ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចាក់បទចម្រៀង! ផ្ទុះជម្លោះ​ផ្អើលបារបារាំង​មួយកន្លែង ក្នុងសង្កាត់ផ្សារ​កណ្តាល​ទី​១​

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារី​ៗ​បំរើ​ការ​នៅ​បារ​បារាំង​ ត្រូវ​បាន​បុរស​ជនបរទេស​ម្នាក់​វា.យ​នៅ​ខាងក្នុង​ហាង​

រាជធានីភ្នំពេញ ៖ នារី​ៗ​បំរើ​ការ​នៅ​បារ​បារាំង​ ត្រូវ​បាន​បុរស​ជនបរទេស​ម្នាក់​វា.យ​នៅ​ខាងក្នុង​ហាង​ខណៈ​កំពុង​ផឹកស៊ី​សប្បាយ​ជួបជុំ​គ្នា​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ម្នាក់​ ដើម្បី​ធ្វើការ​សង្គ្រោះ ផង​ដែរ ។

​ហេតុការណ៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ២​ខែ កុម្ភៈ ឆ្នាំ ២០២៣​ នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​មួយ​ឈ្មោះ លូ​ស៊ី​ហ្វើ​រ ​តាម​បណ្តោយ​ផ្លូវ​១៣០ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ​​រាជធានីភ្នំពេញ ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​នារី​ៗ​ដែល​បំរើ​ការ​នៅ​ក្នុង​ហាង​លូ​ស៊ី​ហ្វើ​របា​ន​ប្រាប់​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គឺ​មាន​បុរស​ជនជាតិ​បរទេស​ម្នាក់​ចូល​មក​ផឹកស៊ី​លេង​យ៉ាង​សប្បាយ លុះ​ក្រោយមក​បុរស​បរទេស​ខាងលើ​នេះ​ក៍​ស្រវឹង ​ហើយ​បាន​ឈ្លោះ​គ្នា​រហូត​ឈាន​ដល់​បង្ក​ជា​ហិ.ង្សា​វា.យតប់​គ្នា​ បណ្ដាល​អោយ​នារី​ៗ​នៅ​ក្នុង​ហាង​រង​របួសធ្ងន់​ និង​ស្រាល​ផង​ដែរ​។

នារី​រង​គ្រោះ​ទាំងអស់​ខាងលើ​បាន​និយាយ​ដឹង​ថា មុន​ឈាន​ដល់​ករណី​បង្ក​ហិ.ង្សា​នេះ​ ដើម​ឡើយ​ជនបរទេស​ម្នាក់​នោះ​បាន​ចាក់​បទ​ចំរៀង​ស្ដាប់​ក៏​ឈ្លោះ​គ្នា​ជាមួយ​ភ្ញៀវ​ម្នាក់​ទៀត​ រក​រឿង​បង្ក​ជា​ហិ.ង្សា​​តែម្តង ។ បន្ទាប់ពី​ឃើញ​បែប​នេះ​ នារី​ៗ​ដែល​បំរើ​ការ​នៅ​ក្នុង​ហាង​នាំ​គ្នារ​ត់ទៅ​ឃាត់ក៏ត្រូវ​បុរស​ជនបរទេស​ម្នាក់​ដែល​រាង​ខ្ពស់​បាន​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ពួក​គាត់​ បណ្ដាល​អោយ​រង​របួសធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។

ក្រោយ​ពី​បង្កហេតុ​រួច នារី​ៗ​ដែល​បំរើ​ការ​នៅ​ហាង​បាន​ទូរ​សព្ទ័​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១​ដែរ តែ​មិនឃើញ​អ្នក​ណា​ចុះ​មក​ទេ រហូត​ដល់​បុរស​បរទេស​ខាងលើ​ព្យាយាម​ដើរ​ចេញពី​កន្លែង​កើត​ហេតុ តែ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ដឹក​យក​ទៅ​ដល់​ប៉ុស្តិ៍​ប៉ូលិស​តែ​ម្ដង​។

បច្ចុប្បន្ន​បុរសបរទេស​​ខាងលើ​នេះ​ត្រូវ​បាន​ឃាត់​ន្លួ​ន​យក​ទៅ​ប៉ុស្តិ៍​ ដើម្បី​ធ្វើការ​សួរនាំ​និង​ជនរ​ងរ​គ្រោះ​នាំ​គ្នា​ទៅ​ដែរ​ ដើម្បី​ដាក់​ពាក្យ​អោយ​សមត្ថកិច្ច​ចាត់​ទៅ​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ