ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​…​មើលទៅ Floyd ចង់​ប​ញ្ឈឺ McGregor ហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អតីត​អ្នក​ផ្តួល Conor McGregor

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អតីត​អ្នក​ផ្តួល Conor McGregor កាលពី​ឆ្នាំ​២០១៦​កន្លង​មកនេះ អាច​នឹង​មក​ធ្វើ​ជា​អ្នក​ហែហម​ឡើង​សង្វៀន​ប្រដាល់​ជាមួយនឹង Floyd នៅ​ថ្ងៃ​ទី​២៦ ខែសីហា ខាង​មុន​នេះ ។ 

កំហឹង​នៃ​គូប្រយុទ្ធ​ម្ខាង​ៗ មាន​ភាព​កាន់តែ​ក្តៅ​ឡើង​ៗ​ដោយសារ​តែ​ម្នាក់​ៗ​ចេះ​តែ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ខាង​បុរស​ជនជាតិ​អៀរ​ឡង់ McGregor បាន​និយាយ​យ៉ាង​ឡូយ​ថា ខ្លួន​នឹង​ផ្តួល​បំបាក់មុខ​កីឡាករ​មិន​ដែល​ចាញ់ Floyd នៅ​ពេល​ខាង​មុខ​នេះ ទោះបីជា​ខ្លួន​ធ្លាប់​ចាញ់​ក្រោម​ដណ្តប់​ដៃ​របស់ Nate Diaz ដែល​អាច​នឹង​មក​ធ្វើ​ជា​អ្នក​ហែហម Floyd ក៏​ដោយ ។ ខាង​ក្រុម​របស់ Floyd ដែល​មានឈ្មោះ​ថា Money Team បាន​ប្រាប់​ថា ខ្លួន​ពិតជា​ចង់​ឲ្យ Nate Diaz មក​ធ្វើ​ជា​អ្នក​ហែហម​ជាមួយនឹង Floyd ណាស់ នៅ​ឯ​កីឡដ្ឋាន T-Mobile Arena ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា Nate Diaz ធ្លាប់​ប្រកួត​ជាមួយនឹង McGregor បាន​ពីរ​ដង​នៅ​ក្នុង​ការ​ប្រកួត​វាយ​ដាក់​ទ្រុង ។ ការ​ប្រកួត​ដំបូង​ត្រូវធ្វើ​ឡើង​នៅ​ខែ​មិ​នា ឆ្នាំ​មុន ដែល​លទ្ធផល​គឹ​ខាង Nate ជា​អ្នក​ឈ្នះ ។ ឯលើ​ក​ទី​ពីរ​នៅ​ខែសីហា​ឆ្នាំ​មុន McGregor ជា​អ្នក​ឈ្នះ​វិញ ៕