ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ដ៏​អាថ៌​កំបាំង​ដោយ​ដ្រូ​ន​ក្នុង​ទីក្រុង​អ៊ី​រ៉​ង់​ជា​ច្រើន

1 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ អ៊ី​​រ៉​ង់់​អះអាង​ថា បណ្ដា​ហេ​ដ្ឋារចនាសម្ព័ន្ធ​យុទ្ធ សាស្ត្រ​ជា​គោលដៅ​នៃ​ការ​វា.យប្រហារ​

ប្រទេស​អ៊ី​រ៉​ង់ ៖ អ៊ី​​រ៉​ង់់​អះអាង​ថា បណ្ដា​ហេ​ដ្ឋារចនាសម្ព័ន្ធ​យុទ្ធ សាស្ត្រ​ជា​គោលដៅ​នៃ​ការ​វា.យប្រហារ​ដោយ​ដ្រូ​ន ។ ប្លុក​យោធា​មួយ និង​រោងចក្រចម្រាញ់​ប្រេងកាត​មួយ​រង​ការ​ប៉ះពាល់​ដោយ​ការ​វា.យ​ប្រហារ​ទាំងនោះ ។

ក្រសួង​ការពារ​ប្រទេស​អ៊ី​រ៉​ង់​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា អ៊ី​រ៉​ង់​ជា​គោលដៅ​នៃ​ការ​វា.យប្រហារតាម​អាកាស​ជា​ច្រើន​កាលពី​យប់​ថ្ងៃ​ទី​២៨​ មក​ ២៩ មក​រា ។ ការ​ផ្ទុះ​នានា​ត្រូវ​បាន​ស្ដាប់​ឮ​ក្នុង​ទីក្រុង
ISPAHAN ភាគ​ខាងកើត​ប្រទេស និង​ក្នុង​ទីក្រុងAZARSHAHR មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង TABRIZ ភាគ​ខាងជើង ។ ក្រសួង​នោះ​បន្ត​ថា ការ​វា.យប្រហារ​មិន​បាន​ផល​ដោយ​ដ្រូ​ន​តូច​ៗ ធ្វើ​ឡើង​ប្រឆាំង​ប្លុក​ឧស្សាហកម្ម​យោធា​មួយ​កន្លែង តែ​ប្រព័ន្ធ​ការពារ​អាកាស​របស់​យើង​បាន​កម្ទេច​ដ្រូ​ន​ទាំងនោះ ។

ប្រព័ន្ធ​ការពារ​អាកាស​ក៏​អាច​កម្ទេច​ដ្រូ​ន​២​គ្រឿង​ទៀត ។ ការ​វាយប្រហារ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ហើយ​ដំបូល​ប្លុក​ឧស្សាហកម្ម​យោធា​រង​ការ​ខូចខាត​តិចតួច ។

តាម​បណ្ដាញ​សង្គម​វី​ដេ​អូ​ជា​ច្រើន​នៃ​ការ​ផ្ទុះឆេះ​ត្រូវ​បាន​ផ្សាយ ។ នៅ​ក្រុង ISPAHAN ជាទីក្រុង​ធំ​ទី​២​របស់​ប្រទេស​បន្ទាប់​ពី​ក្រុង​តេ​ហេ​រ៉​ង់ជា​រដ្ឋធានី ការ​វាយប្រហារ​សំដៅលើ​រោងចក្រ​ផលិត​គ្រាប់រំសេវ​មួយ ។ កាសែត IRAN INTERNATIONAL រាយការណ៍​ថា បណ្ដា​អ្នក​ឃើញផ្ទាល់​ភ្នែក និង​បណ្ដា​វី​ដេ​អូ​ផ្សា​យមក​ពី​អ៊ី​រ៉​ង់​រៀបរាប់​ពី​ការ​ផ្ទុះ​ជា​ច្រើន​និង​ភ្លើង​ឆាបឆេះ​ក្នុង​រោងចក្រ​ផលិត​គ្រាប់ នៅ​ក្រុង ISPAHAN នា​យប់​ថ្ងៃទី​២៨​មក​២៩ មក​រា ក្រោយ​រំលង​អា​ធ្រា​ត្រ​បន្តិច ។

រួច​បើ​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​វិញ​ថា ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​អ៊ី​រ៉​ង់​បញ្ជាក់​ថា បាន​បា.ញ់​ធ្លាក់​ដ្រូ​នក​ង្ហា​៤​ចំនួន​៣​គ្រឿង​តែ​មិន​បាន​និយាយ​ពី​ជន​រង​គ្រោះ​ឡើយ ។ ខណៈ​ដែល​អ៊ី​រ៉​ង់​កំពុង​ប្រឈម​មុខ​ចាប់តាំងពី៤​ខែ​មក​ហើយ​ការ​បះបោរ​របស់​ប្រជាជន​ខ្លួន​មួយផ្នែក ក្រុង​តេ​ហេ​រ៉​ង់​មិន​បាន​និយាយ​ឡើយ​ថា តើការ​វា.យប្រហារ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ្វ​​ខាងក្នុងប្រទេស​ឬ​ពី​ក្រៅប្រទេស​ឡើយ ។ ប៉ុន្តែ​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​បានចោទប្រកាន់​ថា ការ​វា.យប្រហារ​ទាំងនេះ អ៊ី​ស្រាអែ​ល​ជា​អ្នក​នៅ​ពីក្រោយ ​ហើយ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​សងសឹក​របស់​អ៊ី​រ៉​ង់ ។

តាម​ទូរទស្សន៍អន​ឡាញ​អ៊ី​រ៉​ង់ SEPAH CYBERI កង​ឆ្មាំ​ប​ដិវត្ត​ន៍​និយាយ​ថា ចូរ​អ្នក​រង់ចាំ​បណ្ដា​ដ្រូ​ន​វា.យប្រហារ​លើ​បណ្ដា​ទីតាំង​ប្រេង​របស់​ពួក​ស្យូ​នី​ស្ត ។

កាសែត​អា​មេ​រិ​ក WALL STREET JOURNAL បាន​ដកស្រង់​សម្ដី​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ
រិ​កថា ការ​វា.យប្រហារ​ទាំងនេះ​ជា​ស្នាដៃ​របស់អ៊ី​​ស្រា​អែ​ល ហើយ​កើត​មាន​បន្ទាប់​ពី​អ៊ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក ធ្វើ​សមយុទ្ធ​យោធា​និង​កិច្ចប្រជុំ​នានា ។

កាលពីមុន​មក​អ៊ី​ស្រា​អែ​ល​ធ្លាប់​វា.យប្រហារ​បណ្ដាទីតាំង​យោធា​និង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ និង​បាន​ធ្វើឃា.តបណ្ដា​អ្នក​វិទ្យាសាស្ត្រ​អ៊ី​រ៉​ង់ ​ព្រមទាំង​បណ្ដា​នាយទាហាន​ជាន់ខ្ពស់​អ៊ី​រ៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ