ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឱប​ថើបសោះ ក៏​ឈានទៅ​ដល់​ចំណុចកំពូលដែរ (18+)

6 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បញ្ជាក់​ថា​នារី​ភាគច្រើន​ត្រូវ​ប្រឈម​មុខ​លើ​បញ្ហា​លើ​គ្រែ​ជាមួយ​ដៃគូ​រួមរ័ក គឺ​ប្រហែល​១​ភាគ​៣​មិន​អាច​ឈាន​ទៅ​ដល់​ចំណុចកំពូល ។ សម្រាប់​លោក​Scott និង​នាង​Malanie Mcclure​មិន​មាន​

តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បញ្ជាក់​ថា ​នារី​ភាគច្រើន​ត្រូវ​ប្រឈម​មុខ​លើ​បញ្ហា​លើ​គ្រែ​ជាមួយ​ដៃគូ​រួមរ័ក គឺ​ប្រហែល​១​ភាគ​៣​មិន​អាច​ឈាន​ទៅ​ដល់​ចំណុចកំពូល ។ សម្រាប់​លោក​Scott និង​នាង​Malanie Mcclure​មិន​មាន​បញ្ហា​បែប​នេះ​សម្រាប់​ពួក​គេ​ទេ ព្រោះ​ពួក​គេ​ទាំង​២​អាច​ឈាន​ដល់​ចំណុចកំពូល​យ៉ាង​ងាយស្រួល គ្រាន់តែ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ ។

រឿងរ៉ាវ​ដ៏​រំភើប​របស់​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​តាម​វេ​ប​សាយ​«Daily Mail»​កាលពី​ថ្ងៃ​ទី​២០ កក្កដា ២០១៧ ថា​លោក​ស្កុ​ត និង​នាង​មេ​ឡា​នី​បាន​រៀប​ការ​តាំងពី​៨​ឆ្នាំ​មុន ។ ពួក​គេ​ទាំង​២​មាន​វត្ថុ​ដែល​គូស្នេហ៍​ជា​ច្រើន​ប្រាថ្នា​ចង់បាន ពោល​គឺ​ការ​រួមរ័ក​ឈាន​ទៅ​ដល់​ភាព​ស្រណុក​ស្រួល​ទាំងអស់​គ្នា ។ ភាព​ស្រណុក​ស្រួល​របស់​ពួក​គេ​កើត​ពី​ការ​រួមរ័ក ការ​ឱបរឹត​គ្នា ឬ​ការ​រាំ​នៅ​ក្រោម​តំណក់ភ្លៀង​ជាដើម ។ លើស​ពី​នេះ ពួក​គេ​ឈាន​ដល់​ចំណុចកំពូល​ដ៏​ជ្រាលជ្រៅ​ក្នុង​រយៈពេល​យូរ​ដល់​ទៅ​១៨​ម៉ោង​ឯណោះ ។

លោក​Scott និង​នាង​Malanie Mcclure បង្ហាញ​ឱ្យ​ដឹង​ពី​អាថ៌​កំបាំង​នៃ​ការ​ឈាន​ទៅ​រក​ចំណុចកំពូល​រួម​គ្នា គឺ​ការ​ហ្វឹកហាត់​យោគៈ​«Tantra» ។ យោគៈ​«Tantra»​គឺជា​យុទ្ធសាស្ត្រ​និង​សិល្បៈ​នៃ​ការ​រួមរ័ក​កើត​មាន​តាំងពី​បុរាណ​នៅ​ពេល​រាង​កាយ បេះដូង និង​វិញ្ញាណ​របស់​បុរស​-​ស្ត្រី​រួម​គ្នា​ជា​ធ្លុង​មួយ ពួក​គេ​អាច​គ្រប់គ្រង​អារម្មណ៍​ផ្លូវភេទ​ឈាន​ទៅ​រក​សេចក្តីសុខ​ព្រម​គ្នា​ក្នុង​រយៈពេល​យូរ៕