ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​រាជ​ធានី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​នៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​រួមមាន​មន្ត្រី​​ជា​ក្រុម​ប្រឹក្សា ​គណៈ​អ​ភិ​បាល​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពល​រដ្ឋ​​បាន​កំណត់​យក​​រម​ណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​ ចំណុចកណ្តាល​​ និង​ជា​និមិត្ត​រូប​​របស់​រាជ​ធានី​ភ្នំពេញ​​ដើម្បី​ប្រារព្ធ​ពិធី​ទទួល​ អំណរ​ទេវតា​ឆ្នាំ​ថ្មី​ ។ ពិធី​នេះ​ធ្វើ​ឡើង​ស្ថិត​ក្រោម​​អធិបតី​ភាព​លោក​កែប ជុតិមា អភិ​បាល​នៃ​គណៈ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​ជំទាវ​ជា​ភរិយា និង​លោក​ម៉ប់​សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ ព្រម​ទាំង​លោក​ជំទាវ​។

រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​រួមមាន​មន្ត្រី​​ជា​ក្រុម​ប្រឹក្សា ​គណៈ​អ​ភិ​បាល​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពល​រដ្ឋ​​បាន​កំណត់​យក​​រម​ណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​ចំណុចកណ្តាល​​ និង​ជា​និមិត្ត​រូប​​របស់​រាជ​ធានី​ភ្នំពេញ​​ដើម្បី​ប្រារព្ធ​ពិធី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​ ។ ពិធី​នេះ​ធ្វើ​ឡើង​ស្ថិត​ក្រោម​​អធិបតី​ភាព​លោក​កែប ជុតិមា អភិ​បាល​នៃ​គណៈ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​ជំទាវ​ជា​ភរិយា និង​លោក​ម៉ប់​សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ ព្រម​ទាំង​លោក​ជំទាវ​។

ពិធី​នេះ​ធ្វើ​ឡើង​តាម​ប្រពៃ​ណី​​ទំនៀម​ទំលាប់​ព្រះ​ពុទ្ធ​សាសនា​ដោយ​រៀប​ចំ​ពិធី​សែន​ព្រេន​​នៅ​ចំ​ពី​មុខ​ព្រះ​វិហារ​វត្ត​ភ្នំ​ដើម្បី​សុំ​ពរ​ជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម​ កិរិណី​ទេ​វី​ ដែល​ជា​បុត្រ​ទី​៥​របស់​កបិល​មហា​ព្រហ្ម​សូម​​ឱ្យ​ជួយ​បី​បាច់​​ថែ​រក្សា​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​មូល​ឱ្យ​ជួប​ប្រទះតែ​សេចក្តី​សុខ​​ចំរុង​ចំរើនលូត​​លាស់​ក្នុង​សុខ​សន្តិ​ភាព​ចៀស​ផុត​ពី​​គ្រោះ​ចង្រៃ​ទាំង​ពួង​ដែល​កើត​មាន​ពី​ឆ្នាំ​ចាស់​។

នៅ​ក្នុង​ឱកាស​នោះ​លោក​កែប ជុតិមា និង​លោក​ជំទាវ​ជា​ភរិយា​ ព្រម​ទាំង​មន្ត្រី​​អម​ដំណើរ​បាន​​អញ្ជើញ​​ទៅ​បំពាក់​​កំរង​ផ្កា​ និង​ដុត​ទៀន​ធូប​បួង​សួង​​​នៅ​រូប​សំណាក​លោក​យាយ​ពេញ​ផង​ដែរ ៕