ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ស្លា.ប់​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​ជាំ​ក្សាន្ត

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ អភិបាលស្រុក​ជាំ​ក្សាន្ត​លោក ជា គឹ​ម​សេង បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​លង់ទឹក​ជំនន់​ស្លា.ប់​២​នាក់ ស្មើ​២​ករណី ដែល​ជន​រង​គ្រោះ​ម្នាក់​ជា​ស្ត្រី​អាយុ​៣៤​ឆ្នាំ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​អាយុ​១៣​ឆ្នាំ​ ជា​សិស្សសាលា ​។

ខេត្តព្រះវិហារ ៖ អភិបាលស្រុក​ជាំ​ក្សាន្ត​លោក ជា គឹ​ម​សេង បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​លង់ទឹក​ជំនន់​ស្លាប់​២​នាក់ ស្មើ​២​ករណី ដែល​ជន​រង​គ្រោះ​ម្នាក់​ជា​ស្ត្រី​អាយុ​៣៤​ឆ្នាំ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​អាយុ​១៣​ឆ្នាំ​ ជា​សិស្សសាលា ​។

លោក​អភិបាល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ភ្លៀង​មួយ​យប់​ទល់​ភ្លឺ​ ធ្វើ​ឱ្យ​​ទឹក​លិច​ផ្លូវ និង​ផ្ទះ​ប្រជាជន​ជា​ច្រើន ក៏​ដូច​ជា​ការ​ខូច​ខាត​​ផល​ដំណាំ​សត្វពាហនៈ ​។

លោក​ជា គឹ​ម​សេង បាន​និយាយ​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ​បាន​ទទួល​បទបញ្ជា​ពី​ឯកឧត្តម សួ​ស យ៉ា​រ៉ា អ្នកតំណាង​រាស្ត្រ និង​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ព្រៈ​វិហារ​អោយ​ជំលៀស​ប្រជាជន​មក​រក​ទីទួល​សុវត្ថិភាព​មក​ទល់​ពេល​នេះ​ ខ្ញុំ​បាន​ជួយ​ប្រជា​ជន​មក​ដល់​ទីទួល​អស់ហើយ​ ។ ជា​សំណូមពរ​ សូម​ឱ្យ​​ប្រជាជន​បន្ត​រការ​ប្រុង​ប្រយ័ត្ន ព្រោះ​កំពស់​ទឹក​ស្ថិត​ក្នុង​កំ​រឹត​ប្រកាស​អាសន្ន​នៅឡើយ​»​។

យោង​តាម​របាយការណ៍​ដែល​អាជ្ញាធរ​ស្រុក​ផ្ញើ​ជូន​អភិបាល​ខេត្តព្រះវិហារ អំពី​ទិន្នន័យ​ផល​ប៉ះពាល់​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ គឺ​ស្រុក​ជាំ​ក្សាន្ត​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បាន​ទទួល​រង​ផល​ប៉ះពាល់​ជំនន់​ទឹកភ្លៀង​លើ​០៨​ឃុំ ៤៩​ភូមិ បណ្តាល​ឲ្យ​ប៉ះពាល់​ផលដំណាំ​ស្រូវ​ចំនួន​២.៩៧៤​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​ចំនួន​០៦​ហិ​កតា ​។ លិច​ផ្លូវ​ប្រវែង​៩.៨៨៥​ម៉ែត្រ និង​ខូច​ស្ពានឈើ​២​កន្លែង​ប្រវែង​៥០​ម៉ែត្រ​។ លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២០​ខ្នង និង​លង់ទឹក​ស្លាប់​មនុស្ស​ពីរ​នាក់ ៕