ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​០៣​នាក់​កំពុង​លួច​ឧបករណ៍​អគ្គិសនី​របស់​រដ្ឋ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បិត​ត្រាំ​ង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាក់ស្តែង ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ហ្វ្រ​ង់​អគ្គិសនី​របស់​រដ្ឋ​) កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បិត​ត្រាំ​ង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាក់ស្តែង ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ហ្វ្រ​ង់​អគ្គិសនី​របស់​រដ្ឋ​) កាលពី​វេលា​ម៉ោង​០១​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
១. ឈ្មោះ សុខ រ៉េ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ
២. ឈ្មោះ សុខ ចាន់​ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ
៣. ឈ្មោះ សុខ ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។

ជនសង្ស័យ​ទាំង​០៣​នាក់​មានស្រុក​កំណើត​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឺ​ក​ឈូ ខេត្តកំពត​។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុង ខេត្ត​ព្រះ​សីហ នុ ។ បាន​ធ្វើ​សកម្មភាព លួច​កាត់​យក​ដុំ​ហ្វ្រ​ង់​ស្វ​រ័​អគ្គិសនី ពី​បង្គោល​ភ្លើងអគ្គិសនី ដែល​ជា​របស់​រដ្ឋ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន សង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បិត​ត្រាំ​ង បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្ដែង នៅ​នឹង​កន្លែង​តែ​ម្ដង ។

វត្ថុ​តាង​ដកហូត រួម​មាន ៖ ពូថៅ​ដង​ឈើ ចំនួន​០១​ដើម​, កាំបិតប៉័ងតោ ចំនួន​០១​ដើម​, សោ​ម៉ា​ឡេ​ត ចំនួន​០២, ឧបករណ៍​ទំ​ពួក​សម្រាប់​ផ្ដាច់​ខ្សែភ្លើង ចំនួន​០១​ដើម​, ទុយោ​ជ័រ​ពណ៌​ខៀវ ចំនួន​០១​ដើម​, ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម គ្មាន​ស្លាក​លេខ​(​សេរី​ចាស់​) ចំនួន​០១​គ្រឿង ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​, ទូរ​សព្ទ​ម៉ាក់​វី​វ៉ូ ពណ៌​ខៀវ ចំនួន​០១​គ្រឿង​, គ្រឿង​អគ្គិ​សេនី​(​ហ្វ្រ​ង់​ស្វ័​រ​)​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ