ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ព្រឹទ្ធាចារ្យ​ផ្នែក​ចម្រៀង​បុរាណ ឌួ​ង ម៉ា​រ៉ី ទទួលមរណភាព​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ដំណឹង​ដ៏​សោកសៅ ព្រឹទ្ធាចារ្យ ឌួ​ង ម៉ា​រ៉ី (​អ្នកគ្រូ​ចម្រៀង​ល្ខោន​ព្រះរាជ​ទ្រព្យ​) បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​អ្នកគ្រូ​បាន​ពើបប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ ហើយ​នឹង

រាជធានី​ភ្នំពេញ ៖ ដំណឹង​ដ៏​សោកសៅ ព្រឹទ្ធាចារ្យ ឌួ​ង ម៉ា​រ៉ី (​អ្នកគ្រូ​ចម្រៀង​ល្ខោន​ព្រះរាជ​ទ្រព្យ​) បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​អ្នកគ្រូ​បាន​ពើបប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ ហើយ​នឹង​សម្រាក​តែ​នៅ​កន្ទេល​។

ដំណឹង​មរណភាព​របស់​ព្រឹទ្ធាចារ្យ​នា​ពេល​នេះ ចាត់​ទុក​ថា ជា​ដំណឹង​ដ៏​គួ​ឲ្យ​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​កម្រ​ក្នុង​ពេល​ដែល​អ្នកគ្រូ​បាន​លះបង់​ស្ទើរ​ពេញ​មួយ​ជីវិត​សម្រាប់​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​។

ដំណឹង​មរណភាព​របស់​អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នកសិល្បៈ​បាន​ចែកចាយ​ពេញ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់ថា ពិធីបុណ្យ​ស.ព​ព្រឹទ្ធាចារ្យ​ផ្នែក​ចម្រៀង​បុរាណ ឌួ​ង ម៉ា​រ៉ី នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅផ្ទះ​​របស់​ក្រុម​គ្រួសារ​អ្នកគ្រូ ដែលស្ថិត​​នៅ​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ខ​ណៈពិធី​បូជាស.ព ​គឺ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ​ទី​៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​៩យប់​។

ជា​ការ​កត់សម្គាល់​ព្រឹទ្ធ​ចា​រ្យ​ផ្នែក​ចម្រៀង​បុរាណ នៃ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី បាន​ធ្លាក់ខ្លួន​ឈឺ​សម្រាក​តែ​នៅ​លើ​កន្ទេល បន្ទាប់​អ្នកគ្រូ​ជួបនឹង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន និង​ភាព​ចាស់ជរា​។ ហើយ​មួយ​ជីវិត​ជាមួយ​ចម្រៀង​មហោរី​ខ្មែរ ព្រឹទ្ធាចារ្យ​ចម្រៀង ឌួ​ង ម៉ា​រ៉ី កាន់តែ​ចាស់​ទ្រុឌទ្រោម ជាមួយនឹង​ការ​ពើបប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ​។ ព្រឹទ្ធាចារ្យ ឌួ​ង ម៉ា​រ៉ី ត្រូវ​បាន​គេ​ដឹង​ថា អ្នកស្រី​មាន​ជំងឺ​ពុក​ឆ្អឹង​យ៉ាង​ធ្ងន់ បាក់ឆ្អឹង​ខ្នង​៧​កង់ មិន​អាច​ដើរ​បាន ពោល​គឺ​សម្រាក​តែ​នៅ​លើ​កន្ទេល​តែ​ប៉ុណ្ណោះ​។

ទំព័រ​ហ្វេ​ស​ប៊ុ​ក វប្បធម៌ អរិយធម៌ សិល្បៈ​ខ្មែរ បាន​ឲ្យ​ដឹង​ដែរ​ថា «​តម្លៃ​ព្យាបាល​ចាក់​ស៊ីម៉ង់ត៍​ឆ្អឹង​មួយ​កង់ មាន​តម្លៃ​រហូត​ដល់​១៥០០​ដុល្លារ​ឯណោះ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​ព្រឹទ្ធ​ចា​រ្យ​នៅ​មាន​កម្រិត​នៅឡើយ​។

បើ​យោង​តាម​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ពេល​កន្លង​ទៅ ក្រុម​គ្រួសារ​ព្រឹទ្ធ​ចា​រ្យ​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​ជន្មាយុ​៧៦​ឆ្នាំ​អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី ធ្លាប់​បាន​ឆ្លងកាត់​ការ​វះកាត់​គីស​ក្នុង​ថ្លើម​ម្ដង កាលពី​ច្រើន​ឆ្នាំ​មុន​។ អ្នកគ្រូ ឌួ​ង ម៉ា​រ៉ី គឺជា​គ្រូ​ចម្រៀង​មហោរី និង​ចម្រៀង​បុរាណ​។ អ្នកគ្រូ​ចូល​សិល្បៈ តាំងពី​សម័យ​សង្គមរាស្ត្រនិយម ហើយ​ក្រោយ​សម័យ​សង្គ្រាម អ្នកគ្រូ​បាន​ចូល​សិល្បៈ​ជា​ថ្មី​ចាប់ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ថ្ងៃ​ដែល​អ្នកគ្រូ​ឈឺ​ក្រោក​មិន​រួច​។ បច្ចុប្បន្ន​អ្នកគ្រូ​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជាមួយ​កូនចៅ​របស់​អ្នក​គ្គ្រ​ដែល​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ​។

គួរ​រំលឹក​ថាអាសូរ​! ព្រឹទ្ធាចារ្យ​ផ្នែក​ចម្រៀង​បុរាណ​អ្នកគ្រូ ដួង ម៉ា​រុ​ី ធ្លាក់ខ្លួន​ឈឺ​សម្រាក​តែ​នៅ​លើ​កន្ទេល​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ