ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota ការពារ​តំណែង​កំពូល ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លក់ដាច់​បំផុត​លើ​ពិភពលោក​ឆ្នាំ២០២២

1 ឆ្នាំ មុន

ជប៉ុន ៖ ក្រុមហ៊ុន Toyota Motor Corporation របស់​ជប៉ុន បាន​លក់​រថយន្ត​សរុប​ចំនួន ១០.៥​លាន​

ជប៉ុន ៖ ក្រុមហ៊ុន Toyota Motor Corporation របស់​ជប៉ុន បាន​លក់​រថយន្ត​សរុប​ចំនួន ១០.៥​លាន​គ្រឿង នៅ​ក្នុង​ឆ្នាំ ២០២២ ដើម្បី​ការពារ​តំណែង​កំពូល​របស់​ខ្លួន ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លក់ដាច់​បំផុត​របស់​ពិភពលោក ក្នុង​ពេល​៣​ឆ្នាំ​ជាប់​គ្នា​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​។

ការ​លក់​ជា​សាកល​របស់​ក្រុមហ៊ុន​យក្ស​ជប៉ុន Toyota រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Hino Motors និង​ក្រុមហ៊ុន​ផលិត​រថយន្ត​តូច Daihatsu របស់​ខ្លួន បាន​ធ្លាក់​ចុះ ០.១% ខណៈ​ដែល​ការ​លក់​នៅ​ក្រៅប្រទេស មាន​កំណត់​ត្រា​ចំនួន ៨.៦​លាន​គ្រឿង ដែល​បាន​ជួយ​ទូទាត់​ការ​លក់​ធ្លាក់​ចុះ ៩.៦% នៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន ដល់ ១.៩​លាន​គ្រឿង​។

គូប្រជែង​លំដាប់​ទី​ពីរ គឺ​ក្រុមហ៊ុន​ផលិត​រថយន្ត Volkswagen Group របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពីដើម​ខែមករា​នេះ បាន​រាយការណ៍​ពី​ការ​លក់​កម្រិត​ទាប​បំផុត​របស់​ខ្លួន ក្នុង​រយៈពេល​ជាង​មួយ​ទស​វត្ស ក្នុង​ចំណោម​រថយន្ត ៨.៣​លាន​គ្រឿង ដោយសារ​តែ​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ចិន រួម​និង​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ ដែល​រាំងស្ទះ​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។

ឧបសគ្គ​លើ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទាក់ទង​នឹង​បន្ទះ​ឈី​ប​មួយ​ចំនួន នៅ​តែ​មាន​សម្រាប់​ក្រុមហ៊ុន Toyota ផង​ដែរ ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​យក្ស​ជប៉ុន​មួយ​នេះ បាន​បញ្ជាក់​ថា តម្រូវការ​ខ្លាំង​នៅ​អាស៊ី និង​ការ​កើនឡើង​នៃ​សមត្ថភាព​ផលិត និង​ការ​បង្កើន​ប្រសិទ្ធភាព​នៅ​អាស៊ី និង​អា​មេ​រិ​ក​ខាងជើង បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​បង្កើន​ផលិតកម្ម​ពិភពលោក​ដល់ ៥% នៅ​ក្នុង​ឆ្នាំ ២០២២ ខណៈ​ដែល​កាល​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ ក្រុមហ៊ុន​បាន​ធ្វើការ​កែប្រែ​ការ​ព្យាករណ៍​ផលិតកម្ម​របស់​ខ្លួន សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន រហូត​ដល់​ចុងខែ​មីនា ឆ្នាំ​២០២៣ មាន​ចំនួន ៩.២​លាន​គ្រឿង ចេញពី​ការ​ព្យាករណ៍​លើក​ដំបូង​ចំនួន ៩.៧​លាន​គ្រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ