ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី iPhone មាន​រន្ធ​តូច​មួយ​នៅ​ជិត​កាមេរ៉ា ?

6 ឆ្នាំ មុន

នៅ​ពេល​អ្នក​អាន​ចំណងជើង​ហើយ អ្នក​ប្រហែលជា​លួច​មើល​ថា តើ​វា​មាន​មែនឬ​អត់​។ ប៉ុន្តែ​ប្រសិនបើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ អ្នក​គួរតែ​យក​មក​មើល ព្រោះ​វា​ពិតជា​ចម្លែក​ណាស់​ដែល​មាន​រន្ធ​តូច​មួយ​នៅ​ជិត​កាមេរ៉ា​ទូរស័ព្ទ ។

វា​មិនមែន​ជា​ផ្នែក​មួយ​នៃ​កាមេរ៉ា​ទេ ហើយ​ក៏​មិនមែន​ជា​ប៊ូ​តុង​អាច​ចុច​បាន​ដែរ ។ ដូច្នេះ​តើ​វា​ជា​អ្វី​ទៅ ?

ប្រសិនបើ​អ្នក​គិត​ថា វា​ជា​រន្ធ​ស្រូប​សំឡេង​នោះ គឺ​ប្រហែលជា​ត្រូវ​ហើយ ព្រោះ​វា​ជា​មីក្រូហ្វូន​មួយ​ក្នុង​ចំណោម​មីក្រូហ្វូន​ទាំង​៣ ដែល​មាននៅ​លើ​តួខ្លួន​ទូរស័ព្ទ iPhone ។

មាន​ន័យ​ថា មីក្រូហ្វូន​ទាំងនោះ​មាននៅ​ខាងក្រោម​, ខាងលើ និង​ខាងក្រោយ​ទូរស័ព្ទ​របស់​អ្នក ដែល​អាច​ជួយ​ឲ្យ​សំឡេង​ឮ​កាន់តែ​ច្បាស់​សម្រាប់​កម្មវិធី​មួយ​ចំនួន​ដូច​ជា FaceTime ព្រោះ​អ្នក​ត្រូវ​កាន់​ទូរស័ព្ទ​ឆ្ងាយ​ពី​មាត់ ។ ចំណុច​ពិសេស​នេះ​មាន​សម្រាប់​ទូរស័ព្ទ iPhone 5S និង​ស៊េរី​ថ្មី​ៗ ។

លោក Phil Schiller មក​ពី​ក្រុមហ៊ុន Apple ធ្លាប់​និយាយ​ថា ៖ « ពេល​នេះ ពួក​យើង​មិន​ត្រឹមតែ​មាន​មីក្រូហ្វូន​២​ទេ តែ​មាន​៣ ។ វា​ជួយ​ដល់​ការ​ទូរស័ព្ទ​តាម Facetime និង​ថត​វី​ដេ​អូ​ជាដើម ។ ពួក​យើង​អាច​ប្រើប្រាស់​វា​ដើម្បី​ទប់ស្កាត់​សំឡេង​រំខាន និង​សម្រាប់​កម្មវិធី​ផ្សេង​ៗ​ដូច​ជា Siri ជាដើម » ៕