹក​កើនឡើង​រាល់​ខ្សែទឹក​ហូរ​ខាងលើ​នៃ​ធារទឹក​(​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​) យើង​រក្សា​បរិមាណ​ទឹក​ហូរ​ចំនួន​១០​ភាគរយ ដើម្បី​ធានា​ឲ្យ​បាន​បន្ទាប់​ការ​ទម្លាក់​ទឹក​ទៅ​ខ្សែទឹក​ខាងក្រោម​គឺ​មិន​ឲ្យ​កម្រិត​កម្ពស់​ទឹក​ឡើង​ខ្លាំង​នេះ​បើ​តាម​ការ​អះអាង​ពី​លោក ឆាយ ម៉េ​ង មេការ​ការដ្ឋាន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​៕