ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​របស់លោកសេង គី លក់ទាខ្វៃ…

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​ទឹកប្រាក់​ចំនួន​១០,៥០០០​រៀល ក្នុងនោះ​១០ម៉ឺន​រៀល ជា​អំណោយ​របស់​​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ លោក​សេង​ គី លក់​ទា​ខ្វៃ​នៅ​ផ្ទះ​លេខ​៤០ ផ្សារ​ច្បារ​អំពៅ​ផ្លូវជាតិ​លេខ១ ត្រូវ​បាន​ភ្នាក់ងារ​សារ​ព័ត៌មាន​កោះសន្តិភាព នាំ​យក​ទៅ​ប្រគល់​ជូន​​គ្រួសារ​ក្រីក្រ​​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា ២០១៧ ។

សូមបញ្ជាក់ថា ​ការិយាល័យ​និ​ព​ន្ឋ​កោះសន្តិភាព បាន​ទទួល​ទឹកប្រាក់​​ចំនួន​១០​ម៉ឺន​​រៀល​​ពី​លោក​សេង​ គី និង៥ពាន់​រៀល​របស់​ភ្នាក់​ងារ​យើង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​ជូន​គ្រួសារ​ក្រីក្រ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ភ្នាក់​ងារ​កោះសន្តិភាព ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ក្រីក្រ​ ដែល​កំពុង​ជួប​ការ​ខ្វះខាត ក្នុង​នោះ​១-​ស្ត្រី​ឈ្មោះ​ឯក អាន អាយុ​៧០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​​ចិញ្ចឹម​ចៅ​២​នាក់​រស់នៅ​ភូមិ​កណ្តាល ​សង្កាត់​កំពង់ឆ្នាំង, ២-​ស្ត្រី​ឈ្មោះឆាំ ឡា​ង អាយុ​៦៩​ឆ្នាំ ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់​​ក្នុង​បន្ទុក រស់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង និង​៣-​ឈ្មោះហុង សុខុម អាយុ​៦០​ឆ្នាំ ជាស្ត្រី​មេម៉ាយ មាន​ជំងឺ​​ប្រចាំ​កាយ​ដេកនៅ​​កន្ទេល រស់​នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ដោយ​ក្នុង​១​គ្រួសារ​ៗ​ ទឹកប្រាក់​ចំនួន​៣៥០០០​រៀល ។

​ក្រោយ​ពី​បាន​ទទួល​​អំណោយ​គ្រួសារ​ក្រីក្រ​ខាងលើ​ បាន​សម្តែង​ទឹកចិត្ត​រីករាយ និង​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន និង​សូម​ជូនពរ​សូម​ជួប​ប្រទះ​តែ​ពុ​ទ្ធ​ពរ​ទាំង​៤​ប្រការ​ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ ​កុំបី​ឃ្លាងឃ្លាត​ឡើយ​។