ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សង្គ្រោះ​បន្ទាន់​បុក​រថយន្ត​ក្រសួងការពារជាតិ​ចូល​ភោជនីយដ្ឋាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព

រាជធានី​ភ្នំពេញ ៖ រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​សុខ លាភ មេត្រី ប្រញាប់​ទៅ​ដឹក​អ្នក​របួស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​លឿន​ពេល​មក​ដល់​ផ្លូវបំបែក​ជា​៤​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ជា​រថយន្ត​របស់​ក្រសួងការពារជាតិ​ខ្ទាត​ទៅ​បុក​ចូល​ភោជនីយដ្ឋាន ម​យ៉ូ​រា ៣៦០ ចំណែក​រថយន្ត​ក្រឡាប់​រង​របួសស្រាល​អ្នកបើកបរ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន មយូ​រ៉ា ៣៦០  តាម​ផ្លូវ​៣៦០​កែង​ផ្លូវ​១០៥ ស្ថិត​នៅ​ភូមិ​៧ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មុន​កើតហេតុ​មាន​រថយន្ត​សង្គ្រោះ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព សុខ លាភ​មេត្រី បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​ផ្លូវ​៣៦០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ឡិច​ស៊ី​ស RX400 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​01 2-8024 ជា​រថយន្ត​របស់​ក្រសួងការពារជាតិ បើកបរ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​១០៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ​បាន​ពាក់កណ្ដាល ស្រាប់តែ​រថយន្ត​សង្គ្រោះ​ប្រញាប់​ទៅ​ដឹក​អ្នក​របួស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​ពេញ ទំហឹង​ធ្វើ​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​រេ​ចង្កូត​ចូល​ទៅ​បុក​ស្លាក​ភោជនីយដ្ឋាន ម​យ៉ូ​រា ៣៦០ បាក់​រាន ទេវតា បាក់​ទ្វារ​ហាង និង​បាក់​ខូចខាត​សម្ភារ​មួយ​ចំនួន​ទៀត ចំណែក​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារជើង​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​សង្គ្រោះ​របួស​បែក​ចិញ្ចើម​បន្តិច​ឡើង​ម៉ូតូឌុប​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ។

ក្រោយ​កើតហេតុ​ភាគី​ទាំង​សងខាង​មិន​អាច​ចរចា​គ្នា​បាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង​យក រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕