កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់
- ភ្នំពេញ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាព សន្តិភាព…
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាព សន្តិភាព…
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាព សន្តិភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច»។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នំា២០២៣ នៅវិមានរដ្ឋសភា។
«ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះ បាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់» នេះគឺជាសេចក្តីផ្តើមនៃបទបង្ហាញរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។
ចំពោះបរិបទអន្តរជាតិ និងតំបន់ លោកឧបនាយករដ្ឋមន្រ្តី បានរៀបរាប់ដោយសង្ខេបនូវការវិវត្តមួយចំនួន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាព និងគំនិតផ្តួចផ្តើមយ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។ល។
ចំពោះទិដ្ឋភាពក្នុងប្រទេសវិញ បទបង្ហាញ ក៏បានរំលេចផងដែរនូវការគ្រប់គ្រងប្រកប ដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា ការសម្រេចបាននូវស្នាដៃដ៏ធំធេងក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងស្មោះត្រង់ ក្នុងតួនាទីជាប្រធានអាស៊ាន និងជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញ និងចាក់ឬសយ៉ាងជ្រៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិ ចំពោះនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់របស់កម្ពុជា។
ជាទីបញ្ចប់ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាពមិនប្រាកដប្រជា នៅក្នុងទំនាក់ទំនងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីនយោបាយការបរទេសដែលព្រះរាជាណាចក្រកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់។ ក្នុងចំណោមនយោបាយការបរទេសទាំងនោះ រួមមាន ការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នយោបាយការទូតបុរេសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាម គោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូ ដែលមានស្រាប់ និងដៃគូថ្មីៗ៕
ចែករំលែកព័តមាននេះ