ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់​សំណាង «​ហែក​បាវ ឈ្នះ​លុយ​!»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ឈ្នះ​ទឹកប្រាក់​៥.០០០​ដុល្លារ និង​១.០០០​ដុល្លារ ពី​ក្នុង​បាវ​ស៊ីម៉ងត៍​អូដ្ឋ និង ស៊ីម៉ងត៍​ឥន្ទ្រី​ពេជ្រ​ចំនួន​១២​នាក់ ត្រូវ​បាន​ធ្វើការ​ប្រគល់​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប

រាជធានី​ភ្នំពេញ ៖ អ្នក​ឈ្នះ​ទឹកប្រាក់​៥.០០០​ដុល្លារ និង​១.០០០​ដុល្លារ ពី​ក្នុង​បាវ​ស៊ីម៉ងត៍​អូដ្ឋ និង ស៊ីម៉ងត៍​ឥន្ទ្រី​ពេជ្រ​ចំនួន​១២​នាក់ ត្រូវ​បាន​ធ្វើការ​ប្រគល់​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយ​មាន​លោក  អៀង អឿ​ន ប្រធាន​ផ្នែក​លក់ ប្រចាំ​តំបន់​៣ ធ្វើ​ជា​តំណាង​ក្នុង​ការ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​នា​ពេល​នេះ​។

លោក  អៀង អឿ​ន បាន​ថ្លែង​ថា «​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​ប្រើប្រាស់​ស៊ីម៉ងត៍​អូដ្ឋ និង ស៊ីម៉ងត៍​ឥន្ទ្រី​ពេជ្រ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី «​ហែក​បាវ ឈ្នះ​លុយ​!» ដោយ​ដាក់​គូ​ប៉ុង​ផ្ដល់​សំណាង ១.០០០​ដុល្លារ​, ២.០០០​ដុល្លារ និង​៥.០០០​ដុល្លារ រួម​ជាមួយ​រង្វាន់​តូច​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​បាវ​ស៊ីម៉ងត៍​។  ហើយ​នេះ​ជា​លើក​ទី​៣ ដែល​ក្រុមហ៊ុន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ធំ​ជូន​ដល់​អ្នក​ឈ្នះ ដោយ​សរុប​ទាំង​៣​លើក មាន​អតិថិជន​ឈ្នះ​រង្វាន់​ធំ សរុប​ប្រមាណ​៥០​នាក់​មក​ហើយ​»​។

សូម​រួសរាន់ ស្វែងរក​មើល​គូ​ប៉ុង ឈ្នះ​ទឹកប្រាក់​សុទ្ធ ជា​ពិសេស​រង្វាន់​ធំ​១.០០០​ដុល្លារ ២.០០០​ដុល្លារ និង​៥.០០០​ដុល្លារ​ជា​ច្រើន​រង្វាន់​ទៀត  ដែល​មិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​នៅឡើយ​ទេ​!៕