ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវចាប់ខ្លួន​៤​នាក់ ករណី​ប្លន់​បូ​ប​ប្រេង​ពី​រថយន្ដ​ឈប់​សម្រាក​តាម​ផ្លូវជាតិ​លេខ​៤ ពេល​យប់

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច បើក​ប្រតិបត្ដិការ​ស្រាវជ្រាវ បង្ក្រាប​ក្រុម​ចោរប្លន់​ប្រើ​ដាវ កាំបិត ដុំ​ថ្ម គំរាម​គប់​កញ្ចក់​រថយន្ដ និង​ប្លន់​បូ​ប​ប្រេង​ពី​រថយន្ដ​ឈប់​ពេល​យប់ សម្រាក​តាម​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច បើក​ប្រតិបត្ដិការ​ស្រាវជ្រាវ បង្ក្រាប​ក្រុម​ចោរប្លន់​ប្រើ​ដាវ កាំបិត ដុំ​ថ្ម គំរាម​គប់​កញ្ចក់​រថយន្ដ និង​ប្លន់​បូ​ប​ប្រេង​ពី​រថយន្ដ​ឈប់​ពេល​យប់ សម្រាក​តាម​ផ្លូវជាតិ​លេខ​៤ ។

ដោយ​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ថា មាន​ករណី​ក្មេង​ទំនើង ធ្វើ​សកម្មភាព​ប្លន់​ប្រេង ពី​រថយន្ដ​ដែល​ឈប់​សម្រាក​ពេល​យប់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ភ្នំស្រួច រួច​មក លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដាក់​បញ្ជា ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ នៅ​ស្រុក​ភ្នំស្រួច បើក​ការ​ស្រាវជ្រាវ រកមុខ​សញ្ញា​ក្រុម​ចោរ​ទាំងនោះ ដើម្បី​បង្ក្រាប និង​ចំណាត់ការ​ឲ្យ​ខាន​តែ​បាន​។

ជាក់ស្ដែង​កម្លាំង​ជំនាញ ដឹកនាំ​ដោយ​លោក​អធិការ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ កម្លាំង​នគរបាល​មូលដ្ឋាន ប្រមូល​ព័ត៌មាន រហូត​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា ក្មេង​ទំនើង​ដែល​ជា​ក្រុម​ធ្លាប់​ប្រព្រឹត្ដ​បទល្មើស​ក្នុង​មូលដ្ឋាន នា​ពេល​កន្លង​មក ។

សមត្ថកិច្ច​ជំនាញ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន ៤​នាក់ រួម​មាន ៖
១. ឈ្មោះ ភា រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
២. ឈ្មោះ មៀម សុធា​រៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៣. ឈ្មោះ បេង សំណាង ហៅ​វិត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ
និង​៤. ឈ្មោះ ជី​ង រ៉ា ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ ពួក​គេ​ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ ចំណែកឯ ឈ្មោះ តូ​រ៉ា ប្រុស និង​បក្ខពួក​មួយ​ចំនួន​ទៀត បាន​រត់គេច​ខ្លួន ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៤ ប្រាប់​ថា ក្រុម​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​គំរាម យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត និង​យក​ដាវ​ដេញ​គំរាម​កាប់​លើ​អ្នកបើកបរ រួច​បូ​បយក​ប្រេង​ចេញពី​រថយន្ដ ពិតប្រាកដ​មែន ។ កន្លង​ទៅ ក្រុម​ខ្លួន​តែងតែ​ប្រព្រឹត្ដ​សកម្មភាព​លួច​បូ​ប​ប្រេង​ពី​រថយន្ត​ញឹកញាប់ និង​គប់​កញ្ចក់​រថយន្ដ នា​ពេល​យប់​ជ្រៅ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​មុខសញ្ញា​ទាំង​៤ មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ