ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ដ៏​ធំ​មួយ​របស់​កម្ពុជា ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ

6 ឆ្នាំ មុន

ភ្នំពេញ ៖​ក្រុមហ៊ុន WORLDWIDE MOTOR COMPANY LTD. (WMC) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ទាំង​10 ដែល​នាំ​រថយន្ត​ថ្មី​ៗ​ចូល​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល និង​

ភ្នំពេញ ៖​ក្រុមហ៊ុន WORLDWIDE MOTOR COMPANY LTD. (WMC) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ទាំង​10 ដែល​នាំ​រថយន្ត​ថ្មី​ៗ​ចូល​ក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ ពី​ក្រុមហ៊ុន ផលិត​រថយន្ត​ដ៏​ធំ​លំដាប់​ពិភពលោក គឺ GLOBAL AUTOMAKER HAWTAI MOTOR  ។

លោក ពាង ម៉ា​ន់ អគ្គនាយក​ក្រុមហ៊ុន WMC បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា ការ​នាំ​ចូល​រថយន្ត​ដ៏​ថ្មី​ទំនើប​នេះ គឺ​ផ្អែក​លើ​ការ​កើនឡើង​នៃ​តម្រូវការ​រថយន្ត​ថ្មី​ទំនើប ដែល​មាន​តម្លៃ​សមរម្យ សម្រាប់​អតិថិជន​កម្រិត​មធ្យម និង​អតិថិជន​នៅ​តាម​វិស័យ​ឯកជន ទាំង​វិនិយោគ​គិ​ន​កម្ពុជា និង​បរទេស ។

«យើង​បាន​ជ្រើសរើស​យក​ក្រុមហ៊ុន​ផលិត​រថយន្ត HAWTAI  បន្ទាប់​ពី​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​លើ​របាយការណ៍ នៃ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​នេះ ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ និង​ល្បី​មួយ មាន​រោងចក្រ​ផលិត និង​បណ្តាញ​អ្នក​ចែកចាយ​ពង្រីក​នៅ​ជុំវិញ​ពិភពលោក ហើយ​ក៏​មាន​ប្រវត្តិ​ជា​ដៃគូ​សហការ​គ្នា​យ៉ាង​រឹង​មាំ ជាមួយ​ក្រុមហ៊ុន HYUNDAI របស់​កូរ៉េ​ខាងត្បូង  ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​មួយ លើ​ទីផ្សា​ក្រៅប្រទេស​ផង​ដែរ​»។

ប៉ុន្តែ​អ្វី​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​WMC សម្រេចចិត្ត​នាំ​ចូល​នោះ គឺ​ម៉ាក​រថយន្ត​ដ៏​មាន​សក្តានុពល HAWTAI  A25 ដែល​ត្រូវ​បាន​ផលិត និង​រចនា​ឡើង ជា​ប្រភេទ​រថយន្ត​SUV ដ៏​ទំនើប ពេញ​និយម​ពាសពេញ​សាកលលោក​នេះ​ឡើង គឺ​ដើម្បី​ចូលខ្លួន​មក​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អន្តរជាតិ​ដែល​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ទាំង​នៅ អឺរ៉ុប  អា​មេ​រិ​ក ម​ជ្ឈឹ​ម​បូព៌ា  និង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។