ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព(​សៀម​​​រាប ឧត្តរមានជ័យ និង​ព្រះ​វិហារ​) កំពុង​រង​ការ​​​បំផ្លាញ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​,​ខេត្តឧត្តរមានជ័យ​, ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា សកម្មភាព​ក្រុម​ឈ្មួញ​កា​.​ប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​មុំ​៣ ស្ថិត​នៅ​ព្រំប្រទល់ (​ខេត្តសៀមរាប…


ខេត្តសៀមរាប​,​ខេត្តឧត្តរមានជ័យ​, ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា សកម្មភាព​ក្រុម​ឈ្មួញ​កា​.​ប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​មុំ​៣ ស្ថិត​នៅ​ព្រំប្រទល់ (​ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​) កំពុង​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​រង្គាល រួច​ដឹក​យក​ទៅ​លក់​យ៉ាង​រំភើយ ខណៈ​គេ​សង្ស័យ​មន្ត្រី​ការ​ពារ​​ព្រៃ​នៅ​តំបន់​នោះ​ជា​អ្នក​បើកភ្លើង​ខៀវ ។

ប្រភព​ពី​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​ព្រំប្រទល់​និង​ខេត្តសៀមរាប​,​ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ​បាន​លើក​ឡើង​ថា តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ក្រុម​ឈ្មួញ​យ៉ាង​រង្គាល​ក្រោម​ការ​បើកដៃ​ពី​ស្ថាប័ន​អ្នក​ការពារ​ក្នុង​ដែន​ជម្រក សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​មុំ​៣ ។

ប្រភព​បន្ត​ថា នៅ​ពេល​យប់​មាន​ឮ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​គោ​យន្ត និង​ឡាន​ទ្រហឹង​គេ​អារឈើ និង​ដឹក​ជញ្ជូន​ចេញពី​ក្នុង​តំបន់​ដែន​ជម្រក​ខាងលើ​បាន​យ៉ាង​រលូន​ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រី​ការ​ពារ​ក្នុង​តំបន់​នោះ​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ដី​ព្រៃ​តំបន់​អភិរក្ស​ខាងលើ គេ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដើរ​ចូល​នោះ​ទេ កុំ​ថា​ឡើយ​ដល់​តែ​លី​កាំបិត​ពូថៅ​ចូល សូ​ម្បី​តែ​ដៃទទេ​ក៏​មិន​បាន​ដែរ ។ ចុះ​ហេតុ​អី​ពួក​អ្នក​អារឈើ​ចូល​បាន​ដោយ​ពុំ​មានការ​ហាម​ខាត់​ពី​អ្នក ការពារ​នៅ​តំបន់​ខាងលើ​នោះ​អ​ញ្ចឹ​ង​?

អាស្រ័យ​ហេតុនេះ​ហើយ ពលរដ្ឋ​និង​មហាជន​គ្រប់​ម​ជ្ឃ​ដ្ឋា​ន​ស្នើ​សុំ​ដល់​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ដាក់​កំលាំង​ជំនាញ​ធ្វើការ​ចុះ​ស៊ើបអង្កេត​នៅ​ព្រៃ​តំបន់​ដែន​ជម្រក​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ផង ព្រោះ​ពេល​នេះ​ល្បី​ខ្លាំង​ណាស់​មន្ត្រី​ការពារ​ដែន​តំបន់​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព (​មុំ​បី​) កំពុង​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ក្រុម​ឈ្មួញ​អា​ឈើ​ដូច​ពាក្យចាស់​ពោល​ថា​(​កន្ទេល​ធំ​នាំ​គ្នា​បន្លំ​ដេក​)​។​សកម្មភាព​កាប់​បំផ្លាញ​និង​ដឹក ជញ្ជូន​ជា​រៀល​រាល់ថ្ងៃ ចេញពី​តំបន់​ក្រមុំ​បូល ឆ្លងកាត់​តាម​ស្នាក់​ការ​អូរ​អា​ចែ និង​ឆ្លង​តាម​ស្នាក់​ការ​អូរ​ប៉ា​រ៉ា ឆ្ពោះទៅ​ចែក ចាយ​តាម​ដេប៉ូ​នានា​ក្នុង​នៅ​ខេត្ត​សៀម រាប​។​គេ​សង្ស័យ​ថា មន្ត្រី​ប្រចាំការ​នៅ​តំបន់​ខាងលើ ត្រូវ​ដង​ត្រូវ​ផ្លែ​នឹង​គ្នា ។

ជុំវិញ​ករណី​ខាងលើ​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តឧត្តរមានជ័យ បាន​ប្រាប់​អ្នក​កាសែត​ថា សព្វ​ថ្ងៃនេះ​មាន​ជំនាញ​ពី​ក្រុម ដែល​នៅ​បំពេញការងារ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ទី​១.​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស បរិស្ថាន . ។​ទី​២.​មន្ត្រី​អង្ការ​អភិរក្ស​សត្វព្រៃ​កម្ពុជា ជា​អ្នក​មើល​និង​ការពារ​យ៉ាង​យកចិត្ត​ទុ​ដាក់​ក្នុង​ដែន​ជម្រក​នោះ​។​លោក​បន្ត​ទៀត​ថា ឈើ​ដែល​គេ​អានោះ​គឺ​យក​ទៅ​ធ្វើ​ស្នាក់​ការ​យាម​នៅ​ទីនោះ​ទេ មិន​មាន​ដូច​ពលរដ្ឋ​ថា​មាន​អ្នក​ចូល​កាប់​អា​ឈើ​នៅ​តំបន់​ណឹ​ង​ឡើយ​។

​ចំណែក​លោក ស៊ុន គង់ ប្រធាន មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​នា​ថ្ងៃ​ទី​០១​ខែកុម្ភៈ​នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​។​ ដោយឡែក ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះ​វិហារ ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ដែរ នៅ​ថ្ងៃ​ទី​០១​ខែកុម្ភៈ នេះ​។ មហាជន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​ព្រៃ​សហគមន៍​មួយ​ចំនួន​នៃ​ខេត្ត​ទាំង​២​នេះ បាន​ប្រែ​ក្លាយជា​វាល​រហោស្ថាន និង​ក្លាយជា​ចំការ​​ដំឡូង​មី​របស់​ពលរដ្ឋ​និង​អ្នកមាន​អំណាច​មួយ​ចំនួន​តូច​ទៅ​ហើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ