ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ជីក​ព្រែក ​ត​ភ្ជាប់​ទន្លេបាសាក់ ទៅ​ខេត្តកំពត នឹង​ក្លាយ​គម្រោងប្រវត្តិសាស្ត្រ ប្តូរ​មុខមាត់​កម្ពុជា​ទាំងមូល ក្នុង​វិស័យ​នាវាចរណ៍

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ជីក​ព្រែក ​ត​ភ្ជាប់​ទន្លេបាសាក់ ទៅ​កាន់​កំពង់​ផែ​សមុទ្រ នៃ​ខេត្តកំពត លេច​ចេញ​ជា​រូបរាង​ហើយ​នោះ នឹង​ក្លាយជា​គម្រោង​ប្រវត្តិសាស្ត្រ ព្រមទាំង​ផ្លាស់​ប្តូរ​មុខមាត់​កម្ពុជា​ទាំងមូល ក្នុង​វិស័យ​នាវាចរណ៍…

រាជធានី​ភ្នំពេញ ៖ គម្រោង​ជីក​ព្រែក ​ត​ភ្ជាប់​ទន្លេបាសាក់ ទៅ​កាន់​កំពង់​ផែ​សមុទ្រ នៃ​ខេត្តកំពត លេច​ចេញ​ជា​រូបរាង​ហើយ​នោះ នឹង​ក្លាយជា​គម្រោង​ប្រវត្តិសាស្ត្រ ព្រមទាំង​ផ្លាស់​ប្តូរ​មុខមាត់​កម្ពុជា​ទាំងមូល ក្នុង​វិស័យ​នាវាចរណ៍ ​។

នា​ឱកាស​អនុញ្ញាត​ឱ្យ​ប្រតិភូ សាជីវកម្ម​ធនាគារ ស៊ូ​មី​តូ​ម៉ូ ម៉ី​ត​ស៊ុ​យ Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំ​ដោយ​លោក Rajeev Kannan នាយក​ប្រតិបត្តិ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ស្វិ​ក ចូល​ជួប​សម្ដែង​ការ​គួរសម នា​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២៣ ​នៅ​ទីស្តីការក្រសួង​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល​រដ្ឋមន្ត្រីក្រសួង​សា​ធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡី​ង​ពី​គម្រោង​ជីក​ព្រែក​ ត​ភ្ជាប់​ទន្លេបាសាក់ ទៅ​កាន់កំពង់ផែ​សមុទ្រ នៃ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក ឱ្យ​កាន់តែ​មានភាពងាយស្រួល ចំណេញ​ពេលវេលា និង​កាត់​បន្ថយ​ការ​ចំណាយ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា «​គម្រោង​នេះ​ត្រូវបាន​សិក្សា​លម្អិត​រួចរាល់ ទាំង​ផ្នែក​បច្ចេកទេស និង​ផ្លូវច្បាប់ ដែល​មិន​មាន​អ្វី​ជា​ការ​ប៉ះពាល់​ឡើយ បើសិនជា​យើង​រកបាន​ដៃគូ​អភិវឌ្ឍន៍ ហើយ​ធ្វើ​ឱ្យ​លេច​ចេញ​ជា​រូបរាង​នោះ វា​នឹង​ក្លាយជា​គម្រោង​ប្រវត្តិសាស្ត្រ ដែល​នឹង​ផ្លាស់​ប្តូរ​មុខមាត់​កម្ពុជា​ទាំងមូល ក្នុង​វិស័យ​នាវាចរណ៍​នេះ ផង​ដែរ​»​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​លើ​វិស័​យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ដឹក​ជ​ញ្ចូ​ន និង​ភស្តុ​ភារ​កម្ម គឺ​នៅ​តែ​ជា​យុទ្ធសាស្ត្រ​ចំបង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ដែល​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​យក​ចិត្ត​ទុកដាក់ជា​ខ្លាំង ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បន្ថែម​ថា រាជរដ្ឋាភិបាល ក៏​មាន​គម្រោង​នឹង កែប្រែ​មុខមាត់​ខេ ត្ត​ព្រះ​សីហ​នុ​ទាំងមូល ឱ្យ​ក្លាយទៅជា​ប៉ូ​ល​សេដ្ឋកិច្ច​ពិសេស ដោយ​រួម​បញ្ចូល​ទាំង​វិ​ស័ យ​ដឹ ក​ជញ្ជូន កំពង់​ផែ ភស្តុ​ភារ​កម្ម រោងចក្រ​ថាមពល ទេសចរណ៍ បដិសណ្ឋារកិច្ច នឹង​ប្រមូល ផ្តុំ​នៅ​ទីនោះ​។

ក្នុង​ជំនួប​នោះ​ដែរ​លោក Rajeev Kannan នាយក​ប្រតិបត្តិ SMBC ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ស្វិ​ក បាន​ថ្លែង​បញ្ជាក់​ថា ទាក់ទង​ទៅ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ស​ម្រា ប់​គម្រោង អភិវឌ្ឍន៍ SMBC គឺមាន​បទ​ពិសោធន៍​ជា​ច្រើន និង​រយៈពេល​ជា​យូរ​ឆ្នាំ ទាំង​ក្នុង និង​ក្រៅ​តំបន់ ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​ប្រទេស​កម្ពុជា SMBC កំពុង​សហការ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា អនុវត្ត នូវ​គម្រោង​ក្នុង​កា​រលើ​កម្ពស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ស្របគ្នា​ជាមួយ​ការ ជំរុញ​លើកទឹកចិត្ត ការ​ប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី របស់​រាជរដ្ឋាភិបាល កម្ពុជា​។

ឆ្លៀតឱកាស​នេះ​ដែរ SMBC កំពុង​ស្វែ​ករក​ឱកាស ក្នុង​ការ​វិនិយោគ ចំពោះ​បណ្ដា គម្រោង​ថ្មី​ៗ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជា​ពិសេស​គឺ​នៅ​ក្នុង​វិស័យ​ភស្តុ​ភារ​កម្ម និង​វិស័យ​កំពង់​ផែ​។ ជាង​នេះ​ទៅ​ទៀត​មាន​គម្រោង​ធំ​ៗ​ចំនួន​២ ដែល SMBC ផ្ដោត​ការ​ចាប់ អារម្មណ៍​ជា​ខ្លាំង​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន រួម​មាន​៖ គម្រោង​កំពង់​ផែ​ទេសចរណ៍​ខេត្តកំពត និង​គម្រោងការ​អភិវឌ្ឍន៍​ផែនការមេ​ភស្តុ​ភារ​កម្ម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​ផែនការ​មេនេះ​មាន​គម្រោង​ជាង ៣៣២​គម្រោង ជាមួយនឹង​ទឹកប្រាក់​ជាង ៤៨​ពាន់​លាន​ដុល្លារ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ