ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​នេសាទ​មួយ​គ្រឿង នៅ​ជិត​កោះ​តាង បាត់​ខ្លួន​មនុស្ស​២​នាក់

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ទូក​នេសាទ​មួយ​គ្រឿង បាន​លិច​ក្នុង​លម្ហ​សមុទ្រ​ភូមិសាស្ត្រ​ក្រុង​កោះ​រ៉ុ​ង នៅ​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​៣០ ខែមករា ឆ្នាំ​២០២៣​នេះ អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង និង​ក្រុមហ៊ុន GTVC…

ខេត្ត​ព្រះ​សីហ​នុ ៖ ទូក​នេសាទ​មួយ​គ្រឿង បាន​លិច​ក្នុង​លម្ហ​សមុទ្រ​ភូមិសាស្ត្រ​ក្រុង​កោះ​រ៉ុ​ង នៅ​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​៣០ ខែមករា ឆ្នាំ​២០២៣​នេះ អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង និង​ក្រុមហ៊ុន GTVC របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​ចេញ​ស្វែងរក​ជន​រង​គ្រោះ​ភ្លាម​ៗ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ។

ករណី​នេះ​លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០ ខែមករា​នេះ ប្រតិបត្តិការ​ស្វែងរក​ប្រជា​នេសាទ​ដែល​លិច​ទូក​នោះ កំពុង​ធ្វើ​បន្ត និង​ពុំ​ទាន់​ស្វែងរក​ឃើញ​ជន​រង​គ្រោះ​នៅឡើយ​ទេ ។

លោក​អភិបាលក្រុង​កោះ​រ៉ុ​ង បាន​បញ្ជាក់​ថា ការ​ស្វែងរក​ក្នុង​លម្ហ​សមុទ្រ ក៏​ជួប​ការ​លំបាក​ច្រើន​ដែរ ដោយសារ​តែ​សមុទ្រ​មាន​ខ្យល់ និង​រលក​ខ្លាំង ។

ដោយឡែក​ប្រភព​ពី​ម្ចាស់​ទូក​ឈ្មោះ ធិ​ន យឿ​ន លោក​បាន​ប្រាប់​ថា ទូក​នេសាទ​នេះ ជា​ប្រភេទ​ទូក​ប្រើ​ម៉ាស៊ីន​ប្រភេទ​គោ​យន្ត ហើយ​បាន​លិច​នៅ​ជិត​កោះ​តាង ចន្លោះ​កោះ​រ៉ុ​ង​សន្លឹម និង​ក្រុងព្រះសីហនុ ។

ម្ចាស់​ទូក​បន្ត​ថា នៅ​លើ​ទូក​នេសាទ​នោះ មាន​មនុស្ស​ចំនួន​០២​នាក់ មានឈ្មោះ អា ស្រេ​ម ជា​អ្នក​បើកទូក និង​កម្មករ​ទូក​ម្នាក់​ទៀត (​មិន​ស្គាល់ឈ្មោះ​) ។

ករណី​លិច​ទូក​ខាងលើ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បញ្ជូន​អូ​ប័​រ​ល្បឿន​លឿន​របស់​ក្រុមហ៊ុន GTVC ចំនួន​៤​គ្រឿង សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង កំពុង​ស្វែងរក​បន្ត នៅ​លើ​លម្ហ​សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ