ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡិចស៊ីស ​570 ​គាស់ស្លាកលេខឡានយកទៅបាត់ ក្រោយ​​​ធ្លាក់​ភក់​បឹង​តា​មោក​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖​ រថយន្ត​ទំនើប​មួយ​គ្រឿងម៉ាក​ឡិច​ស៊ី​ស 570​ ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រេ​ចង្កូត​

​រាជធានី​ភ្នំពេញ ៖​ រថយន្ត​ទំនើប​មួយ​គ្រឿងម៉ាក​ឡិច​ស៊ី​ស 570​ ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​រេ​ចង្កូត​ធ្លា.ក់​ផ្លូវ​ទីតាំង​ចាក់​ខ្សាច់​បឹង​តា​មោ​ក​ រង​ការ​ខូចខាត​រថយន្ត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​​ខាងលើនេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​៤​នឹ​២០​នាទី​​​ឈាន​ចូល​ព្រឹក​​ថ្ងៃ​ទី​៣១​ ខែមករា ឆ្នាំ​២០២៣ ​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រែក​ព្នៅ​ភ្នំ​ប្រសិទ្ធិ៍​ ​ស្ថិត​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ភ្នំពេញ​ ។

រថយន្តរង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស ស៊េរី​ទំនើប 570​ ពណ៌​ស ត្រូវ​ម្ចាស់​គាស់​ស្លាក​លេខ​យកទៅ​បាត់ បើ​ក​បរ​ក្នុង​ទិស​ដៅ ពី​​កើត​ទៅ​លិច ពី​ព្រែក​ព្នៅ​ឆ្ពោះ​ទៅ​ភ្នំ​ប្រសិទ្ធិ៍​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​​កើត​ហេតុ គេ​ឃើញ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស KURO 570 ​បើក​បរ​តាម​បណ្តោយ​ផ្លូវ​បេតុង ពី​ផ្សារ​ព្រែក​ព្នៅ ឆ្ពោះ​ទៅ​ភ្នំ​ប្រសិទ្ធិ៍​ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​បើក​មក​ដល់​ចំណុច​​កើត​ហេតុ នៅ​ចំណុច​បឹង​តា​មោ​ក​ដែល កំពុង​លុប​បឹង​ជិត​ស្មើ​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស ខាង​បាន​រ៉េ​ចង្កូត ទៅ​ផ្នែក​ខាង​ឆ្វេង​ក៏​ជ្រុល ទៅ​លើទីតាំង​ចាក់​ខ្សាច់ នៅ​លុប​មិន​ទាន់​ពេញ បណ្តាល​ឲ្យ​លិច​ផ្នែក​ខាង​មុខ​ពាក់​កណ្តាល រង​ការ​ខូចខាត យ៉ាង​ធ្ងន់ធ្ងរ​ គឺ​ភក់​ចូល​រថយន្ត​មួយ​កំណាត់​ផ្នែក​ខាង​មុខ​ដូច​ក្របី​ដេក​ភក់ ។

​​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាម​ៗ ​អ្នកបើកបរ​រថយន្ត​ខាង​លើ​ចេញ​ពី​រថយន្ត​ភ្លាម​ៗ ​ហើយបាន​គាស់​ស្លាក​លេខ​ចេញ​ពី​រថយន្ត ។ បន្ទាប់​មក​ដោយ មាន​តំណាង​ភាគី​ខាង​រថយន្ត​​មក​យាម​រថយន្ត ខ្លា.ច​មាន​ជន​ឆ្លៀត​ឱកាស​លួច​យក​សំភារៈ​នៅ ក្នុង​រថយន្ត បន្ទាប់​មក​ទើប​​មាន​កំលាំង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ជា​បន្តបន្ទាប់ ។

ក្រោយ​ពេល​​កើត​ហេតុ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ មិន​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ នឹង បងប្អូន​បាន​សមត្ថកិច្ច​បាន​អោយ​តំណាង​រថយន្ត​ខាង​លើ ស្ទូច​យក​ទៅ​ជួសជុល​ខ្លួន​ឯង​ភ្លាម​ៗ​ផង ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ