ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ​ថា​ កម្ពុជា​មិន​ទាន់​ខ្វះ​កម្លាំង​ពលកម្ម​នោះ​ទេ​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា ​ក្នុង​មួយ​ឆ្នាំ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣០​ម៉ឺន​នាក់​បាន​ចូល​ក្នុង​ទីផ្សារ​ការងារ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​​ប្រទេស​​កម្ពុជា​មិន​ទាន់​ខ្វះ​កម្លាំង​ពលកម្ម​នោះ​ទេ​។​

មាន​ប្រសាសន៍​ប្រាប់​ដល់​ក្រុម​អ្នក​សារ​ព័ត​មាន នៅ​ក្រោយ​កិច្ចប្រជុំ​លើក​ទី​២ របស់​​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំ ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការ​អនុវត្ត​គោល​​​នយោបាយ​ជាតិ​ស្ដី​ពីមុខ​របរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ កាលពី​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៧​ នៅ​សណ្ឋាគា​អាំ​ទែ​កុង​ទី​ណ​ង់​តា​ល់ ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​​​គណៈកម្មការ​អន្តរក្រសួង បាន​បញ្ជាក់​ថា ប៉ុន្តែ​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម គឺ​ពលកម្ម​​​ដែល​មាន​ជំនាញ​ ជា​ពិសេស​ជំនាញ​ដែល​តម្រូវ​ទៅ​តាម​ឧស្សាហកម្ម​ដែល​មានគំនិត​បច្ចេកវិទ្យា​​​ខ្ពស់​។

លោក រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​អង្គការ​អន្តរជាតិ​ខាង​ការ​​​ងារ អាយ​ឡូ (ILO) ​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ប្រជាពលរដ្ឋ កម្ពុជា​ប្រមាណ​៣០​ម៉ឺ នាក់​បាន​ចូល​ក្នុង​​​ទីផ្សារ​ការងារ ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ​ៗ​ទីផ្សារ​ការងារ​បាន​កំពុង​ស្រូប​យក​អស់ ដូច្នេះ​ទេ​ អត្រា​ដែល​មានការ​ងារ​ធ្វើ​នៅ​ក្នុងស្រុក​ពេល​នេះ​គឺ​មាន​រហូត​ដល់ ៩៩,៣%៕