ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McGregor បោះពាក្យ​ឆ្លើយ​តប​នឹង​ការ​ប្រមាថ​របស់ Mike Tyson យ៉ាង​ឡូយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Maxim បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ដាក់​ទ្រុង Conor McGregor

តាម​ប្រភព​ព័ត៌មាន Maxim បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ដាក់​ទ្រុង Conor McGregor បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ប្រមាថមើលងាយ​របស់​កីឡាករ​ប្រដាល់​ខ្ញី​ចាស់ Mike Tyson បាន​យ៉ាង​ឡូយ ។ នា​ពេល​ថ្មី​ៗ​នេះ Tyson បាន​មើលងាយ McGregor ថា រូបគេ​នឹង​មិន​ឈ្នះ​ក្នុង​ការ​ប្រកួត​ខាង​មុន​នេះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​ស្លាប់​ក្រោម​កណ្តាប់ដៃ​របស់ Floyd ថែម​ទៀត​ផង ព្រោះ​រូបគេ​ចេះ​តែ​ប្រដាល់​ក្នុង​ទ្រុង​តែ​ប៉ុណ្ណោះ​មិន​ចេះ​ប្រដាល់សេរី​ទេ ។ 

តែ​ខាង McGregor បាន​ឆ្លើយ​តប​វិញ​ថា ខ្លួន​ពិតជា​ហត់​ណាស់ ចំពោះ​មតិ​មួយ​ចំនួន​ដែល​ចេះ​តែ​ទាយ​លទ្ធផល​ទុក​ផ្តេសផ្តាស ។ ជាង​នេះ​ទៅ​ទៀត រូបគេ​ក៏​បាន​បោះពាក្យ​ទៅ​ថា «​ពិតជា​ល្អ​ណាស់ Mike ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​កំពុង​តែ​មើល​គឺ ខ្ញុំ​ដែល​ជា​ស្តេច​ប្រដាល់​ថ្មី​ជំនួស​អ្នក​» ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ Mike Tyson ឆ្អែតចិត្ត​ទៀត​នោះ​គឺ​ពាក្យ​សម្តី​របស់ McGregor ដែល​បាន​បង្ហោះ​ក្នុង Twitter ថា «​នៅ​ចុង​ក្រោយ អ្នក​ទាំងអស់​គ្នា​បាន​ត្រឹមតែ​ស៊ី​ពាក្យ​របស់​ខ្លួន​ប៉ុណ្ណោះ ខណៈ​ដែល​ខ្ញុំ​កំពុង​តែ​ស៊ី​បង្កង​ធ្វើ​ព្រងើយ​» ។ រូបគេ​និយាយ​បែប​នេះ ដោយសារ​តែ​ទោះបីជា​លទ្ធផល​ឈ្នះ​ឬ​ចាញ់ ក៏​រូបគេ​នៅ​តែ​ជា​សេដ្ឋី​មួយ​រូប​ទៅ​ហើយ ។ 

គួរ​បញ្ជាក់​ថា លទ្ធផល​ឈ្នះ​ឬ​ចាញ់​ពិតប្រាកដ​គឺ​អាច​រកបាន​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ប្រកួត​រវាង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather និង​អ្នក​ប្រដាល់​ដាក់​ទ្រុង Conor McGregor នា T-Mobile Arena ៕