ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​គេច​ពី​ទឹកជំនន់​ទន្លេមេគង្គ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​នៅ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ក្រុ​ច​ឆ្មារ ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច​ដល់​ក្រោមផ្ទះ ថែម​ទាំង​ហូរ​ឡើង​ត្របា.ញ់​ថែម​ទៀត​។ ក្នុង​នោះ​មានផ្ទះ​ខ្លះ​

ខេត្ត​ត្បូងឃ្មុំ ៖   លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រាប់រយ​ខ្នង​នៅ​ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ក្រុ​ច​ឆ្មារ ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច​ដល់​ក្រោមផ្ទះ ថែម​ទាំង​ហូរ​ឡើង​ត្របាញ់​ថែម​ទៀត​។ ក្នុង​នោះ​មានផ្ទះ​ខ្លះ​ត្រូវ​បាន​បង្ខំចិត្ត​រុះរើ  និង​ខ្លះ​ទៀត​បិទទ្វារ​ផ្ទះ​ចាក់សោ​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​ជា​បណ្តោះអាសន្ន ដោយសារ​តែ​ខ្លាច​ត្រូវ​ទឹក​កួច​រលំ​ផ្ទះ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។

បុរស​ឈ្មោះ ណូ កៃ អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ កក្កដា​ថា ផ្ទះ​ឈើ​របស់​គាត់​មាន​ទំហំ​៤​ម៉ែត្រ​បួន​ជ្រុង​ប្រក់​ស័ង្កសី នៅ​តាម​ជួរ​ដង​ទន្លេ​ត្រូវ​ទឹក​ឡើង​មក​លិច​ចំនួន​២​ថ្ងៃ​ហើយ​មិន​អាច​ឲ្យ​អ្នក​ណា​ម្នាក់​ហ៊ាន​នៅ​លើ​ផ្ទះ​តទៅ​ទៀត​នោះ​ទេ ព្រោះតែ​ទឹក​លិច​ដល់​ក្រោមផ្ទះ ថែម​ទាំង​ហូរ​ឡើង​ត្របាញ់​ថែម​ទៀត ហើយ​ក៏​ជញ្ជូន​របស់ទ្រព្យ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ដាក់​នៅ​ទីទួល​សុវត្ថិភាព​នៅ​ឃុំ​ទន្លេ​បិទ​។

ស្ត្រី​មេម៉ាយ​កូន​៣​នាក់ ឈ្មោះ ស្នា​ស់ សៃ​ណុ​ប អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ប្រាប់​ថា ផ្ទះ​របស់​គាត់​ត្រូវ​ទឹកទន្លេ​មេគង្គ​ឡើង​មក​លិច​៣​ថ្ងៃ​ដោយ​មិន​អាច​នៅ​កើត​នោះ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៩ គាត់​ត្រូវ​ដើរមក​មើល​ទួល​សុវត្ថិភាព ដើម្បី​រក​ទីតាំង​សម្រាប់​ធ្វើ​រោង​នៅ​ជា​បណ្តោះអាសន្ន ។ ជាមួយ​គ្នា​នោះ​គាត់​ព្រួយបារម្ភ​កៅស៊ូ​តង់​ប្រក់​ទាប ហើយ​ក្តៅ​អាច​នឹង​ធ្វើ​ឲ្យ​កូន​តូច​ៗ​របស់​គាត់​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ ហើយ​មិន​មានទឹក​ស្អាត​សម្រាប់​ប្រើ​នោះ​ទេ ថែម​ទាំង​មិន​មាន​ទាន់​មាន​បង្គន់​អនាម័យ​សម្រាប់​បត់ជើង និង​ការ​លក់ដូរ​ក៏​មិន​បាន​រកស៊ី​ទៀត ធ្វើ​ឲ្យ​ជីវភាព​គាត់​ត្រូវ​ជួបនឹង​កង្វះខាត​។ 

លោក​វរសេនីយ៍ទោ សាំ ហេង បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​សហការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ឃ្លាំង ប៉ុស្តិ៍​រដ្ឋបាល​ក្រូចឆ្មារ ចុះ​ជួយ​រុះរើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៦​ផ្ទះ​ដែល​ប្រឈម​នឹង​បាក់​ធ្លាក់​ចូល​ទន្លេ ទៅ​កាន់​កន្លែង​សុវត្ថិភាព​ឆ្ងាយ​ពី​ច្រាំង​ទន្លេ ។

លោក​កូប ឡេ​ស អាយុ​៥៦​ឆ្នាំ មេ​ភូមិ​ព្រែក​តូច មាន​ប្រសាសន៍​ថា គ្រាន់តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​របស់​គាត់​ត្រូវ​នាំ​គ្នា​មក​រស់នៅ​ទីទួល​សុវត្ថិភាព​របស់​ឧកញ៉ា​សេត​ក្នុង​ឃុំ​ទន្លេ​បិទ ដែល​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៩ កក្កដា មាន​ចំនួន​៨១​គ្រួសារ រួម​នឹង​ភូមិ​ចំនួន​៣​ទៀត​នៅ​ឃុំ​ទន្លេ​បិទ ឃុំ​ជី​រោ​ទ៏​ទី​១ មាន​រហូត​ដល់​ទៅ​រាប់រយ​គ្រួសារ កំពុង​តែ​ស្ថិត​នៅ​លើ​ទួល​សុវត្ថិភាព​៣​កន្លែង ក្នុង​នោះ​មាន  ១-​ទួល​ឧកញ៉ា​ឌី ២-​ទួល​ឧកញ៉ា​សេត ៣-​ទួល​ខ្សាច់​ឃុំ​ទន្លេ​បិទ​។  រូប​លោក​កំពុង​តែ​ស្រង់​យក​ទិន្នន័យ ដើម្បី​សុំ​អំណោយ​ចែក​ជូន​ពល​ដ្ឋ ហើយ​លោក​ព្រួយបារម្ភ​មិន​មានទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នោះ​ទេ សូម​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ជួយ​ដល់​ពលរដ្ឋ​ផង ។