ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mike Tyson ថា Conor McGregor នឹង​ត្រូវ​ស្លា.ប់​ក្រោម​កណ្តាប់ដៃ Floyd

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ទម្ងន់​យក្ស​ល្បីឈ្មោះ​បោះ​សម្លេង Mike Tyson និយាយ​ថា

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ទម្ងន់​យក្ស​ល្បីឈ្មោះ​បោះ​សម្លេង Mike Tyson និយាយ​ថា Conor McGregor នឹង​ត្រូវ​ស្លាប់​ក្រោម​កណ្តាប់ដៃ​របស់​គូប្រកួត​ខ្លួន Floyd Mayweather នៅ​ថ្ងៃ​ទី​២៦ ខែសីហា ខាង​មុខ​នេះ ។ 

មូលហេតុ​ដែល​លោក​ហ៊ាន​ថា ដូចនេះ គឺ​ដោយសារ​តែ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រដាល់សេរី​ខុស​គ្នា​ពី​ការ​ប្រកួត​ដាក់​ទ្រុង ។ McGregor ធ្លាប់តែ​វាយ​ដាក់​ទ្រុង​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត គឺ Floyd មិនមែន​កីឡាករ​លំ​ៗ​ទេ ។ គេ​គឺជា​កីឡាករ​លំដាប់​ខ្ពស់ ដែល​វាយ​មិន​ដែល​ចាញ់ ហើយ​អាច​ផ្តួល Manny Pacquiao បាន​ទៀត ។ 

Mike Tyson ក៏​បាន​បន្ត​ថា បើសិនជា​ចង់​ឲ្យ McGregor ឈ្នះ លុះត្រាតែ​គេ​ប្រើប្រាស់​លក្ខខណ្ឌ​ដូច​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ទ្រុង ព្រោះ​គេ​អាច​ចាប់​ឱប​បាន និង​វាយ​បាន​សេរី ។ តើ​លទ្ធផល​ពិតប្រាកដ​នឹង​ទៅ​ជា​យ៉ាងណា0x017d7 ចម្លើយ​មាន​តែ​នៅ​ថ្ងៃ​ទី​២៦ សីហា ទេ​ទើប​អាច​រក​ឃើញ ៕