ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ

6 ឆ្នាំ មុន

ខេត្តកំពត ៖ លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​សមាជិក សមាជិកា​កាកបាទក្រហម ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច មុន​ពេល​គ្រោះ​មហន្តរាយ​មក​ដល់ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​បាន​តិច​បំផុត និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធន់​នឹង​គ្រោះ​មហន្តរាយ ជួយ​ពង្រឹង​ជីវភាព និង​ការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ។

ខេត្តកំពត ៖ លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​សមាជិក សមាជិកា​កាកបាទក្រហម ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច មុន​ពេល​គ្រោះ​មហន្តរាយ​មក​ដល់ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​បាន​តិច​បំផុត និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធន់​នឹង​គ្រោះ​មហន្តរាយ ជួយ​ពង្រឹង​ជីវភាព និង​ការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ។

ការ​លើក​ឡើង​ខាងលើ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ា​ម៉​ង ស្ថិត​ក្នុង​ក្រុង​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ។

លោក​ជំទាវ ពុំ ចន្ទី​នី បាន​បន្ត​ថា ៖ យើង​ទាំងអស់​គ្នា មិន​ត្រូវ​រង​ចាំ​គ្រោះ​មហន្តរាយ​កើតឡើង​ទេ តែ​ត្រូវ​មក​អង្គុយ​ជជែក​គ្នា​មុន តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ0x017d7 ទោះ​វា​កើត ក៏​មាន​ផល​ប៉ះពាល់​តិចតួច​ដែរ តែបើ​យើង​មិន​គិត​ទុក​មុន​ទេ ពេល​គ្រោះ​មហន្តរាយ​មក​ដល់ ផល​ប៉ះពាល់​មាន​ច្រើន ដូច​ជា​ការ​បំផ្លាញ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ព ទ្រព្យសម្បត្តិ លំនៅ​ដ្ឋា​ន សត្វ​ចិញ្ចឹម ដំណាំ​កសិកម្ម​ផ្សេង​ៗ​ជាដើម ។

លោក​ជំទាវ​បញ្ជាក់​ថា ៖ ការ​ចំណាយ​លុយ ១​ដុល្លារ នៅ​មុន​ពេល​កើត​គ្រោះ​មហន្តរាយ​កើតឡើង យើង​នឹង​ចំណេញ​១០០​ដុល្លារ ប្រសិនបើ​គ្រោះ​មហន្តរាយ​កើតឡើង​មែន ហើយ​ផល​ប៉ះពាល់​ក៏​តិច ព្រោះ​ការ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ​របស់​យើង​បាន​ល្អ មាន​ន័យ​ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រឈម​នឹង​គ្រោះ​មហន្តរាយ អាច​ធន់​នឹង​ការ​រស់នៅ​ក្នុង​តំបន់​នោះ ក្នុង​បរិបទ នៃ​មុខសញ្ញា​គ្រោះថ្នាក់ ដែល​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ ។ ការ​ត្រៀមខ្លួន​ជា​ស្រេច និង​ការ​គិត​ទុកជា​មុន នៅ​មុន​ពេល​គ្រោះ​ហ​ន្ត​រាយ​មក​ដល់  វា​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់ ជួយ​ពង្រឹង​ជីវភាព​ប្រជាពលរដ្ឋ​យើង មិន​ឲ្យ​ធ្លាក់​ចុះ ជួយ​ពង្រឹង​ការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ។

លោក​ជំទាវ​បន្ថែម​ទៀត​ថា ៖ ក្នុង​ប្រទេស​យើង​បច្ចុប្បន្ន ទោះ​មិន​ទាន់​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ​ក៏​ពិតមែន ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន កំពុង​តែ​លុកលុយ​សង្គម​យ៉ាង​ខ្លាំង ហើយ​ក្រៅពី​អ្នក​បាត់បង់​ជីវិត វា​បន្សល់​ទុក នូវ​ជន​ពិការ (​កាយវិកល ចិត្ត​វិកល​) ក្មេង​កំព្រា​ជាដើម ដែល​ពួក​គេ​ត្រូវការ​ជំនួយ​ពី​កាកបាទក្រហមកម្ពុជា ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ក្រោយ​ពេល​បញ្ចប់​ការ​បើក​សិក្ខាសាលា​នេះ​ទៅ លោក​ជំទាវ បាន​អញ្ជើញ​ទៅ​ចែក​អំណោយ​ជួន​ដល់​ស្ត្រី​ទើប​សម្រាលកូន​ជា​ច្រើន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ដែល​អំណោយ​ទាំងនោះ បាន​មក​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រា​នី ហ៊ុន​សែន ។

សូម​បញ្ជាក់​ថា ៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​គ្រោះ​មហន្តរាយ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ អំពី​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​កិច្ចសហការ​ណ៍​ល្អ​ក្នុង​ការ​អនុវត្ត​ច្បាប់ ព្រមទាំង​សមាសធាតុ​សំខាន់​ៗ ដែល​មាននៅ​ក្នុង​ច្បាប់ រួម​មានការ​កាត់​បន្ថយ​ហានិភ័យ (​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​សម្រាប់​ការងារ កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​) ការ​ត្រៀម​ឆ្លើយ​តប ការ​ស្តា​ឡើង​វិញ និង​ការ​យល់​ដឹង​ពី​ការ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ៕