ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​វា​.​យ​ទ្រោម​ខ្លួន បន្ទាប់​ពី​សៀត​កាំ​បិ​.​ត​នឹង​ចង្កេះ ​រួច​ទៅ​ប្រាប់​អ្នក​ចាក់​ធុងបាស់ដែល​ចាក់​ឮៗតម្លង់​​ដេក​មិនបាន​

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ខឹង​ជាមួយនឹង​ផ្ទះ​ជួល​ជិតខាង​ដែល​ផឹកស៊ី រួច​ចាក់​ធុងបាស់​តម្លង់​ធ្វើ​ឱ្យ​ដេក​ពូន​មិន​បាន ទោះបីជា​ទៅ​ប្រាប់​ម្តង​ជា​ពីរ​ដង​ក៏​នៅ​តែ​ដដែល ក៏​បាន​យក​កាំ​បិ​.​ត​សៀត​នឹង​ចង្កេះ​រួច​ទៅ​ប្រាប់​ម្តងទៀត ប៉ុន្តែ​ត្រូវ​បាន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ខឹង​ជាមួយនឹង​ផ្ទះ​ជួល​ជិតខាង​ដែល​ផឹកស៊ី រួច​ចាក់​ធុងបាស់​តម្លង់​ធ្វើ​ឱ្យ​ដេក​ពូន​មិន​បាន ទោះបីជា​ទៅ​ប្រាប់​ម្តង​ជា​ពីរ​ដង​ក៏​នៅ​តែ​ដដែល ក៏​បាន​យក​កាំ​បិ​.​ត​សៀត​នឹង​ចង្កេះ​រួច​ទៅ​ប្រាប់​ម្តងទៀត ប៉ុន្តែ​ត្រូវ​បាន​ភាគី​ខាង​ចាក់​ធុងបាស់​ឃើញ​ទាន់ ក៏​ចាប់​វា​.​យ​ប៉ោង​មុខតែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ផ្ទះ​ជួល​ខាងលើ មានការ​ផឹកស៊ី​ជា​លក្ខណៈ​គ្រួសារ ដោយ​មាន​គ្នា​ចំនួន​៨​នាក់ ក្នុង​នោះ​ស្រី​៤ និង​ប្រុស​៤​នាក់ ហើយ​បាន​ចាក់​ធុងបាស់​យ៉ាង​សប្បាយ​រីករាយ​។ លុះ​បន្ទាប់​មក បុរស​ម្នាក់​ដែល​ស្នាក់​នៅផ្ទះ​ជួល​ជិត​គ្នា​នោះ បាន​ដើរទៅ​ប្រាប់​ឱ្យ​ភាគី​ផឹកស៊ី​ចាក់​ធុងបាស់​ថា «​កុំ​ចាក់​ធុងបាស់​លឺ​ពេក ខ្ញុំ​ដេក​ពួន​មិន​បាន​ទេ​»​។

ប្រភព​ដដែល​បន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក ការ​ផឹកស៊ី​នៅ​តែ​ចាក់​ធុងបាស់​លឺ​ដដែល ធ្វើ​ឱ្យ​បុរស​ខាងលើ​បាន​ទៅ​ប្រាប់​ម្តងទៀត​ថា «​ល្មម​ផ្អាក​ចាក់​ធុងបាស់​ហើយ​»​។ បន្ទាប់​មក ភាគី​ផឹកស៊ី​ចាក់​ធុងបាស់​មានការ​សង្ស័យ​ក៏​បាន​ទៅ​ស្ទាប​ក្នុង​អាវ​ក៏​ប្រទះ​ឃើញ​មាន​កាំ​បិ​.​ត​បុ័ងតោ​ដែល​សៀត​ជាប់​ច​ង្កះ បន្ទាប់​ភាគី​ចាក់​ធុងបាស់​ក៏​បាន​នាំ​គ្នា​វា​.​យ​បុរស​ខាងលើ បណ្តាល​ឲ្យ​រង​របួស​ប៉ោង​មុខ និង​ក្បាល​រង​របួសធ្ងន់​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ទៀត​ថា បន្ទាប់​ពី​ភាគី​ខាង​ចាក់​ធុងបាស់​នាំ​គ្នា​វា​.​យ​បុរស​រូប​នេះ​រង​របួស​ប៉ោង​មុខ និង​ក្បាល​រង​របួសធ្ងន់​ហើយ ភាគី​ខាង​ចាក់​ធុងបាស់​ក៏​បាន​ទូរស័ព្ទ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ភ្លាម​ៗ ដើម្បី​នាំ​បុរស​ខាងលើ​យក​ទៅ​សួរនាំ​។

បន្ទាប់​ពី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ សួរនាំ​បុរស​ខាងលើ ទើប​ដឹង​ហេតុផល​រៀង​ៗ​ខ្លួន បន្ទាប់​មក​ភាគី​ទាំង​សង្ខាង​មិន​បាន​ប្តឹងផ្តល់​គ្នា​នោះ​ទេ ហើយ​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ណែនាំ​ភាគី​ទាំង​សង្ខាង​កុំអោយ​ប្រើ​អំពើ​ហិ​.​ង្សា​ដាក់​គ្នា និង​ចេះ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក រួច​ហើយ​ក៏​បានអោយ​ភាគី​ទាំង​សង​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ