ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ដាក់​ថ្នាំ​បំពុល​សុនខ​ងា.ប់​៥​ក្បាល​ចូល​លួច​មេ​គោ​នៅ​ក្នុង​ក្រោល​​អស់​​៣​ក្បាល​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ សត្វសុនខយ៉ាងតិច​ចំនួន​០៥​ក្បាល ត្រូវ​ក្រុម​ចោរ​ដាក់​ថ្នាំ​បំពុល​ងា.ប់ រួច​ធ្វើ​សកម្ម​ភាព​ចូល​លួច​មេគោ​ដែល​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល​អស់​ចំនួន​០៣​ក្បាល ដឹក​ចេញ​ដោយ​សុវត្ថិភាព កាលពី​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង​។…

ខេត្តបាត់ដំបង​៖ សត្វសុនខយ៉ាងតិច​ចំនួន​០៥​ក្បាល ត្រូវ​ក្រុម​ចោរ​ដាក់​ថ្នាំ​បំពុល​ងា.ប់ រួច​ធ្វើ​សកម្ម​ភាព​ចូល​លួច​មេគោ​ដែល​ម្ចាស់​ចង​នៅ​ក្នុង​ក្រោល​អស់​ចំនួន​០៣​ក្បាល ដឹក​ចេញ​ដោយ​សុវត្ថិភាព កាលពី​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ ។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស់​គោ​ឈ្មោះ សឿ​ន នឿ​ន ភេទស្រី​ អាយុ​៧២​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ ។ ជន​រង​គ្រោះ​ត្រូវ​ក្រុម​ចោរ​ដែល​គេ​សង្ស័យ​អាច​មាន​បក្សពួក​យ៉ាងតិច​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​យក​មេគោ​គាត់​អស់​ចំនួន​០៣​ក្បាល ដែល​គាត់​ចង​នៅ​ក្នុង​ក្រោល​។

បើ​តាម​ប្រភព​ព័​ត៌មានបាន​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ដាក់​ថ្នាំ​បំពុល​សត្វ​សុនខ ​បណ្ដាល​ឲ្យ​ងា.ប់​ចំនួន​០៥​ក្បាល មុន​ពេល​ចូល​លួច​ដឹក​មេគោ​ទាំង​០៣​ក្បាល​នោះ​ចេញពី​ក្នុង​ក្រោល​។ ជុំវិញ​ករណី​ចោរលួច​គោ​ប្រជាពលរដ្ឋ​ខាងលើ​នេះ កោះសន្តិភាពមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក វេ គឹ​ម ចត់ អធិការ​ស្រុក​កំ​រៀង​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី ៣០ មក​រា នេះ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទ​ទូល​។

ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌មាន ដែល​បាន​ស្រង់​សំដី​ជន​រង​គ្រោះបាន​ប្រាប់​ថា ម្ចាស់​គោ​បានដឹង​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ក្រោយ​បាត់​មេគោ​អស់ពី​ក្នុង​ក្រោល និងឃើញ​សត្វ​សុនខ​ងា.ប់​នៅ​ក្បែរ​នោះ ទើប​​គាត់​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។

សូម​រំលឹក​ថា ករណី​ចោរលួច​គោ ក្របី​អ្នកស្រុក​ដូច​ខាងលើ​នេះ ក្រុម​ចោរ​ហាក់​កំពុង​ចេញ​ធ្វើ​សកម្មភាព​ស្ទើរ​គ្រប់​ទីកន្លែង​។ ជា​ពិសេស ​នៅ​តាម​បណ្ដា​ស្រុក​នានា ដែល​មាន​ប្រជា​កសិករ​ចិញ្ចឹម​គោ-ក្របី​។ ជាក់ស្ដែង ​កាលពី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៩ ធ្នូ ឆ្មាំ​២០២២ កន្លង​ទៅ​នេះ ក្រុម​ចោរ​​ហារយ​ក៏​បាន​ធ្វើ​សកម្មភាព លួច​យក​គោ​អ្នក​ភូមិ​អស់​ចំនួន​០៦​ក្បាល​ដែរ ខណៈ​ម្ចាស់​ចង​នៅ​ក្នុង​ដីចំការ​មួយ​កន្លែង នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

ករណី​នេះ ក្រុម​ចោរ​បាន​ប្រើប្រាស់​រថយន្ត​ដឹក​សត្វ​គោ​ដែល​ពួក​គេ​លួច​បាន​។ ហើយ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ខណៈ​ក្រុម​ចោរ​នៅ​តែ​ដើរ​ធ្វើ​សកម្មភាព​លួច​គោ​ប្រជាពលរដ្ឋ​បាន​ដោយ​សុ​ត្ថិ​ភាព​ដដែល​។ ស្ថិត​នៅ​ក្នុង​ស្ថានភាព​អសន្តិសុខ​នៅ​តាម​មូលដ្ឋាន​បែប​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ចិញ្ចឹមសត្វ​គោ ក្របី គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​។

ព្រោះ​ក្រុម​ចោរលួច​គោក្របី​នេះ ហាក់​ចេញ​ធ្វើ​សកម្មភាព​ស្ទើរ​គ្រប់​ទីកន្លែង​មិន​ថា នៅ​តាម​ជនបទ ឬ ទីប្រជុំជន​ឡើយ ខណៈ​វិធានការ​ទប់ស្កាត់ ឬ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់​ទន់​ដៃ ទន់​ជើង​អស់​ទៅ​ហើយ ​៕ ​

អត្ថបទសរសេរ ដោយ