ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​បើក​សវនាការ​លើ​សំណុំរឿង​លោក គឹ​ម សុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៦ កក្កដា នេះ បាន​លើកយក​សំណុំរឿង​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៦ កក្កដា នេះ បាន​លើកយក​សំណុំរឿង​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គសេចក្តី​។ អង្គ​សវនាការ​នេះ បាន​ធ្វើ​ឡើងជា​សាធារណៈ​ដោយ​មាន​វត្តមាន​លោក គឹ​ម សុខ ឈរ​នៅ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​ជំនុំជម្រះ​ធ្វើការ​សាកសួរ​ដេញដោល​តាម​នីតិវិធី ហើយ​ក៏​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ផង​ដែរ​។ ពិ​ធិ​បើក​សវនាការ​លើ​សំណុំរឿង​ជន​ត្រូវ​ចោទ​លោក គឹ​ម សុខ មាន​សភាព​ធម្មតា និង ប្រព្រឹត្ត​ទៅ​ដោយ​រលូន ពោល​គឺ​សូ​ម្បី​តែ​អ្នកគាំទ្រ​ដែល​តែងតែ​មក​រង់ចាំ​ស្តាប់​លទ្ធផល​នៅ​មុខ​សាលាដំបូង​នោះ​ក៏​គ្មាន​ដែរ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ជា​ការ​ទុក​ពេលវេលា​ឲ្យ​អង្គ​សវនាការ​ដំណើរ ដោយ​មិន​រសើប​ខ្នង​។

គួរ​ញ្ជា​ក់ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​រឿង​លោក គឹ​ម សុខ ដែល​បាន​ប្តឹង​ទាស់​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន មុន​ជំនុំជម្រះ​លើ​អង្គសេចក្តី​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក គី ឫ​ទ្ធី អនុប្រធាន​សាលាដំបូង និង​តំណាង​អយ្យការ​គឺ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង ក៏​មាន​វត្តមាន​ជន​ត្រូវ​ចោទ​លោក គឹ​ម សុខ បង្ហាញខ្លួន​នៅ​មុខរ​ង្វ​ង​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​បាន​សាកសួរ​ដេញដោល​ផង​ដែរ រួម​ទាំង​មេធាវី​ការពារ​ក្តី​។ ក្រោយ​ពី​សាកសួរ​ដេញដោល​អស់​ពេល​ច្រើន​ម៉ោង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច បន្ត​ការ​ឃុំខ្លួន​លោក គឹ​ម សុខ នៅ​ពន្ធនាគារ​ដដែល​រង់ចាំ​សវនាការ​លើ​អង្គសេចក្តី​។ គួរ​បញ្ជាក់​ថា សំណុំរឿង​ក្ដី​លោក គឹ​ម សុខ ត្រូវ​បាន​បិទ​ការ​ស៊ើបសួរ រួច​បាន​បញ្ជូន​ទៅ​ខាង​ចៅក្រម​ជំនុំជម្រះ​ហើយ​។

លោក គឹ​ម សុខ ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​ហ៊ាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​លោក គឹ​ម សុខ បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ​នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៧ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ គឹ​ម សុខ មក​បើក​សវនាការ​លើ​អង្គសេចក្ដី​។ ដូច្នេះ​រង់ចាំ​មើល​ថា​តើ​លោក គឹ​ម សុខ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ដាក់​ទណ្ឌកម្ម​កំណត់​ប៉ុន្មាន​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​៕