ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថែទាំ​ពណ៌​រថយន្ត​ឱ្យ​ថ្មី​ជា​ប្រចាំ​ដែល​អ្នក​មិន​គួរ​មើល​រំលង

6 ឆ្នាំ មុន

ការ​ថែទាំ​ពណ៌​រថយន្ត​ឲ្យ​ថ្មី​ជា​ប្រចាំ គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ភាគច្រើន ។ យើង​គួរតែ​ដឹង​ពី​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ថែទាំ ព្រោះ​បើសិនជា​មិន​ថែទាំ​រថយន្ត​ទេ វា​ប្រៀប​ដូច​ជា​ដែក​សំណល់​ខូចខាត​ដែរ ប៉ុន្តែ​នៅ​

ការ​ថែទាំ​ពណ៌​រថយន្ត​ឲ្យ​ថ្មី​ជា​ប្រចាំ គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ភាគច្រើន ។ យើង​គួរតែ​ដឹង​ពី​វិធី​ត្រឹមត្រូវ​ក្នុង​ការ​ថែទាំ ព្រោះ​បើសិនជា​មិន​ថែទាំ​រថយន្ត​ទេ វា​ប្រៀប​ដូច​ជា​ដែក​សំណល់​ខូចខាត​ដែរ ប៉ុន្តែ​នៅ​ពេល​អ្នក​យកចិត្តទុកដាក់​ជាមួយ​វា វា​គឺជា​ទ្រព្យសម្បត្តិ​ដែល​ស្រស់​ស្អាត​ក្នុង​ក្រសែភ្នែក​អ្នក និង​អ្នក​ដទៃ ។ តើ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​ឲ្យ​រថយន្ត​មាន​ពណ៌​ថ្មី​ជា​ប្រចាំ ?

១-​ការ​ចត​រថយន្ត ក៏​សំខាន់ ៖
មនុស្ស​ភាគច្រើន​ចត​រថយន្ត​បែប​ងាយ​ៗ គឺ​ចត​ទីណា​ក៏​បាន មិន​ចាប់អារម្មណ៍ សុំ​ឲ្យ​តែ​បាន​ចត ប៉ុន្តែ​តើ​ដឹង​ឬទេ​ថា ពន្លឺព្រះអាទិត្យ​នៅ​ពេល​ថ្ងៃ​ដ៏​សែន​ក្តៅ នឹង​ធ្វើ​ឲ្យ​ពណ៌​រថយន្ត​របស់​លោក​អ្នក​កាន់តែ​យ៉ាប់​យឺន និង​ផុតកំណត់​ការ​ប្រើប្រាស់​លឿន​ជាង​ធម្មតា ។ យើង​អាច​សង្កេត​បាន​ពី​ភាព​ស្លេក​នៃ​ពណ៌ ហើយ​ពេល​យប់ មិន​គួរ​ចត​ហាល​ទឹកសន្សើម​ទេ ព្រោះ​ទឹកសន្សើម​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​ពណ៌​រថយន្ត​មាន​ស្នាម​បាន ។

២-​ភាព​កខ្វក់​នៅ​ជាមួយ​រថយន្ត ៖
ប្រសិនបើ​មាន​ធូលី ឬ​ភក់​មក​ជាប់​រថយន្ត​របស់​អ្នក សូម​ចាំ​ទុក​ថា វា​នឹង​បន្ថយ​ភាព​ស្រស់ថ្លា​បាន​ដោយ​ងាយ និង​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្បែក​រថយន្ត​អន់​ថយ និង​បន្ថយ​ស្រមោល​។ បើសិនជា​ធូលី​មិន​ច្រើន​ពេក គួរ​ប្រើ​អំបោស​ស្លាបមាន់​បោស​ស្រាល​ៗ ប៉ុន្តែ​បើសិនជា​អំបោស​ស្លាបមាន់​មិន​អាច​សម្អាត​បាន​ទេ បន្ទាប់​ពី​ជាប់​ធូលី ឬ​ភក់​នោះ គឺ​អាច​ប្រើ​ក្រណាត់​ស្តើង​ជ្រលក់​ទឹក​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ជូត​ស្រាល​ៗ ព្រោះ​បើ​ជូត​ខ្លាំង​វា​នឹង​ធ្វើ​ឲ្យ​ពណ៌​ក្លាយជា​ស្នាម​តូច​ៗ​បាន​ដោយ​ងាយ ។

៣-​ការ​លាង​រថយន្ត​ដោយ​ទឹក​ទទេ ៖
ការ​លាង​រថយន្ត​ដោយ​ទឹក​ទទេ គឺ​មិន​ខុស​ទេ ប៉ុន្តែ​ការ​លាង​រថយន្ត​ដោយ​ទឹក​ក្តៅ ឬ​ក្តៅ​អុ​ន​ៗ វា​នឹង​ធ្វើ​ឲ្យ​ពណ៌​រថយន្ត​របស់​អ្នក​ស្លេកស្លាំង​។ ម្យ៉ាងទៀត មិន​គួរ​លាង​រថយន្ត​ដោយ​ម្សៅ​សាប៊ូ​ជា​ដាច់ខាត វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​បាត់បង់​ភាព​ស្រស់​ស្អាត ។

៤-​ត្រួតពិនិត្យ​បន្ទាប់​ពី​លាង ៖
នៅ​ពេល​លាង​រថយន្ត​រួច​គ្រប់ពេល អ្វី​ដែល​ត្រូវធ្វើ គឺ​ពិនិត្យ​ភាព​ស្អាត​ជា​លើក​ចុង​ក្រោយ​។ គួរ​ប្រើ​ក្រណាត់​ស្ងួត ទន់​ក្នុង​ការ​ពិនិត្យ​មើល ប៉ុន្តែ​ហាម​ចត​រថយន្ត​ចោល​កណ្តាល​ថ្ងៃ ដើម្បី​ឲ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង​ជា​ដាច់ខាត ព្រោះ​នឹង​ធ្វើ​ឲ្យ​របក​ពណ៌ ដោយសារ​តែ​តំណក់ទឹក​នៅ​ជាប់​រថយន្ត ។ បើសិនជា​អាកាសធាតុ​ក្តៅ​ខ្លាំង ការ​ធ្វើ​បែប​នេះ​ជា​ញឹកញាប់ នឹង​ធ្វើ​ឲ្យ​របក​ជា​ចំណុច​ៗ មិន​គួរ​ឲ្យ​គយគន់​ឡើយ ។

៥-​លាប​ពណ៌​ឲ្យ​រលាង​បន្ទាប់​ពី​លាង ៖
ជា​រឿង​សំខាន់​មួយទៀត និង​ខ្វះ​មិន​បាន​ក្នុង​ការ​សម្អាត​រថយន្ត ដើម្បី​ឲ្យ​ពណ៌​រថយន្ត​លោក​អ្នក​ស្រស់​ស្អាត​មាន​ស្រមោល​ជា​និច្ច ។ វា​ជា​ការ​លាប​ពណ៌​ឲ្យ​រលោង​គ្រប់ពេល​បន្ទាប់​ពី​លាង​រួច ដើម្បី​ការពារ​អ្វី​ផ្សេង​ៗ​ដែល​នឹង​មក​បំផ្លាញ​ពណ៌​រថយន្ត​ដ៏​សែន​ស្អាត និង​អាច​សន្សំ​សំចៃ​ថ្លៃ​ចាយវាយ​លើ​ការ​លាប​ពណ៌ ដែល​ត្រូវ​ចំណាយ​ច្រើន​ជាង​ការ​លាប​ជាក់ស្តែង ។

របៀប​នៃ​ការ​ថែទាំ​ពណ៌​រថយន្ត​ខាងលើ​នេះ សង្ឃឹមថា នឹង​ជា​ប្រយោជន៍​សម្រាប់​រថយន្ត​ដ៏​សែន​ស្រឡាញ់ ដែល​អ្នក​អាច​អនុវត្ត​តាម​មិន​ឲ្យ​ឆក​ល្វែង​តទៅ​ទៀត និង​នៅ​ជាមួយ​យើង​បាន​យូរ ៕