ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​លំបាក​បំផុត​ អ៊ុយ​ក្រែ​ន​ស្នើ​ផ្ដល់​អាវុធ​ឱ្យ​បាន​ឆាប់

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀ រ​ហ្សេ​ឡេ​ន​ស្គី អះអាងកាលពី​ថ្ងៃ​ទី​២៩

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀ រ​ហ្សេ​ឡេ​ន​ស្គី អះអាងកាលពី​ថ្ងៃ​ទី​២៩ មក​រា​ ថា អ៊ុយ​ក្រែ​ន​ត្រូវការ​អាវុ.ធថ្មី​ៗ ហើយ​ឲ្យ​ជួយ​បញ្ជូន​អាវុធ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ប្រឈម​មុខ​នឹង​សភាពការណ៍​ដ៏​លំបាកបំផុត​មួយ​នៃ​ការ​វាយប្រហារ​មិន​ដក​ដៃ​របស់​កងទ័ព​រុ​ស្ស៊ី​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថ្លែង​ថា សភាពការណ៍​ពិតជា​លំបាក​បំផុត​នៅ​ក្រុង​បាក់​មូ​ដ​នៅក្រុង​វូ​ឡឺ​ដា​និង​នៅ​កន្លែង​ដទៃ​ៗ​ទៀត​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍ ដោយ​កងទ័ព​រុ​ស្ស៊ី​​ធ្វើការ​វា.យប្រហារជាប់​ជា​និច្ច ។ មានការ​ប៉ុនប៉ង​វា.យ​ទម្លុះ​ខ្សែការពាររបស់​កងទ័ព​យើង ។ រុ​ស្ស៊ី​ចង់​ឲ្យ​សង្គ្រាម​នៅ​រ៉ាំរ៉ៃ និង​ធ្វើ​ឲ្យ​កង​ទ័ព​យើង​ខ្សោះ​កម្លាំង ដូច្នេះ​យើង​ត្រូវការ​អាវុ.ធ ។ យើង​ត្រូវ​ជម្រុញ​បណ្ដា​ព្រឹត្តិការណ៍ ជម្រុញ​ការ​ផ្គត់ផ្គង់​ហើយ​បើក​ការ​ផ្ដល់​គ្រឿង​សព្វាវុ.ធ​ថ្មី​ៗ​ដល់​អ៊ុយ​ក្រែ​ន ។

អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន​ថ្លែង​នា​ថ្ងៃទី​២៩ មក​រា ដែរ​ថា កងទ័ព​ខ្លួន​បាន​វាយ​រុញច្រាន
ការ​វាយប្រហារ​មួយ​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​ជិតភូមិ BLAHODATNE ផ្នែក​ខាងកើត​តំបន់​ដូ​ណេ​ត​ស្ក៍ ។ ចំណែក​កងកម្លាំង​ក្រុម​ទាហាន​ឯកជន​រុ​ស្ស៊ី​ WAGNER និយាយ​ថា វា.យ​យក​បាន​ភូមិ​នោះ​ហើយ ។

ការ​អំពាវនាវ​របស់​ប្រ​ធានា​ធិ​បត​អ៊ុយ​ក្រែ​ន​ស្នើ​សុំ​អាវុធ​ថ្មី​ៗ​កើត​មាន ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អា​ល្លឺ
ម៉​ង់​និង​អា​មេ​រិ​ក ជា​អ្នក​នាំមុខ​ប្រកាស​ពី​ការ​ផ្ដល់រថក្រោះ​ធុន​ធ្ងន់​ទំនើប​ៗ​ដល់​អ៊ុយ​ក្រែ​ន ។ កាលពី
ថ្ងៃ​ទី​២៨ មក​រា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​ថាលោក​ត្រូវការ​មី​ស៊ី​ល​ធុន ATACMS ផលិត​ដោយ
អា​មេ​រិ​ក អាច​បាញ់​បាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ ដែល​រហូត​មក​ទល់​ពេល​នេះ​អា​មេ​រិ​ក​បដិសេធ​មិន​ផ្ដល់​ឲ្យ ។

រីឯ​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មួយ​រូបថ្លែង​ថា ការ​ពិភាក្សា​កំពុង​ធ្វើ​លើ​ការ​ផ្ដល់​មី​ស៊ីលបា.ញ់​បាន​ឆ្ងាយ ហើយ​អ្នកនាំពាក្យ​កងទ័ពអាកាសអ៊ុយ​ក្រែ​ន​និយាយ​ពី​ការ​ចរចា​ផ្ដល់​យន្តហោះ
ប្រយុទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ