ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​អំណោយ​ទឹកប្រាក់​១​លាន​រៀល​ ជូន​ដល់​ស្ត្រី​មេម៉ាយកូន​៥​នាក់​

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ប្រតិភូ​កាកបាទក្រហម

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ប្រតិភូ​កាកបាទក្រហម និង​អាជ្ញា​ខេត្ត ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ បាន​ចុះ​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ស្ត្រី​មេម៉ាយ​មួយ​គ្រួសារ ដែល​កំពុង​ប្រឈម​នឹង​អត់​ទីលំនៅ ដោយសារ​ជំពាក់​អ្នក​ចងការ​ប្រាក់​ឯកជន ត្រូវ​គេ​យក​ដីធ្លី​ដែល​កំពុង​រស់នៅ ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​។

ក្នុង​ឱកាស​នោះ​លោក ជំទាវ ម៉ែ​ន​នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក របស់​ស្ត្រី​មេម៉ាយ ឈ្មោះ ន​ង គឹ​ម​អេ​ង អាយុ​៣៨​ឆ្នាំ ចិញ្ចឹម​កូន​៥​នាក់ និង​ម្តាយ​អាយុ​៦៦​ឆ្នាំ​ម្នាក់​ទៀត  ហើយ​ថែម​ទាំង​ជំពាក់​ប្រាក់​អ្នក​ចងការ​ឯកជន​ផង​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន បាន​ចាត់​ឲ្យ​លោក​ជំទាវ និង​សហការី ចុះ​មក​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ ដល់​គ្រួសារ​ខាងលើ​នេះ​។ លោក​ជំទាវ​បាន​ផ្តាំផ្ញើ​ដល់​ស្ត្រី​ខាងលើ ត្រូវ​តែ​រឹង​មាំ​ឡើង​ថែទាំ​សុខភាព ដើម្បី​ប្រកប​មុខរបរ​ជា​ថ្មី ដើម្បី​ចិញ្ចឹម​កូន ចិញ្ចឹម​ម្តាយ​ដែល​មាន​វ័យ​ចំណាស់​។  អំណោយ​ដែល​បាន​ប្រគល់​ជូន​ស្ត្រី​មេម៉ាយ​ខាងលើ​នេះ​មាន​ទឹកប្រាក់​មួយ​លាន​ដប់​ម៉ឺន​រៀល មី​២​កេះ ត្រីខ​២​យួរ អង្ករ​២​កា​រ៉ុ​ង និង​ឃី​ត​២​កញ្ចប់​។

តាម​ការ​រៀប​របស់​របស់​ស្ត្រី​ឈ្មោះ ន​ង គឹ​ម​អេ​ង បានអោយ​ដឹង​ថា គាត់​បាន​ខ្ចីប្រាក់​ពី​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​១​ក្នុង​ខេត្តកំពង់ឆ្នាំង ចំនួន​៦​លាន​រៀល ហើយ​បាន​សង​ជា​បន្តបន្ទាប់ ។ ក្រោយមក​គាត់ ចង់បាន​ប្រាក់​បន្ថែម​ដើម្បី​បង្កើន​មុខរបរ ហើយ​ត្រូវ​បាន​ភ្នាក់ងារ​នោះ​គ្រិះ​ស្ថាន​នោះ​ថា បើ​ចង់បាន​ប្រាក់​ច្រើន​ជាង​នេះ លុះត្រាតែ​គាត់​រក​ប្រាក់​មក​សង​ផ្តាច់ ទើប​គេ​ឲ្យ​ខ្ចី​ថ្មី​បន្ថែម​ទៀត​។ ដោយ​ទុកចិត្ត​ថា បាន​ប្រាក់​ច្រើន​សម្រាប់​រកស៊ី គាត់​បាន​ទៅ​ចងការ​ប្រាក់​ឯកជន ដែល​មានឈ្មោះ តូច វ​ណ្ណា ចំនួន​២.១៣០​ដុល្លារ រួម​ទាំង​ប្រាក់​ចំពាក់​ពី​មុន​មក ។ ប៉ុន្តែ​ក្នុង​លិខិត​កិច្ចសន្យា​នោះ មិនមែន​ចងការ​ប្រាក់​ទេ គឺ​លិខិត​លក់​ទិញ​ដី​របស់​គាត់​ទំហំ​ជាង​៩​អា​។

បន្ទាប់​ពី​បាន​ប្រាក់​យក​ទៅ​សង​មីក្រូហិរញវត្ថុ​ផ្តាច់ ស្រាប់តែ​គ្រិះ​ស្ថាន​មីក្រូហិរញវត្ថុ​មួយ​នេះ មិន​ព្រម​ឲ្យ​ខ្ចីប្រាក់​បន្ថែម​តាម​ការ​សន្យា ហើយ​បាន​អូស​បន្លាយ​ដល់​ទៅ​១​ខែ ធ្វើ​ឲ្យ​ការ​ប្រាក់​ដែល​គាត់​បាន​យក​ពី​ឯកជន​ឡើង​ខ្ពស់ គិត​ទាំង​ដើម​ទាំង​ការ ៣.៥០០​ដុល្លារ ហើយ​ដល់​ពេល​កំណត់​ក្នុង​កិច្ចសន្យា​ត្រូវ​រើ​ផ្ទះ​ចេញ ប្រគល់​ដី​ឲ្យ​ទៅ​ឈ្មោះ តូច វ​ណ្ណា ។ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ដដែល​នេះ​ដែរ គេ​ឃើញ​មន្ត្រី​ធានា​គារ​ជាតិ ចុះ​មក​សាកសួរ តាម​តាន និង​ជួយ​សម្របសម្រួល​ក្នុង​បញ្ហា​នេះ ហើយ​បើ​តាម​លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ ធនាគារជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា៖

ពេល​នេះ​ខាង​លោក​នឹង​សម្របសម្រួល​ខាង​មីក្រូហិរញវត្ថុ ដែល​ធ្លាប់​ឲ្យ​ស្ត្រី​ឈ្មោះ ន​ង គឹ​ម​អេ​ង ខ្ចីប្រាក់​ពី​មុន​មក​បាន​ខ្ចីប្រាក់​ចំនួន​៣.៥០០​ដុល្លារ​ជា​ថ្មី​ទៀត ហើយ​យក​ប្រាក់​នេះ​ទៅ​សង​អ្នក​ចងការ​ប្រាក់​ជន  ដើម្បី​បាន​ដី​ទុក​ឲ្យ​គ្រួសារ​ស្ត្រី​មេម៉ាយ​នេះ​បាន​រស់នៅ​បន្ត ចំណែក​ស្ត្រី​ម្ចាស់​ប្រាក់​ឯកជន​ក៏​យល់ព្រម​ថា បើ​បាន​ប្រាក់​គ្រប់​ចំនួន​៣.៥០០​ដុល្លារ គាត់ និង​ប្រគល់​លិខិត​លក់​ទិញ​ដី​នោះ​មក​វិញ បញ្ចប់រឿង​នេះ​ត្រឹមហ្នឹង​។ នៅ​ល្ងាច​នេះ​ដែរ​ខាង គ្រិះ​ស្ថាន​មីក្រូហិរញវត្ថុ​នោះ ព្រម​ឲ្យ​ប្រាក់​កម្ចី​ទៅ​ស្ត្រី​ឈ្មោះ ន​ង គឹ​ម​អេ​ង នោះ​ហើយ ដោយ​គិត​អត្រា​ការ​ប្រាក់​ទាប​បំផុត និង​មាន​រយៈពេល​វែង​ទៀត​ផង ដើម្បី​ឲ្យ​ស្ត្រី​ខាងលើ​មាន​លទ្ធភាព​សង​ប្រាក់​មក​វិញ​៕