ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល កំពុង​រៀបចំ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​ក្រីក្រ នៅ​ចុងឆ្នាំ​២០២៣ ឬ​ដើមឆ្នាំ​២០២៤

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​ បាន​កំពុង​តែ​រៀបចំ​ការ​សិក្សា​បណ្តុះបណ្តាល​ជំនាញ​​វិជ្ជាជីវៈ ដល់​យុវជន​ក្រីក្រ ដែល​អាច​នឹង​ដំណើរ​ការនៅ​ចុងឆ្នាំ​២០២៣​ ឬ​នៅ​ដើមឆ្នាំ​២០២៤​ នេះ​បើ​តាមមន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។…

​រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​ បាន​កំពុង​តែ​រៀបចំ​ការ​សិក្សា​បណ្តុះបណ្តាល​ជំនាញ​​វិជ្ជាជីវៈ ដល់​យុវជន​ក្រីក្រ ដែល​អាច​នឹង​ដំណើរ​ការនៅ​ចុងឆ្នាំ​២០២៣​ ឬ​នៅ​ដើមឆ្នាំ​២០២៤​ នេះ​បើ​តាមមន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ (DBST) ចំនួន០១​ខ្សែ ប្រវែង៦,៣០០​ម៉ែត្រ ពី​ភូមិ​ថ្នល់​បត់ ឃុំ​ពោធិ៍​រំចាក ដល់​ភូមិ​ឬ​ស្សី​ថ្មី ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើក​ឡើង​ថា ស​ម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ កំពុង​តែ​រៀបចំ​ដាក់​ឱ្យ​មានការ​សិក្សា​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ​ដល់​យុវជន​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ដោយ​ការ​សិក្សា​នេះ នឹង​ទៅ​ជា​ការ​ពិត​មួយ​ នា​ចុងឆ្នាំ​នេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ ដោយសារ​នៅ​ឆ្នាំ​២០២៣​នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​ថវិកាជាតិ​រួច​ស្រេច​ទៅ​ហើយ ដូច្នេះ​មិន​អាច​បញ្ចូល​ផែនការ​នេះ​បាន​ទេ ​។

លោក​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​រ៉ាប់រងសម្រាប់​សិស្ស​ ដែល​ទទួល​បានការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ ដែល​ចេញពី​គ្រួសារ​ក្រីក្រ គ្មាន​លទ្ធភាព​រៀន​នៅ​មហាវិទ្យាល័យ ដោយយក​ពួក​គេ​ទៅ​បណ្ដុះបណ្ដាល ដោយ​មិន​បង់ថ្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​រដ្ឋ​នឹង​មានការ​ឧ​ប​ត្ថម្ភ​ថវិកា​ដល់​ពួក​គេ​ថែម​ទៀត​។

លោក​បន្ថែម​ថា​ ផ្អែក​លើ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​នាំ​មក​នូវ​សុខ​សន្តិភាព ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រជាជន​បាន​រស់នៅ​ដ៏​សុខសាន្ត និង​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ យើង​ត្រូវ​រួម​គ្នា​ប្រឆាំង​ដាច់ខាត មិន​ឱ្យ​ពួក​អ្នកនយោបាយ​ជ្រុលនិយម និង​ជន​ក្បត់ជាតិ ដែល​តែ​ចិញ្ចឹមចិត្តចង់បាន​អំណាច​ តាម​រូបភាព​យក​លេស​ប្រជាធិប្បតេយ្យ និង​សិទ្ធិ​មនុស្ស ​ធ្វើ​ជា​ខែល តែ​ប្រព្រឹត្ត​នូវ​សកម្មភាព និង​ទ​ង្វើ​រ​សាបព្រោះ​នូវ​មនោ​គម​វិទ្យា​ដ៏​គ្រោះថ្នាក់​។

​ជាមួយ​គ្នា​នោះ​ដែរ​ ​រដ្ឋលេខាធិការ​ បាន​ឡើង​ថា បើ​យើង​ក្រឡេក​មក​មើល​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិញ យើង​ឃើញ​ថា​ កម្ពុជា គឺជា​ប្រទេស​ ដែល​បាននិង​កំពុង​តែកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទីកន្លែង​លើ​ផ្ទៃ​ប្រទេស ក្នុង​ពេល​ដែល​ប្រទេស​មួយ​ចំ​នួន ​បាន​និង​កំពុង​តែ​រង​ការ​បំផ្លិចបំផ្លាញ​ហេ​ដ្ឋា​រចនា​ម្ព័​ន្ធ ដោយសារ​សង្គ្រាម​ទៅ​វិញ ដូច​ជា​ប្រទេស​អ៊ុយ​ក្រែ​ន ​។

លក​បញ្ជាក់​ថា ​៖ «នេះ​បង្ហាញ​អោយ​ឃើញ​ថា ផ្តើម​ចេញពី​សន្តិភាព​ពេញលេញ ដែល​យើង​រកបាន​ដោយ​លំបាក គឺ​យើង​មានការ​ប្រឹងប្រែង​ខ្លាំង​ណាស់ ទម្រាំ​ប្រទេស​យើង​មានការ​អភិវឌ្ឍ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវថ្នល់​ខ្វាត់ខ្វែង ងាយស្រួល​ធ្វើ​ដំណើរ​ទៅ មក​គ្រប់​ទីកន្លែង​ដូច​សព្វ​ថ្ងៃនេះ ព្រោះថា ​នៅ​សម័យ​ដែល​យើង​មាន​សង្គ្រាម ប្រទេស​យើង​បានទទួល​រង​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរតែ​ទាំងស្រុង ដោយសារ​តែ​ការ​បំផ្លាញ ដោយ​គ្រាប់​ផ្លោង គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​» ​។

ក្នុង​ឱកាស​នោះ លោក ​ពេ​ជ សោភ័ន បាន​ផ្តល់​នូវ​ការ​ណែនាំ​បន្ថែម​ដល់​ក្រុមការងារ ក៏​ដូច​ជា​ក្រុមប្រឹក្សា​ឃុំ បន្ត​ខិតខំ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​តាម​គោ​លន យោ​បាយ​អភិវឌ្ឍ ន៍​ឃុំ​ពោធិ៍​រំចាក ឆ្នាំ​២០២២-២០២៧​ ។ បន្ត​ចុះ​សួរសុខទុក្ខ ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ដោះ ស្រាយ​សំណូមពរ ក៏​ដូច​ជា​ទុក្ខ​លំបាករបស់ប្រជាពលរដ្ឋ ​ហើយ​ផ្តល់អាហារូបករណ៍​ដ ល់​កូនចៅ​ប្រជាពលរដ្ឋ​បាន​ទទួល​ការ​សិក្សា​លើ​មុខ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​សម្រាប់​រក​ការងារ​ធ្វើ ឬ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ជួយ​ជីវភាព​ក្រុម​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​។ ​បន្ត​ចុះ​សួរសុខទុក្ខ ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ដោះស្រាយ​សំណូមពរ ក៏​ដូច​ជា​ទុក្ខ​លំបាករបស់ប្រជាពលរដ្ឋ ហើយ​ផ្តល់​អាហា​រូ​បករណ៍​ដល់​កូនចៅ​ប្រជាពលរដ្ឋ​បាន​ទទួល​ការសិក្សា​លើមុខ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​សម្រាប់​រក​ការងារ​ធ្វើ ឬ​ប្រកប​មុខរបរចិញ្ចឹមជីវិត ជួយ​ជីវភាព​ក្រុម​គ្រួសារ ឱ្យ​កាន់តែប្រសើរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ