ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងើច​គាត់ណាស់… រាល់ថ្ងៃត្រូវ​ដើរ​ជាង​​​​១០​​ម៉ោង​ ដើម្បីចិញ្ចឹម​ក្រពះ​

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​ ៖ ​មនុស្ស​មាន​គ្រប់បែបគ្រប់យ៉ាង អ្នកខ្លះ​មាន​លុយ​ចាយ​មិន​អស់ ខ្លះ​ទៀត​រកតែ​អង្ករ​ច្រក​ឆ្នាំង​​សឹង​មិន​បាន​ផង។ ជាក់​​ស្តែង​ នាព្រឹកថ្ងៃទី​២៧ កក្កដា នេះ កោះសន្តិភាព​ បាន​ជួប​ជាមួយ​​​បុរស​កំសត់​គ្មាន​ប្រ​ព​ន្ធ​​កូនម្នាក់​​ ដោយគាត់​បាន​ប្រើ​ពេល​

ខេត្តមណ្ឌលគិរី​ ៖ ​មនុស្ស​មាន​គ្រប់បែបគ្រប់យ៉ាង អ្នកខ្លះ​មាន​លុយ​ចាយ​មិន​អស់ ខ្លះ​ទៀត​រកតែ​អង្ករ​ច្រក​ឆ្នាំង​​សឹង​មិន​បាន​ផង។ ជាក់​​ស្តែង​ នាព្រឹកថ្ងៃទី​២៧ កក្កដា នេះ កោះសន្តិភាព​ បាន​ជួប​ជាមួយ​​​បុរស​កំសត់​គ្មាន​ប្រ​ព​ន្ធ​​កូនម្នាក់​​ ដោយគាត់​បាន​ប្រើ​ពេល​ជាង​​១០​ម៉ោង ​ដើម្បី​ស្ពាយ​ទំពាំង ​ឬ​ផ្លែ​ចេក​ទៅ​លក់​នៅ​ទី​ប្រជុំជន​ ក្នុង​ក្រុង​សែន​​មនោ​រម្យ ប្តូរ​ជាមួយ​ប្រាក់​ត្រឹម​៥,០០០​រៀល ទៅ​៨ ០០០​រៀល​ប៉ុណ្ណោះ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន គឺបុរសឈ្មោះហ្ម ប៉ូច អាយុ​៤៤​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ព្នង ​បានឱ្យ​​ដឹង​ថា សព្វថ្ងៃ​គាត់រស់នៅ​​ក្នុង​ភូមិ​ទួល​មេ​ម៉​ង់ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​គាត់បាន​​សុំ​ផ្ទះ​​​គេ​ស្នាក់​អាស្រ័យ​ ។​ គាត់បន្ត​ថា រាល់​ពីរ​ថ្ងៃ​ម្តង ​លោក​បាន​ដើរ​ស្ពាយ​​បន្លែ ​ឬ​ផ្លែ​ឈើ​មួយ​សះ​ (​ខ្លះ​ហៅ​កា​ផា​) ​ដើរ​ពី​ភូមិ​មេ​ម៉​ង់ ទៅ​ក្រុង​សែន​មនោ​រម្យ ​លើ​ចម្ងាយ​ផ្លូវ​ជាង​៤០​គីឡូម៉ែត្រ ដូច្នេះ​ ទាំង​ទៅ​ទាំង​មក​ស្មើរ​៩០​គីឡូម៉ែត្រ​ ។

បុរស​កំសត់​​​បន្ត​ថា គាត់​ត្រូវ​ងើប​តាំងពី​ម៉ោង​៣​ទៀប​ភ្លឺ ដើរ​រហូត​ដល់​ម៉ោង​ប្រមាណ​៨​ព្រឹក ទើប​ទៅ​ដល់​ក្រុង​សែន​មនោ​រម្យ ដើម្បី​លក់​បន្លែ​បន្តិចបន្តួច ដោយ​ថ្ងៃ​ខ្លះ​លក់ដាច់​អស់​ បាន​ប្រាក់​៧​ឬ​៨​ពាន់​រៀល ហើយ​ថ្ងៃ​ណា​លក់​មិន​ដាច់​បាន​ត្រឹម​២​ទៅ​៣​ពាន់​រៀល​ប៉ុណ្ណោះ​ ។ ​ទោះ​លក់ដាច់ ​ឬ​មិន​ដាច់ នៅ​ពេល​ថ្ងៃរសៀល​គាត់​ត្រូវ​ដើរ​ត្រលប់​ទៅ​ភូមិ​វិញ​ គឺដើរ​រហូត​ម៉ោង​យប់​០៧ ​ឬ​០៨​យប់ ​ទើប​ដល់​ផ្ទះ ​។

លោក​ពូ ប៉ូច បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ គាត់​គ្មាន​គ្រួសារ ​ឬ​បងប្អូន​សូ​ម្បី​ម្នាក់ ព្រោះ​ឪពុក​ម្តាយ​បាន​ស្លាប់​ចោល​គាត់​​ជា​យូរ​មក​ហើយ និង​គ្មាន​សាច់ញាតិ​នោះ​ទេ​ ។​ គាត់​បាន​ប្រកប​របរ​លក់​បន្លែ​នេះ ​ជាង​២០​ឆ្នាំ​មក​ហើយ​ ។ ​​កាលពី​នៅ​ក្មេង​ គាត់​អាច​ស៊ី​ឈ្នួល​​ជម្រះ​ស្មៅ​ឱ្យ​​គេ​ខ្លះ ដើរ​លក់​បន្លែ​ខ្លះ តែ​បច្ចុប្បន្ន​ សុខភាព​របស់​គាត់​បាន​ចុះ​ថយ ព្រោះ​វ័យ​កាន់តែ​ចាស់ និង​មាន​ជំងឺ​ឬ​ស​​ដូង​បាត​១០​ឆ្នាំ​ថែម​ទៀត ​។ បន្លែ​ដែល​លោកពូ​យក​ទៅ​លក់​ទាំងនោះ សុ​ទ្ធ​តែ​បាន​ដាំ​ខ្លួនឯង​​លើ​ដី​របស់​អ្នក​ភូមិ ​ព្រោះតែ​គេ​អាណិត​គាត់ ទើប​អនុញ្ញាត​ឲ្យ​ដាំ​គ្រាន់​ប្រមូល​ផល​ទុក​លក់​ដូច​ចិញ្ចឹមជីវិត ។ ពិតជាគួរឱ្យស្ងើចសរសើរគាត់ណាស់ ។