ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​អ៊ី​រ៉​ង់​ស្លា.ប់​៣នាក់​ និង​របួស​​​ជាង​​៨០០​នាក់​

1 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ តាម​សារព័ត៌មាន​រដ្ឋ​អ៊ី​រ៉​ង់​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ កើត​មានកាល​ពី​

ប្រទេស​អ៊ី​រ៉​ង់ ៖ តាម​សារព័ត៌មាន​រដ្ឋ​អ៊ី​រ៉​ង់​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ កើត​មានកាល​ពី​យប់​ថ្ងៃ​ទី​២៨ មក​រា នៅ​ភាគ​ពាយ័ព្យ​អ៊ីរ៉​ង់ជិត​ព្រំដែន​ជាមួយ​តួ​ក​គី បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ក្នុង​ជំហាន​ដំ​បូ​ង​​៣​នាក់​និង​របួស​ដល់​៨១៦​នាក់​។

មជ្ឈមណ្ឌល​សិក្សាការ​រ​ញ្ជួ​យ​ដី​នៃ​សាកលវិទ្យាល័យ​ក្រុង​តេ​ហេ​រ៉​ង់​រាយការណ៍​ថា ការ​រញ្ជួយដី​នេះ​ប៉ះពាល់​ជា​ពិសេស​ដល់ទី​ក្រុង​ឃូ​យ ក្នុងខេត្ត​អា​ហ្សែ​បៃ​ហ្ស​ង់​ខាងលិច​របស់អ៊ី​រ៉​ង់ នា​វេលាម៉ោង​២១​និង​៤៤​នាទី​ម៉ោង​ក្នុងស្រុក ។ អភិបាលខេត្ត​នោះ​លើក​ឡើង​ថា រហូត​មក​ទល់​ពេល​នេះ​យើង​ទ​ទួ​ល​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លា.ប់​ត្រឹម​៣​នាក់ តែ​អ្នក​រង​របួស​មាន​ដល់​៨១៦​នាក់​។

រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ី​រ៉​ង់ លោក​អា​ម៉ា​ដ​វ៉ា​ហ៊ី​ឌី បាន​ទៅ​កាន់​ទីក្រុង​ឃូ​យ​ដើម្បី​ពិនិត្យ​សភាពការណ៍ ។ អ៊ីរ៉​ង់​ជា​ប្រទេស​ជួប​ប្រទះ​ញឹកញាប់​ការរញ្ជួយ​ដី ។ កាលពី​ថ្ងៃ​ទី​១៨ មក​រា ការ​រញ្ជួយ​ដី​មួយមាន​កម្លាំង​៥,៨​រី​ស្ទ័​រ​នៅ​ក្រុង​ឃូ​យ​ដែរ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​រយ​នាក់​រង​របួស ។ ការ​រញ្ជួយ​ដីសម្លា.ប់​មនុស្ស​ច្រើន​បំផុត​នៅ​អ៊ី​រ៉​ង់​កម្លាំង​៧,៤​រី​ស្ទ័​រ កើត​មាន​កាលពី​ឆ្នាំ​១៩៩០​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​៤០.០០០​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស ហើយ​មនុស្ស​៣០.០០០​នាក់​រង​របួស ចំណែក​មនុស្ស​កន្លះ​លាន​នាក់​បាត់បង់​ទីជម្រក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ