ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អុ​ិ​ន សុ​ភិន​ លោតអរ​កញ្ជ្រៀវ ​ក្រោយ​ប្រកួត​​បាល់​ឈ្នះ​​…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​ញឹកញាប់ ម្ចាស់​ផលិតកម្ម​មហាហង្ស​ និងជា​ឪពុក​របស់​អ្នកនាងភិន សុ​ដា​លី​ស ​តែងតែ​ដឹកនាំ​ក្រុមការងារ​តារា​ៗ​​ចូលរួម​ប្រកួត​លេង​កីឡាបាល់ទាត់ ​ដើម្បី​រិ​ត​ចំណងមិត្តភាព ​។​ ក្រៅពី​នេះ ​លោក​ចង់​បង្កើត​ភាព​ស្និទ្ធស្នាល​រាប់អាន​ ដើម្បី​ថែទាំ​​សុខភាព​ផង​ដែរ ​។

រាជធានីភ្នំពេញ ៖ ជា​ញឹកញាប់ ម្ចាស់​ផលិតកម្ម​មហាហង្ស​ និងជា​ឪពុក​របស់​អ្នកនាងភិន សុ​ដា​លី​ស ​តែងតែ​ដឹកនាំ​ក្រុមការងារ​តារា​ៗ​​ចូលរួម​ប្រកួត​លេង​កីឡាបាល់ទាត់ ​ដើម្បី​រិ​ត​ចំណងមិត្តភាព ​។​ ក្រៅពី​នេះ ​លោក​ចង់​បង្កើត​ភាព​ស្និទ្ធស្នាល​រាប់អាន​ ដើម្បី​ថែទាំ​​សុខភាព​ផង​ដែរ ​។

ថៅកែ​ផលិតកម្ម​មហាហង្ស​ លោក​អ៊ិ​ន សុ​ភិន ត្រូវ​គេ​ឃើញ​លោត​កញ្ជ្រោល​ត្រេកអរ​ជា​ខ្លាំង បន្ទាប់​ពី​ក្រុម​របស់​លោក​យកឈ្នះ​៤​គ្រាប់​ ទល់​នឹង​៣​គ្រាប់​ នៅ​ក្រោយ​បញ្ចប់​តង់​ទី​២​ ។ លោក​អ៊ិ​ន សុ​ភិន បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​បាន​រៀបចំ​តារា​សិល្បៈ​ជា​ក្រុម​បាល់ទាត់​ប្រមាណ​ជា​៣​ខែ​មក​ហើយ ហើយ​ក្នុង​ចំណោម​ក្រុមបាល់ទាត់​ដែល​ក្រុម​របស់​លោក​បាន​ជួប​ប្រកួត មាន​តែ​ក្រុម​បុរី​រិ​ទ្ធិ​ប៉ុណ្ណោះ​ដែល​លោក​ចាត់​ទុក​ថា​ជា​ក្រុម​ខ្លាំង ទាំង​បច្ចេកទេស​ការ​ប្រកួត និង​ទម្រង់​លេង ដោយ​ក្នុង​ពេល​ប៉ះ​គ្នា​កាលពី​លើក​ទី​១​ក៏​ក្រុម​លោក​មិន​រំពឹង​ថា​ស្មើ​នោះ​ផង​។

​លោក​បន្ត​ថា នៅ​ពេល​ការ​ប្រកួត​ក្នុង​ជំនួប​ទី​១​ ទទួល​បាន​លទ្ធផល​១​ស្មើ បាន​ធ្វើឱ្យ​​ក្រុម​នេះ​មិន​អស់ចិត្ត​ ដោយ​សុំ​សងសឹក ​កាលពី​លើក​ទី​២​ ហើយ​លទ្ធផល​នៅ​តែ​រក្សា​ស្មើ​ដូច​ដើម គឺ​២​ទល់​នឹង​២​ទៀត​ ។ អ៊ីចឹង​ហើយ ​ទើប​ក្រុម​បុរី​រិ​ទ្ធិ​រឹតតែ​មិន​អស់ចិត្ត ហើយ​សុំ​ប្រកួត​សងសឹក​ជា​ថ្មី​ម្ដងទៀត ដោយ​កំណត់​យក​ថ្ងៃ​២៦ កក្កដា ដោយ​ភាគី​ខាង​ក្រុម​បុរី​រិ​ទ្ធ​បាន​ប្រកាស​ថា បើ​ក្រុម​លោក​នៅ​តែ​ស្មើ​ជាមួយ​ថ្មី​ម្ដងទៀត នឹង​ក្រុម​ទាំង​២​នឹង​ឈប់​ជួប​គ្នា ហើយ​បើ​ឈាន​ដល់​ចាញ់​ទៅ​ទៀត​គឺ​រឹតតែ​លែង​នឹង​ឃើញ​មុខ​គ្នា​នៅ​លើ​ទីលាន​តែ​ម្ដង​។

ហេតុនេះ​ហើយទើប​លោក​យល់​ថា ​គឺជា​លទ្ធផល​វិជ្ជមាន​យ៉ាង​ខ្លាំង ដែល​ក្រុម​របស់​លោក​មិន​ត្រឹមតែ​អាច​ទប់​ក្រុម​បុរី​រិ​ទ្ធិ​មិន​អោយ​យកឈ្នះ​បាន​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បំបាក់​ក្រុម​នោះ​មិន​គួរ​អោយ​ជឿ​ទៅ​ទៀត​។ លោក​ថា​ក្រុម​បុរី​រិ​ទ្ធិ គឺជា​ក្រុម​ខ្លាំង​មួយ ដូច្នេះ​ឱកាស​ទទួល​បាន​លទ្ធផល​ស្មើគ្នា​ដល់​ទៅ​២​លើក មិន​ធ្វើ​អោយ​ក្រុម​មួយ​នេះ​មិន​អស់ចិត្ត​នោះ​ទេ ទើប​នាំ​អោយ​មានការ​សុំ​ប្រកួត​សងសឹក​ដើម្បី​កំណត់​ឈ្នះ​ចាញ់​ជា​លើក​ទី​៣​ ។

ក្រៅពី​នេះ​ លោក​សុ​ភិន ក៏​ចង់​ឱ្យ​ស្ថាប័ន​ព័ត៌មាន​នានា ​សហការ​ជាមួយ​ក្រុម​លោក ​ដើម្បី​បាន​សាកល្បង​ប្រកួត​បាល់​ ក៏​ជា​ទិស​ដៅ​ផ្សា​ភ្ជាប់​ជាមួយ​អ្នក​សារព័ត៌មាន​រវាង​តួ​ និង​អ្នកកាសែត​ឱ្យ​ប្លែក​ម្តង​។