ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្លិប​កម្សាន្ត​មួយ​ក្នុង​ក្រុងព្រះសីហនុ បាត់បង់​ជីវិត​មនុស្ស​២​នាក់

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បានអោយ​ដឹង​ជាបឋម​ថា ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ក្លិប​កម្សាន្ត​មួយ​កន្លែង​អស់ទាំង​ស្រុង បណ្ដាល​អោយ​បាត់បង់​ជីវិត​មនុស្ស​០២​នាក់ ពេល​ប​ញ្ជូ​ល​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ករណី​អគ្គិភ័យ​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បានអោយ​ដឹង​ជាបឋម​ថា ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ក្លិប​កម្សាន្ត​មួយ​កន្លែង​អស់ទាំង​ស្រុង បណ្ដាល​អោយ​បាត់បង់​ជីវិត​មនុស្ស​០២​នាក់ ពេល​ប​ញ្ជូ​ល​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ករណី​អគ្គិភ័យ​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ នៅ​ក្លិប​កម្សាន្ត​ឈ្មោះ JULIE & ANNA TOKYO ស្ថិត​នៅ​ម្តុំ​ឧត្តុនិយម ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដែល​ម្ចាស់​ក្លិប​មានឈ្មោះ ហុង សេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មូលហេតុ​បណ្តាល​អោយ​កើត​មាន​អគ្គិភ័យ​នេះ ដោយសារ​ជាង​ធ្វើ​វាំ​ន​ន បាន​ផ្សារ​ដែក ហើយ​ធ្លាក់​កម្ទេច​ផ្កាភ្លើង​មក​លើ​សា​ឡុ​ង​អេ​ប៉ុង ឆាបឆេះ​សម្ភារៈ និង​ក្លិប​ខូចខាត​អស់ទាំង​ស្រុង ។

ជន​រង​គ្រោះ​ចំនួន​០២​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ ភ​ន មក​រា ភេទ​ប្រុស មុខរបរ​ជា​ជាង​ធ្វើ​វាំ​ន​ន ស្រុក​កំណើត ឃុំ​គោក​ព្រិច ស្រុក​គី​រី​វង់ ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ (​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​៨៨៨) ។
និង​ទី​២ ឈ្មោះ ហន ស្រី​វេ​ត អាយុ​១៨​ឆ្នាំ ភេទ ស្រី ជា​បុគ្គលិក​រត់​តុ​ក្នុង​ហាង ស្នាក់​នៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​) ។

តាម​ការ​បំភ្លឺ​បឋម​ពី​អ្នកគ្រប់គ្រង​ឈ្មោះ អៀ ប្រុស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ បាន​ប្រាប់ថា «ករណី​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ ជាង​ធ្វើ​វាំងនន ពេល​កំពុង​ផ្សារ​ដែក​នៅ​ច្រកចេញ​-​ចូល ដើម្បី​ដាក់​វាំងនន បណ្តាល​ឲ្យ​ធ្លាក់​កម្ទេច​ភ្លើង មក​លើ​សា​ឡុ​ង​អង្គុយ បណ្តាល​ឲ្យ​ឆេះ​តែ​ម្តង» ។

ករណី​ខាងលើ​នេះ​កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ ចំនួន​០២ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​រថយន្ត ទើប​គ្រប់គ្រង​បាន​ទាំងស្រុង ៕