ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! ស្រី​ស្អាត ម៉ា​ដាម​ដា តប​បក​ទៅ​អតីត​គូស្នេហ៍​នាយ​ចឺម​វិញ ក្រោយ​នាង​ហ៊ាន​ចូល​ទៅ​ខ​មិន​បែប​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់ដូចជា​មានការ​ចលាចល​មិន​ស្ទើរ​នោះ​ទេ នូវ​រឿងរ៉ាវ​ព័ត៌មាន​របស់​អ្នកជំនួញ​លក់​អន​ឡាញ​ដ៏​ធំ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​អ្នក​នាង ម៉ា​ដាម​ដា​។ បើ​គិត​ត្រួស​ៗ អ្នក​នាង​ថែម​ទាំង​មានមុខ​ជំនួញ​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុងស្រុក​ថៃ​ផង​ដែរ តែ​អ្វី​ដែល​នាំ​គ្នា​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់ដូចជា​មានការ​ចលាចល​មិន​ស្ទើរ​នោះ​ទេ នូវ​រឿងរ៉ាវ​ព័ត៌​មាន​របស់​អ្នកជំនួញ​លក់​អន​ឡាញ​ដ៏​ធំ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​អ្នក​នាង ម៉ា​ដាម​ដា​។ បើ​គិត​ត្រួស​ៗ អ្នក​នាង​ថែម​ទាំង​មានមុខ​ជំនួញ​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុងស្រុក​ថៃ​ផង​ដែរ តែ​អ្វី​ដែល​នាំ​គ្នា​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកលក់​អន​ឡាញ​សាច់​.​ស​ខ្ចី​ដូច​បណ្ដូលចេក អ្នក​នាង​មា​ដាម​ដា ត្រូវ​បាន​មហាជន​មួយ​ចំនួន​នាំ​គ្នា​ធ្វើការ​រិះគន់​យ៉ាង​ចាស់​ដៃ​រឿង​ដែល​អ្នក​នាង​មិន​យក​តារា​ខ្មែរ​ទៅ​ធ្វើ​ជា​អ្នកតំណាង​ផលិតផល បែរជា​ទៅ​លើក​ស្ទួយ​យក​តារា​ថៃ មក​ធ្វើ​ជា​អ្នកតំណាង​ផលិតផល​ទៅ​វិញ​។

មិន​ទុក​ចាំ​យូរ ក្រោយ​បានឃើញ​និយាយ​មិន​ឈប់​ជុំវិញ​ការ​រិះគន់​ទាំងនេះ​រួច​មក ស្រាប់តែ​អ្នក​នាង ម៉ា​ដាម​ដា បាន​ចេញ​មុខ​ឆ្លើយ​តប​វិញ​ចំ​ៗ​ដូច្នេះ​ថា «​ហេតុ​អ្វី​គ្រាន់តែ​ខ្ញុំ​យក​តារា​ថៃ​មក​ធ្វើ​ជា BA ត្រូវ​មក​ដៀល​ខ្ញុំ​បែប​នេះ ខ្ញុំ​អត់​ស្រលាញ់​ខ្មែរ​មែន? ខ្ញុំ​មាន​ក្រុម​ហុ​ន​នៅ​ថៃ និង​ខ្មែរ ដូចនេះ​ខ្ញុំ​ត្រូវ​យក​ទាំង​​ពីរ​ប្រទេស​ចឹ​ង​ហើយ BA ថៃ​ខ្ញុំ​មាន​តែ​៦​នាក់ តែ BA ខ្មែរ​ខ្ញុំ​មាន​២០​នាក់ មិន​រួម​អូន​ៗ​ប្រូ​មូ​ត TikTok ផង ហេតុ​អ្វី​ត្រូវ​មក​ជេរ​ខ្ញុំ? ខ្ញុំ​សោកស្តាយ​ដែល​បងប្អូន​មួយ​ចំនួន​តូច​ខ្វះ​ការ​ចេះ​ដឹង ខ្វះ​ការ​រៀនសូត្រ ចឹ​ង​ហើយ​ត្រូវ​ស្តាប់​ពាក្យចាស់​ប្រដៅ​ថា ត្រូវ​ទៅ​រៀន ដាច់ខាត​ត្រូវ​តែ​រៀន ហើយ​ពេល​ម៉ោង​ចូល កុំ​លួច​គេច​សាលា​ទៅ​ជួប​ប្រុស ព្រោះ​វា​ធ្វើ​អោយ​ការ​គិត​របស់​យើង​ខ្សោយ​បែប​នេះ​» ។

ភ្លាម​ៗ​នោះ បន្ទាប់​ពី​បានឃើញ​អ្នក​នាង ម៉ា​ដាម​ដា ចេញ​មុខ​មក​និយាយ​នៅ​ក្នុង​វី​ដេ​អូ​ឆ្លើយ​តប​ទៅ​វិញ ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ​នេះ មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​គេ​នាំ​គ្នា​បានឃើញ​អតីត​គូស្នេហ៍​ចាស់​របស់​តារាចម្រៀង​ប្រុស ដែល​មានឈ្មោះ​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ផលិតកម្ម​សាន់​ដេ គឺ​នាយ ចឺម នោះ​គឺ​អ្នក​នាង សេង សុខ​ឃី​ម ដែល​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា សុខ ទី​យ៉ា ដែល​បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន​ដែល​មានឈ្មោះ​ថា « Sok Tyya» បាន​ចូល​ទៅ​ធ្វើការ​ខម​មិន​ដាក់​ទៅ​ភ្លាម​ៗ​នូវ​ពាក្យ​ប៉ុន្មាន​ឃ្លា​យ៉ាង​ខ្លី​ថា «​ចឹ​ង​ខ្មែរ​យើង​អន់​ណាស់​ចឹ​ង​»​។

អស់​ការ​អត់ធ្មត់​តទៅ​ទៀត គ្រាន់តែ​ក្រឡេក​ឃើញ​ពាក្យ​ខម​មិន​របស់​អ្នក​មេម៉ាយ​កូន​មួយ អ្នក​នាង សេង សុខ​ឃី​ម ថា អោយ​ខ្លួន​ភ្លាម មានអី​ស្រាប់តែ​អ្នក​នាង ម៉ា​ដាម​ដា មិន​ទុក​ចាំ​យូរ​ក៏​ឆ្លើយ​តប​ពន្លះ​ដាក់​ទៅ​វិញ​ចំ​ៗ​ថា «​ដំបូង​ស្មាន acc fake តើ មាន​សំណួរ​ចង់​សួរ​អូន ទី​មួយ អូន​ជាតា​រា​មែន​ពៅ តាម​បង​ដឹង​គឺ​បង​ស្គាល់​អូន​ដោយសារ​ចឺម​ទេ (​និយាយ​ពិត​ណា​)​។ ទី​ពីរ អូន​ជួយ​ពន្យល់​ពាក្យ​ថា តារា​អោយ​បង​ស្តាប់​តិច (​សម្រាប់​បង​គឺ​មាន​ន័យ​ណាស់ បើ​សរសេរ​បីសន្លឹក​សៀវភៅ​បាន​អស់​) តែ​ចំណុច​គោល​ធំ​បំផុត គឺ​ភាព​ការ​ចេះ​គិតពិចារណា​ថ្លឹងថ្លែង​អោយ​ច្បាស់​មុន comment ដែល​ខ្លាំង​ជាង​ខ្លួន​។ ទី​បី មិនមែន​បង​មិន​ធ្លាប់​ទាក់ទង​យក​អូន​ធ្វើការ​ទេ​តែ​អូន​ថា ថតរូប​អោយ​បង​បួន​សន្លឹក វី​ដេ​អូ​មួយ ទារ​បង​5>6​ពាន់​ដុល្លារ បង​សួរ​អូន​ថា អូន​ថ្លៃ​ម្ល៉េះ អូន​ថា​ក្រេ​ឌី​ត​អូន​នឹង​គេ​ផ្សេង​ខុស​គ្នា បញ្ជាក់ Madamda និយាយ​តែ​ពាក្យពិត​»​។

រួច​មក​អ្នក​នាង ម៉ា​ដាម​ដា បន្ត​បង្ហោះ​រូបភាព​មួយ​សន្លឹក ដោយ​ភ្ជាប់​ជាមួយ​សារ​ចុក​ៗ​ទៀត​ថា «​ហ៊ឹ​ម អូន​ដឹង​ទេ​ថា បង​ស្អប់​អី​ជាងគេ? បង​ស្អប់​មនុស្ស ទី​មួយ​-​មនុស្ស​មាន​មាត់​មិន​ចេះ​ស្ងៀម ទី​ពីរ​-​មនុស្ស​ដែល​និយាយ​អី​មួយ ធ្វើ​មនុស្ស​ភាគី​ម្ខាង​ទៀត​មាន​បញ្ហា ទី​បី​-​មនុស្ស​ដែល​អត់​គិត​មុន​និយាយ ទី​បួន​-​មនុស្ស​ធ្វើ​ខុស​មិន​ចេះ​ទទួល​កំ​ហុ​ក ទី​ប្រាំ​-​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ ហើយ​អូន​សាក​អាន​ប៉ុន្មាន​ចំណុច​នឹង​អូន​មាន​ប៉ុន្មាន​ចំណុច?​។

អ្នក​នាង​បន្ត​ថា អូន​ឆាត​មក​ធី​មកា​រងា​របង ថា​មិនមែន​អូន​អ្នក​សរសេរ​ទេ តែ​គឺ admen អូន​អ្នក​ផុស សំណួរ​បង​សួរ​ទៅ​វិញ​ថា យី​ស admen ឬ​ធី​ម​ការងារ​អូន​ធ្វើការ​អត់ Premium សោះ​ចឹ​ង? បើ​ធី​មកា​រងា​របង​មិន​ហ៊ាន​ទេ បើ​បង​មិន​អនុញ្ញាត​មិន​អាច​ផុស​អី​តាម​ចិត្ត​ក្នុង​ផេ​ក​ជា​ដាច់ខាត វា​ជា​ការ​ចាក់​​សាំង​លើ​ភ្លើង អូន​ហ៊ាន comment តែ​រុញ​កំហុស​អោយ admen វិញ​។ បើ​បង​វិញ បង​មាន​តែ​ការ​ពារ​ធី​ម​បង​មិន​អោយ​អ្នក​ណា​ដៀល​បាន អូរ​មួយទៀត​ផ្ញើ​អ្នក​ដែល​ថា ខ្ញុំ​ម៉េច​លើកយក​តែ comment គេ​ល្បី​មក​និយាយ​ចឹ​ង ចង់​តោង​គេ​ល្បី​មែន បង​ចង់​សួរ​គាត់​មានអី​អោយ​បង​តោង ហើយ​ចង់​ដឹង​រឿង​ច្បាស់​មែន ហេ ok យប់​ជួប​គ្នា​ក្នុង​ឡាយ​ម៉ោង​9.15​នាទី​យប់​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ