ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ប្រមាណ​១.០០០​គ្រួសារ ទទួល​បាន​អំណោយ​សប្បុរសធម៌

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ជិត​១.០០០​គ្រួ​សារបាន​ទទួល​អំណោយ​មនុស្សធម៌ នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៧ នៅ​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​ជិត​១.០០០​គ្រួ​សារបាន​ទទួល​អំណោយ​មនុស្សធម៌ នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៧ នៅ​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ដែល​បាន​រៀបចំ​ដោយ​លោក ហ៊ី​វ គឹ​ម​ហេង និង​លោកស្រី លឹ​ម
ស្រី​ពៅ ព្រមទាំង​ក្រុម​គ្រួសារ​។ ក្នុង​នោះ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ចំនួន​៩៩​គ្រួសារ ត្រូវ​បាន​រថយន្ត​ជួយ​ដឹក​ជញ្ជូន​ទៅ​ដល់​ផ្ទះ ដោយ​មិន​គិត​ពី​សោហ៊ុយ​សេវា​ទៀត​។ លោក ហេង ណ​ន បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ក្រោម​ការ​ផ្តួចផ្តើម​របស់​លោក ហ៊ី​វ គឹ​ម​ហេង បាន​រៀបចំ ពិធីបុណ្យ​កតញ្ញូ​ជូន​ចំពោះ​ឧបាសក ហ៊ី​វ លឹ​ម ឧបាសិកា ម៉ៅ ងី​ម និង​ឧបាសិកា ជា នាង ដែល​បាន​ធ្វើ​ឡើង​ចំនួន​ពីរ​ថ្ងៃ​គឺ​២៧ និង​២៨ កក្កដា ២០១៧ ដោយ​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​បាន​ចូលរួម​បុណ្យ​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និង​មាន​ក្តី​អំណរ​សប្បាយ​រីករាយ​ផង​ដែរ​។

លោក ហេង ណ​ន ប្រាប់​បន្ត​ទៀត​ថា ជាមួយ​គ្នា​នោះ​ដែរ​ដោយ​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ និង​លោក​ជំទាវ គី​ម ហៀ​ង ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោក​ជំទាវ ភូ ហុង​សួរ លោក​ជំទាវ​ឧកញ៉ា លី​ម ឈី​វ​ហួរ និង​លោក​ឧកញ៉ា តាន់ ឈុ​ន​សែ បាន​យក​ទេយ្យវត្ថុ​រាប់បាត្រ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៩៩​អង្គ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​។  ដោយ​មាន​ទឹកចិត្ត​ជ្រះ​ទឹកនឹង​ព្រះពុទ្ធ​សាសនា​នោះ​ក៏​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន បាន​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ ជាងគេ​មក​ពី​តាម​បណ្តា​ភូមិ​នានា​ក្នុងស្រុក​ព្រៃឈរ​៩៩​គ្រួសារ ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន រួម​មាន អង្ករ​៥០​គីឡូក្រាម ធុង​ជ័រ​១ ឆ្នាំងសម្ល​១ ឆ្នាំងបាយ​១ ខ្ទះ​១ កន្ទេល​១ មុង​១ ផួយ​១ សារុង​១ ក្រមា​១ គ្រឿង​ឧបភោគ​មួយ​ចំនួន​អម​ដោយ​ថវិកា​ចំនួន​៩៤.០០០​រៀល​ផង​ដែរ​។

  ដោយឡែក​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម ក្នុង​កម្មវិធី​នេះ​មាន​ចំនួន​៨៥០​នាក់ ក៏​ទទួល​បាន​អំណោយ​ដែរ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​មាន ក្រមា​១ សារុង​១ និង​ថវិកា​ចំនួន​១​ម៉ឺន​រៀល ហើយ​ពលរដ្ឋ​ជិត ១.០០០​គ្រួសារ​នេះ​បាន​ទទួលទាន​អាហារ​ឆ្ងាញ់​ថែម​ទៀត​ផង​។ លោកយាយ កេ​ត វឿ​ន អាយុ​៨២​ឆ្នាំ រស់នៅ​ភូមិ​សង្កែ ឃុំ​ខិ្វ​ត​ធំ ស្រុក​ព្រៃឈរ មាន​ប្រសាសន៍​ថា គាត់​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​ក៏​សូម​បួងសួង​ឲ្យ​ម្ចាស់​ដើមបុណ្យ​ខាងលើ​ជួបនឹង​ស​ម្ប​តិ្ត ទាំង​៣​គឺ ១-​សម្បត្តិ​មនុស្ស ២-​សម្បត្តិ​ទេវតា ៣-​សម្បត្តិ​ព្រះ​និព្វាន និង​សូម​ឲ្យ​មាន​សេចក្តីសុខ​គ្រប់​ៗ គ្នា​ផង​ដែរ​៕