ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​ទាហាន​មួក​ខៀវស្លា.ប់​​2​នាក់

6 ឆ្នាំ មុន

អ​.​ស​.​ប និង​អា​ល្លឺ​ម៉​ង់​រាយការណ៍​ថា ទាហាន​មួក​ខៀវ​ជនជាតិ​អា​ល្លឺ​ម៉​ង់​២​នាក់​ស្លា.ប់​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ពួក​គេ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី ខណៈ​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​ផ្ទុះ​ឡើង​

អា​ល្លឺ​ម៉​ង់​-​ម៉ា​លី ៖ អ​.​ស​.​ប និង​អា​ល្លឺ​ម៉​ង់​រាយការណ៍​ថា ទាហាន​មួក​ខៀវ​ជនជាតិ​អា​ល្លឺ​ម៉​ង់​២​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ពួក​គេ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​លី ខណៈ​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​នេះ​ដែល​មាន​អ​ស្ថេ​រ​ភាព​បំផុត ។

ឧទ្ធម្ភាគចក្រ​ជួប​គ្រោះថ្នាក់​នេះ​ជា​របស់​កងឯកភាព​អា​ល្លឺ​ម៉​ង់​ស្ថិត​ក្នុង​បេសកកម្ម អ​.​ស​.​ប នៅ​ម៉ា​លី MINUSMA ។

ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា នៅ​ក្រុង​ប៊ែ​រ​ឡាំង លោកស្រី URSULA VON DER LEYEN រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​ល្លឺ​ម៉​ង់​ថ្លែង​ថា យើង​ទទួល​ព័ត៌មាន​ច្បាស់ ដែល​ថា ទាហាន​របស់​យើង​២​នាក់​ស្លាប់​នៅ​ម៉ា​លី ។

មុន​នេះ​ក្នុង​សេចក្តី​ប្រកាស​មួយ MINUSMA និយាយ​ថា ឧទ្ធម្ភាគចក្រ​មួយ​របស់​បេសកកម្ម អ​.​ស​.​ប បាន​ធ្លាក់​នៅ​ភាគ​ខាងត្បូង​ក្រុង TABANKORT ក្នុង​តំបន់ GAO ។ មាន​ទាហាន​មួក​ខៀវ​២​នាក់ ដែល​ជា​សមាជិក​ក្រុម​យានិក​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ ហើយ​គួរ​ឱ្យ​សោកស្តាយ​ពួក​គេ​ត្រូវ​ស្លាប់​ទាំងអស់ ។

ព័ត៌មាន​ដំបូង​ៗ​រៀបរាប់​ពី​បញ្ហា​បច្ចេកទេស​រួច​ការ​ស៊ើបអង្កេត​នឹង​កំណត់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ។

កាលពី​ខែមីនា ឆ្នាំ​២០១៥ ទាហាន​ហូ​ឡង់​២​នាក់​របស់ MINUSMA បាន​ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​មួយ​ជិត​តំបន់ GAO ម៉ា​លី ។

ភាគ​ខាងជើង​ប្រទេស​ម៉ា​លី កាលពី​ខែមីនា​មក មេ​សា ឆ្នាំ​២០១២ ធ្លាក់​ក្នុង​ដៃ​បណ្តា​ក្រុម​ជី​ហា​ដ​មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា ហើយ​ពួក​នោះ​ត្រូវ​បាន​វាយ​បណ្តេញ​ចេញពី​ផ្នែក​មួយ​ធំ ដោយ​សារ​​ប្រតិបត្តិការ​យោធា​អន្តរជាតិ​នា​ខែមករា ឆ្នាំ​២០១៣ តាម​ការ​ផ្តួចផ្តើម​គំនិត​របស់​បារាំង​រួច​ប្រតិបត្តិការ​នេះ​នៅ​បន្ត ៕