ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​រដ្ឋា​ភិ​បាល​ បន្ដ​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះ​សំណា​ក់ និង​ភ្នាក់ងារទេសចរណ៍

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ដ​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នា​ក់ងារ​ទេសចរណ៍ សម្រាប់​រយៈពេល៣​ខែ ចាប់ពី​ខែមករា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ដ​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នា​ក់ងារ​ទេសចរណ៍ សម្រាប់​រយៈពេល៣​ខែ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣ ​។

យោង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​៣០ មក​រា បានឱ្យ​ដឹង​ថា ក្នុង​បរិការណ៍​នេះ ដោយ​ពិនិត្យ​លើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទាំង​ក្នុង​ក្រប​ខណ្ឌសកលលោក តំបន់ និង​ក្នុង​ប្រទេស រាជរដ្ឋាភិបាលសម្រេច​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ថែម​សម្រាប់​បន្ត គ្រប់គ្រង​ផល​ប៉ះពាល់ និង​គាំទ្រ​ការ​ងើបឡើង​វិញ នៃ​វិស័យ​ទេស​ចរណ៍ ​ក្នុង​កាលៈទេសៈ​ប្រកបដោយ​ភាព​មិន ប្រាកដប្រជា​នេះ ​។

ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា «​ក្នុង​ន័យ​នេះ ក្រោម​កិច្ចសហការ យ៉ាង​ទូលំទូលាយ​ជាមួយ​វិស័យ​ឯកជន និង​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រាជរដ្ឋាភិបាល សម្រេច ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ជូន​វិស័យ​ទេសចរណ៍ បន្ត​លើកលែង ការ​បង់ពន្ធ​ប្រចាំខែ គ្រប់ ប្រភេទ លើកលែងតែ​អាករ​លើ​តម្លៃបន្ថែម ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់​, និង​ក្រុមហ៊ុន​ភ្នា​ក់ ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅ​ខេត្តសៀមរាប សម្រាប់​រយៈពេល ៣​ខែ គឺ​ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣​។ អាជីវកម្ម ទាំង​អស់នេះ នៅ​តែ​មាន​កាតព្វកិច្ច​ដាក់ លិខិត​ប្រកាស ពន្ធ​អាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន ឡាញ​សម្រាប់​ការ​គ្រប់គ្រង​អាករ​លើ​តម្លៃ បន្ថែម (E-VAT) ជា​រៀង​រាល់​ខែ ក្នុង​អំឡុង ពេល​នេះ​»​។

រាជរដ្ឋាភិបាល ក៏​បន្ត​ផ្តល់​ការ​សម្របសម្រួល​តាម​រយៈ​ការ​បង្កក តួលេខ​បំណុល​ត្រឹម​ចុ ង​ឆ្នាំ​២០១៩ និង​មិន​គិត ការ​ពិន័យ​សម្រាប់​ឆ្នាំ​២០២៣ សម្រាប់​វិស័យ​ទេសចរណ៍​។ ជា​ពិសេស បន្ត​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជូន​ដល់​បុគ្គលិក​របស់​ខ្លួន ដោយ​ខ្លួនឯង និង​មាន​លទ្ធភាព​ស្នើ​សុំ​ការ​គាំទ្រ​ហិរញ្ញប្បទាន ពី​សំណាក់​គម្រោង​មូ ល​និ​ធិ​អភិ​វ ឌ្ឍ​ន៍​ជំនាញ (SDF) តាម​ការ​ចាំបាច់​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា នឹង​បន្ត​តាមដាន​យ៉ាង ខ្ជាប់​ខ្ជួ ន​នូវ​ស្ថានភាព​នៃ​វិ​ប ត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​ការ ប្រែប្រួល​និន្នាការ​តំបន់ និង​សក ល​លើ​សង្គម​-​សេដ្ឋកិច្ច និង​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ទៀត សំដៅ ស្តារ និង ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ប្រកបដោយ​ភាព​ធន់​ចីរភាព និង​បរិ​យា​បន្ន ក្រោម​ក្រ ប​ខណ្ឌ យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព ថ្មី សម្រាប់​ឆ្នាំ ២០២១-២០២៣៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ