ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆាបឆេះ​ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង ផ្អើល​អស់​ពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ជិត​ផ្សារ​បេ​សេ​ថ្មី

1 ឆ្នាំ មុន
  • ភ្នំពេញ

ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃ្លាំង​លក់​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ឃ្លាំង​លក់​រថយន្ត​យីហោ «​ភី​អិន អូ​តូ​» ជិត​ផ្សារ​បេ​សេ​ថ្មី ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​ឃ្លាំង​កំពុង​តែ​គេង​លង់លក់ ស្រាប់តែ​ឃើញ​មាន​ផ្សែង និង​អណ្ដាតភ្លើង​ចេញពី​ឃ្លាំង​ខាងលើ ដោយ​មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ ទើប​អ្នក​ជិតខាង​នាំ​គ្នា​ស្រែក​ផ្អើល​ឆោឡោ​ថា «​មាន​ភ្លើង​ឆេះ​ៗ» ធ្វើ​ឱ្យ​ផ្អើល​ដល់​ម្ចាស់​ឃ្លាំង​រត់​ចេញ​មក​បើកទ្វារ និង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ ព្រមទាំង​.​ត​ទុយោ​ទឹក​មក​បាញ់​ទឹក​ពន្លត់ រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ទើប​ធ្វើ​អោយ​អណ្ដាតភ្លើង​រលត់​ទៅ​វិញ ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​ឃើញ​ថា មានការ​ឆេះ​ខូច​រាល​ខ្មៅ ចំហៀង​ខាងឆ្វេង​នៃ​រថយន្ដ​ម៉ាក​កាម​រី​ហា​យ​ព្រី​ត ស៊េរី​ឆ្នាំ​២០០៧ មួយ​គ្រឿង និង​សម្ភារៈ​គ្រឿង​ជ័រ ក៏​ដូច​ជា​ពិ​ដាន​ផ្ទះ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​នោះ​ទេ​។ ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​វិញ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ​ទេ គឺ​រង់ចាំ​ផ្នែក​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ