ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ចាត់ការ​ក្លឹ​ប​បិសាច​ក្រហម មាន​អារម្មណ៍​ស្រណោះ Rooney ដែល​បាន​ចាក​ចេញពី​ក្លឹ​ប

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ប្រធាន​ចាត់ការ​ក្លឹ​ប​បិសាច​ក្រហម លោក Jose Mourinho បាន​សារភាព​ថា លោក​ពិតជា​មិន​ចង់​ឲ្យ Wayne Rooney ចេញពី​ក្លឹ​ប​នោះ​ទេ ហើយ​ក៏​មាន​អារម្មណ៍​ស្រណោះ​អាឡោះអាល័យ​ដែរ ក្រោយ​ពី​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​នោះ ឈប់​នៅ​ក្នុង​ក្លឹ​ប​តទៅ​ទៀត ។

លោក Jose បាន​និយាយ​ថា ៖ “ ខ្ញុំ​នឹក Rooney ណាស់ ។ គេ​គឺជា​បុគ្គល​ដ៏​អស្ចារ្យ ។ ខ្ញុំ​មិន​ងាយ​នឹង​មាន​អារម្មណ៍​ក្ដុកក្តួល​បែប​នេះ​ទេ នៅ​ក្នុង​អាជីព​របស់ខ្ញុំ តែ​នេះ​គឺជា​អ្វី​ដែល​កើតឡើង​នៅ​ពេល Rooney ចាកចេញ​ទៅ ។ ”

លោក​ក៏​បាន​បន្ត​ថា ៖ “ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់ ថា Rooney នឹង​លេង​បាន​ល្អ​សម្រាប់​ក្លឹ​ប Everton ។ ហើយ Everton នឹង​ធ្វើ​ល្អ​ចំពោះ​រូបគេ ។ គេ​ពិតជា​សម​នឹង​ទទួល​បាន​អ្វី​ពិសេស ឲ្យ​សម​ស្រប​នឹង​អ្វី​ដែល​គេ​មាន ។ ”

គួរ​បញ្ជាក់​ផង​ដែរ​ថា Rooney ធ្លាប់​ធ្វើ​ជា​កីឡាករ​លេង​ឲ្យ​ក្លឹ​ប Everton តាំងពី​១៣​ឆ្នាំ​មុន ។ តែ​នៅ​ពេល​នេះ លោក​បាន​ទៅ​លេង​ឲ្យ​ក្លឹ​ប​នោះ​សារ​ជា​ថ្មី ក្រោយ​ពេល​ចាក​ចេញពី Manchester United ៕